គតិបណ្ឌិតទាំង ១២ឃ្លា របស់លោក ជិម រ៉ន ដែលលោកអ្នកគួរចងចាំក្នុងជីវិត
លោក ជិម រ៉ន (Jim Rohn) គឺជាសហគ្រិន អ្នកនិពន្ធ និងជាអ្នកនិយាយសាធារណៈមួយរូប ក្នុងសហរដ្ឋអាមេរិក។ លោក ជិម រ៉ន កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣០ ក្នុងទីក្រុង យ៉ាគីម៉ា (Yakima) រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ថាជាសហគ្រិនជោគជ័យ អ្នកនិពន្ធដ៏ពូកែដោយសារតែរូបលោកបាននិពន្ធសៀវភៅល្បីៗជាច្រើនក្បាល និងជាអ្នកនិយាយសាធារណដ៏មានឥទ្ធិពលមួយរូប។ បើទោះបីជាលោកបានលាចាកលោកនេះទៅហើយក្ដី សម្ដីនិងគតិបណ្ឌិតរបស់លោកនៅតែនៅតែមានជីវិតនៅឡើយ ដោយមនុស្សជាច្រើនតែងយកទៅប្រតិបត្តិ។ ខាងក្រោមនេះគឺជាគតិបណ្ឌិតទាំង ១២ឃ្លារបស់លោក ជិម រ៉ន ដែលមានតម្លៃគួរលោកអ្នកចងចាំ៖
១) «កុំធ្វើការជាមួយក្រុមមនុស្សខ្ចិល ពីព្រោះអ្នកគ្មានថ្ងៃលូតលាស់ឡើយ។ អ្នកគួរតែទៅធ្វើការកន្លែងណាដែលទាមទារការធ្វើការដោយការប្រឹងប្រែងខ្ពស់។»
២)«រៀនរីករាយនឹងអ្វីដែលអ្នកមាន ខណៈពេលដែលអ្នកកំពុងធ្វើនូវអ្វីដែលអ្នកចង់បាន។»
៣)«ប្រាក់ចំណេញប្រសើរជាងប្រាក់ខែ។ ប្រាក់ខែចញ្ចឹមអ្នកមួយជីវិត ប៉ុន្តែប្រាក់ចំណេញធ្វើឲ្យអ្នកក្លាយជាអ្នកមានបាន។»
៤)«ប្រសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំដែលមានមនុស្សពូកែៗធ្វើការជាមួយ ដំបូងអ្នកត្រូវធ្វើជាមនុស្សពូកែសិន។»
៥) «អ្នកនឹងមិនអាចរីកចម្រើនបានឡើយ បើអ្នកមិនចេះធ្វើការសម្រេចចិត្ត។»
៦) «ការអប់រំក្នុងសាលាធ្វើឲ្យអ្នកអាចចញ្ចឹមជីវិតបាន ប៉ុន្តែការអប់រំខ្លួនឯងអាចធ្វើឲ្យអ្នកក្លាយជាសេដ្ឋី។»
៧) «វិន័យគឺជាស្ពានឆ្លងរវាងគោលដៅនិងការសម្រេចគោលដៅ។»
៨) «ការលើកទឹកចិត្តគឺជាអ្វីដែលធ្វើឲ្យអ្នកហ៊ានចាប់ផ្ដើម ប៉ុន្តែទម្លាប់គឺជាអ្វីដែលធ្វើឲ្យអ្នកធ្វើដដែលៗ។»
៩) «ប្រសិនជាអ្នកពិតជាចង់ធ្វើអ្វីមួយមែន នោះអ្នកប្រាកដជាស្វះស្វែងរកវិធីធ្វើវាឲ្យបានជាមិនខាន។ ប្រសិនបើអ្នកមិនចង់ធ្វើវិញ នោះអ្នកនឹងស្វែងរកលេស១០០ជំពូកមកដោះសារ។»
១០)«មនុស្សម្នាក់ៗឈឺចាប់ដោយរឿងពីរយ៉ាង ទី១ការឈឺចាប់ដោយវិន័យផ្ទាល់ខ្លួន និងទី២ ការឈឺចាប់ដោយសារតែការសោកស្ដាយ។»
១១) «កុំរៀនដើម្បីតែចេះ តែរៀនដើម្បីយកចំណេះយកទៅធ្វើ។»
១២) «អ្នកដឹកនាំទាំងអស់សុទ្ធតែមនុស្សពូកែអាន។»
ដោយ៖ លង់ វណ្ណៈ