សាលាអន្តរជាតិ ជីនៀស ចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងជាមួយសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី​



សាលាអន្តរជាតិ ជីនៀស (Genius International School) និង សាលា City Metropolitan College របស់ប្រទេសសិង្ហបុរី បានបង្កើតភាពជាដៃគូរវាងគ្នានិងគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំរុញការ ស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាទំនើប ជាពិសេសគរុកោសល្យ​ និងវិក្រិតការគ្រូបង្រៀន ដើម្បីធានាឲ្យបាននូវ ការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាលក្ខណៈសកល។ ក្រោមកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ សាលាបានធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីសិក្សាថ្មី របស់ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ទូទាំង ពិភពលោក។ សម្រាប់កម្មវិធិសិក្សាថ្មីនេះ សិស្សានុសិស្សទាំងអស់ នៃសាលាអន្តរជាតិ ជីនៀស នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា​បន្ថែមដោយផ្ទាល់ ពីសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី ដែលមានតម្លៃស្មើ និងត្រូវបានទទួលស្គាល់ដោយប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។ សិស្សានុសិស្សដែលសិក្សានៅសាលាអន្តរជាតិ ជីនៀស ក៏អាចបន្តការសិក្សាដោយផ្ទាល់ ទាំងនៅសាលា រដ្ឋ ឬឯកជននៅប្រទេសសិង្ហបុរី ឬចក្រភពអង់គ្លេស ផងដែរ។ កម្មវិធីសិក្សានៅក្នុងអនុស្សារណៈនៃកិច្ចព្រមព្រៀងនេះរួមមាន៖ - កម្មវិធីមតេ្តយ្យសិក្សាគ្រប់កម្រិត (CMC Kindergarten Program) - កម្មវីធីសិក្សាកម្រិតបឋមសិក្សា (CMC Primary Program) - កម្មវិធីសិក្សា​កម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ របស់ចក្រភពអង់គ្លេស​ (OTHM Program) - កម្មវិធីសិក្សាធុរកិច្ចនិងហិរញ្ញវត្ថុគ្រប់កម្រិត នៅប្រទេសសិង្ហបុរី (London School of Business & Finance) in Singapore - កម្មវិធីសិក្សាវគ្គខ្លីៗ និងទស្សនៈកិច្ចសិក្សា នៅប្រទេសសិង្ហបុរី៕
X
5s