លោកចេក ម៉ា៖ កន្លែងការងារដំបូងរបស់អ្នកគឺជាកន្លែងអ្នកត្រូវរៀនសូត្រ​



នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)នៅដាវ៉ូស លោក ចេក​ ម៉ា ស្ថាបនិករបស់ក្រុមហ៊ុន Alibaba បានថ្លែងទៅកាន់អ្នកស្ដាប់ថា ការងារដំបូងនៅក្នុងជីវិតរបស់អ្នកមិនមែនជាអ្វីការងារដែរអ្នកធ្លាប់ស្រមៃចង់បានប្រាក់ខែខ្ពស់ នោះទេប៉ុន្ដែវាជាការងារមួយដែលបង្រៀនឲ្យអ្នកចេះលត់ដំខ្លួនក្នុងវិថីជីវិតរបស់អ្នក ហើយវាជាការងារមួយដែលសំខាន់ជាងគេក្នុងចំណោមការងារទាំងអស់ក្នុងជីវិតរបស់អ្នកថែមទៀតផង។

លោកបានបន្ដទៀតថាវាមិនសំខាន់ស្ថិតលើឈ្មោះរបស់ក្រុមហ៊ុននោះធំប៉ុនណា ល្បីប៉ុនណានោះទេ អ្វីដែលសំខាន់គឺអ្វីដែលក្រុមហ៊ុននោះបង្រៀនអ្នកបានច្រើនប៉ុនណា។ លោកបានសង្កត់ធ្ងន់ថែមទៀតថា អ្នកគួរតែស្វែងរកក្រុមហ៊ុនណាដែលអាចបង្រៀនអ្នកឲ្យចេះដឹងពីរបៀបរបបក្លាយទៅមនុស្ស របៀបធ្វើរឿងដែលត្រឹមត្រូវ ធ្វើរឿងប្រកបដោយគុណធម៌ នោះអ្នកគួរតែនៅក្រុមហ៊ុនបែបនេះល្អជាង។

កន្លែងធ្វើដំបូងរបស់អ្នកគឺជាកន្លែងអាចឲ្យអ្នកដឹងពីសមត្ថភាពខ្លាំងឬខ្សោយរបស់អ្នកផ្ទាល់បានដែរ។ លោកម៉ា បានបន្ថែមទៀតថា បច្ចុប្បន្នលោកមើលឃើញថាអ្នកធ្វើការវ័យក្មេងមួយចំនួនតែងតែឆាប់លាឈប់ពីការងាររបស់គេយ៉ាងងាយដោយមិនបើកឱកាសឲ្យខ្លួនគេអាចរៀនសូត្រ និងការទទួល​បទពិសោធន៍ជីវិតឲ្យច្រើនជាងនេះ៕

ប្រភព CNBC

X
5s