អ្នកដែលបរាជ័យក្នុងជីវិត កុំមើលរំលងសម្រង់សម្តី ៩ឃ្លា នេះ
គ្មានអ្នកណាម្នាក់ចង់បរាជ័យនោះទេ ប៉ុន្តែបើជីវិតស្គាល់តែភាពជោគជ័យនោះគេមិនហៅថា ជីវិតនោះទេ។ ភាពឈឺចាប់ ការខកចិត្ត ភាពសោកស្តាយ ការអស់សង្ឃឹម បាក់ទឹកចិត្តដែលពេលខ្លះធ្លាក់រហូតដល់ចំណុចសូន្យ ជាដើម រមែងកើតមាននៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញអ្វីដែលសំខាន់នោះគឺត្រង់ថា ក្រោយជួបព្យុះភ្លៀងទាំងនេះ តើពួកគេម្នាក់ៗអាចក្រោកងើបឈរឡើងបានកម្រិតណា? សូមកុំអាលអស់សង្ឃឹម ហើយលើកទឹកចិត្តខ្លួនឯងជាមួយសម្រង់សម្តី៩ខាងក្រោមនេះ៖
១.ចង់បានលទ្ធផលត្រូវផ្ដោតលើការផ្លាស់ប្ដូរ «បើអ្នកផ្ដោតលើលទ្ធផល អ្នកនឹងមិនអាចផ្លាស់ប្ដូរបានឡើយ បើអ្នកផ្ដោតលើការផ្លាស់ប្ដូរ អ្នកនឹងទទួលបានលទ្ធផល» -លោក Jack Dixon
២.ព្យាយាមធ្វើឲ្យបានល្អបំផុត កុំធ្វើមនុស្សល្អបំផុត «ជីវិតមិនទាមទារឲ្យអ្នកធ្វើជាមនុស្សល្អបំផុតនោះទេ តែវាទាមទារឲ្យអ្នកត្រូវព្យាយាមឲ្យបានល្អបំផុត» -លោក H. Jackson Brown, Jr.
៣.អ្វីៗអាចទៅរួចអាស្រ័យលើការព្យាយាមរបស់បុគ្គលនោះ «ពាក្យថា "មិនអាចទៅរួច” គ្មានឡើយសម្រាប់បុគ្គលដែលព្យាយាម» -លោក Alexander The Great
៤.បរាជ័យផ្តល់នូវគតិបណ្ឌិត «ជោគជ័យបានផ្តល់ឲ្យអ្នកនូវភាពរីករាយ រីឯការបរាជ័យ បានផ្តល់ឲ្យអ្នកនូវគតិបណ្ឌិត» -លោក Neil Patel
៥.ធ្វើទៅខុស ប្រសើរជាងមិនធ្វើអ្វីសោះ «ការខាតបង់ដែលកើតចេញពីកំហុសខ្លួនឯង វាមានទំហំតូចជាងការដែលមិនព្រមធ្វើអ្វីសោះ» -លោក Seth Godin
៦.ជីវិតនឹងល្អប្រសើរបើមានការផ្លាស់ប្ដូរ «ជីវិតល្អប្រសើរ មិនមែនបានមកពីឱកាសនោះទេ ជីវិតល្អប្រសើរបានមកពីការផ្លាស់ប្ដូរ» -លោក Jim Rohn
៧.ជីវិតពោរពេញទៅដោយភាពបរាជ័យ «នៅក្នុងសមរភូមិជីវិត អ្នកអាចចេញទៅប្រយុទ្ធច្រើនដងដើម្បីជ័យជំនះមួយ» -លោកស្រី Margaret Thatcher
៨.ភាពភ័យខ្លាចអាចបំផ្លាញក្តីសុបិន្ដរបស់អ្នក «មនុស្សភាគច្រើនមិនបានរស់នៅក្នុងក្តីសុបិន្ដរបស់ខ្លួន ដោយសារតែពួកគេកំពុងរស់នៅជាមួយនឹងភាពភ័យខ្លាច» -លោក Les Brown
៩.អ្នកនៅតែឈ្នះបើមិនទាន់បោះបង់ «អ្នកមិនទាន់ក្លាយជាអ្នកចាញ់នៅឡើយទេ ដរាបណាអ្នកមិនទាន់បោះបង់វាចោល» Mike Ditka
ប្រភព៖ Success