ពាក្យពេចន៍ ភាពជាអ្នកដឹកនាំ ៨ឃ្លា របស់លោក ហារី ហ្កដន់ សែលហ្វ្រិច អ្នកជំនួញអង់គ្លេស
លោក ហារី ហ្កដន់ សែលហ្វ្រិច (Harry Gordon Selfridge) គឺជាអ្នកជំនួញលក់រាយ និងជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប។ លោក ហារី កើតនៅថ្ងៃទី ១១ មករា ឆ្នាំ ១៨៥៨ ទីក្រុង Ripon រដ្ឋ Wisconsin ប្រទេសអង់គ្លេស។ ដោយសារតែភាពល្បីល្បាញជាសហគ្រិនហាងលក់ដូរធំៗ និងជាអ្នកមានស្ដុកស្ដម្ភម្នាក់ លោកត្រូវបានគេប្រសិទ្ធនាមថាជា អភិជនផ្លូវ Oxford។ លោកបានបន្សល់ទុកនូវពាក្យពេជ្រជាច្រើនឃ្លា ប៉ុន្តែថ្ងៃនេះ BizKhmer សូមលើកយកពាក្យពេចន៍ ៨ឃ្លាដើម្បីលោកអ្នកយកជាគំនិតភាពជាអ្នកដឹកនាំ៖
១) «អតិថិជនមិនដែលខុស។»
២) «ចៅហ្វាយចង់ដឹងពីរបៀបធ្វើរឿងមួយឲ្យសម្រេច
ប៉ុន្តែអ្នកដឹកនាំបង្ហាញពីរបៀបត្រូវធ្វើបែបណា។»
៣) «ចៅហ្វាយបង្ខំបុគ្គលិកឲ្យធ្វើការ ប៉ុន្តែអ្នកដឹកនាំបង្ហាត់បង្ហាញ ណែនាំ បង្ហាញផ្លូវ។»
៤) «ចៅហ្វាយនិយាយពាក្យថា «ទៅ» ប៉ុន្តែអ្នកដឹកនាំនិយាយថា «តោះយើងទៅ»។
៥) «បម្រើអតិថិជនរបស់អ្នកឲ្យដូចជាភ្ញៀវ បើទោះបីពួកគេទិញឬមិនទិញក៏ដោយ។
អ្នកត្រូវចាំថានៅពេលគុណភាព និងសេវាកម្មរបស់អ្នកល្អ នោះអតិថិជននឹងលែងខ្វល់ពីតម្លៃទៀតទេ។»
៦) «ចៅហ្វាយនិយាយថា «ខ្ញុំ» ប៉ុន្តែអ្នកដឹកនាំនិយាយថា «ពួកយើង» ។»
៧) «ចៅហ្វាយមានឥទ្ធិពលដោយសារតែអំណាច ប៉ុន្តែអ្នកដឹកនាំមានឥទ្ធិពលដោយសារតែឆន្ទៈមុះមុត។»
៨) «ចៅហ្វាយធ្វើឲ្យបុគ្គលិកខ្លាច ប៉ុន្តែអ្នកដឹកនាំពញ៉ាក់ស្មារតី លើកទឹកចិត្ត បណ្ដុះចំណង់។»
ដោយ៖ លង់ វណ្ណៈ