មេរៀនជីវិតទាំង ៩ របស់លោក ជេក ម៉ា ដែលលោកអ្នកគួររៀនសូត្រជាគំរូ​



មិត្តអ្នកអានទាំងអស់គ្នាប្រាកដជាស្គាល់លោក ជេក ម៉ា ជាក់ជាមិនខាន។​ លោក ជេក ម៉ា គឺជានាយកប្រតិបត្តិ Alibaba មហាសេដ្ឋី និងជាបុគ្គលដែលមានឥទ្ធិពលមួយរូបក្នុងប្រទេសចិន។ លោកជាបុគ្គលដែលពូកែនិយាយលើកទឹកចិត្ត ដែលមនុស្សជាច្រើនចាត់ទុកថាជាបុគ្គលគំរូ។ លោកបានចែករំលែកនូវមេរៀនជីវិតទាំង ៩ ដែលលោកអ្នកគួរដឹង៖

១)​ ក្លាហាន​សម្តែង​ចេញ÷ តាម​រូប​ភាព​មួយ​ចំនួន​ដែល​បាន​បង្កើតឡើង​នៅ​លើ Alibaba​ Picture គេ​ឃើញ​មាន​រូប​របស់​ Jack Ma ជាមួយ​អ្នក​សិល្បៈ​ចិន និង​អ្នក​ល្បីៗជនជាតិ​ផ្សេងៗ ពេល​ខ្លះ​លោកបានសម្តែង​ជា​ Michael Jackson នៅ​លើ​ឆាក​តន្រ្តី និង​ធ្លាប់​បញ្ចេញ​ក្បាច់គុណ​ Kong FU ព្រោះ​លោក​ចូល​ចិត្ត​រក្សា​វប្ប​ធម៌​បុរាណ។

២) ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្លួន​ឯង÷ លោក​ធ្លាប់​ជា​ក្មេង​ម្នាក់​ដែល​រៀន​មិន​ពូកែ ត្រូវ​មិត្តភក្តិ​សើច​ចំអក តែទោះជា​យ៉ាង​ណា​ដោយ​សារ​ចិត្ត​ស្រលាញ់​ចង់​ចេះភាសា​អង់គ្លេសជា​ខ្លាំងក៏​បាន​ហាត់​និយាយ​ជាមួយជន​បរទេស​ដែល​ជា​ភ្ញៀវ​ទេសចរណ៍​ រហូត​ដល់​អាច​ប្រើ​ប្រាស់ភាសាអង់គ្លេស​បាន​ល្អ។

៣) ធ្វើ​ខ្លួន​ឲ្យរឹងម៉ាំទទួល​យកចំពោះ​ការ​បដិសេធ÷ ជីវិត​របស់​លោក​ជួប​ឧបសគ្គ​ជា​ច្រើន​លើក​ច្រើន​សារ ការ​បដិសេធក្នុង​ការ​ចូល​រៀន​មហា​វិទ្យាល័យ ២ដង ការ​បដិសេធ​ការ​ងារជាង ៣០ដង តែចុង​ក្រោយ​លោក​បាន​ក្លាយ​ជា​គ្រូបង្រៀនភាសាអង់គ្លេស ហើយ​ត្រលប់​ទៅ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កំណើតនិង​ទទួល​បានជោគ​ជ័យ​យ៉ាង​ខ្លាំង។​

៤) កុំតវ៉ា​ច្រើន តែ​ត្រូវ​សំលឹង​មើល​ឱកាស÷ ទោះទទួល​រឿង​ដែល​បដិសេធ​ច្រើន​ដង​ក៏​ដោយកុំ​គិត​ថា​វាអយុត្តិធម៌ តែ​ត្រូវ​សំលឹង​ទៅ​រកមើលឱកាសពី​ការ​បដិសេធទាំងអស់​នោះ។ ពេល KFC ចូល​ទី​ផ្សារ​ចិន​ដំបូង មានអ្នក​ដាក់​ពាក្យ​បំរើ​ការងារ​ចំនួន ២៤នាក់ ហើយមនុស្ស​ ២៣នាក់​ត្រូវ​បានគេជ្រើស​រើស។ ម្នាក់​ក្នុង​ចំនោម​ ២៤ ដែលធ្លាក់នោះគឺ Jack Ma។ តែ​បច្ចុប្បន្នលោកបាន​ចំណាយ​ប្រាក់​ប្រមាណ ១,៥០០លានបាតក្នុង​ការ​វិនិយោគ​លើ KFC នេះ។

៥) ធ្វើ​ឲ្យ​មាន​ឈ្មោះ​ល្អ÷ Jack Ma បាន​ប្រាប់​ឲ្យ​ដឹង​ថាការ​ដាក់​អាជីវកម្ម​ត្រូវប្រើ​ឈ្មោះណា​ល្អ ងាយ​គេស្គាល់​ហើយ​ចាំ ដើម្បី​ទទួល​ប្រជា​ប្រិយភាពក្នុង​ការ​លក់​ទំនិញឬសេវាកម្ម​របស់យើង។

៦)​ ផ្តល់​ភាព​សំខាន់​ដល់​វប្បធម៌ក្នុង​ស្រុក÷ ជំនួស​ឲ្យ​ ebay.com Jack Ma បាន​ប្រើ Taobao.com ជាគេហទំព័រ​សម្រាប់ Online Shopping។

៧) មនុស្ស​ស្រី​ជាភេទ​មួយ​មិនគួរ​មើល​រំលង÷ Alibaba បានកំណត់យក ថ្ងៃ ១១ ខែ ១១ (វិច្ឆិកា) ជា​ពេល​ Discount ដែល​ជាឱកាស​ល្អ​សម្រាប់​មនុស្ស​ស្រី ដោយ​សារ​ប្រទេស​ចិន​ផ្តល់​សិទ្ធិ​ឲ្យ​បុរស​ច្រើន​ជាង​ស្រ្តីម្ល៉ោះ​ហើយ​នៅ​ក្នុង​ក្រុមហ៊ុន Alibaba លើក​កំពស់​ស្រ្តី​ដោយក្នុង​ក្រុមហ៊ុន​មាន​បុគ្គលិក​ភេទ​ស្រី​ច្រើន​ជាង​ប្រុស។

៨) កុំ​ភ្លេច​តប​ស្នង​សងគុណ​សង្គម÷ ការ​គាំពារសង្គម​លោក​មិនដែល​មើល​រំលង​ឡើយ លោក​តែង​គិត​គូរដល់​មូលនិធិ​ Alibaba ដែលយក​ប្រាក់​ទាំង​អស់​នោះ​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កុមារ​ខ្វះ​ខាត និង​អ្នកជួបការ​លំបាក​នានាតាមជនបទ។

៩) លា​ឈប់​ពី​តំណែង​ពេល​វេលា​សមរម្យ​មក​ដល់÷ Jack Ma បានរៀប​រាប់​ថា​ ការងារ​ឬ​កាតព្វកិច្ច​នានា​ត្រូវ​ធ្វើវាទៅតាម​វ័យដូចជា÷ - វ័យ ២០ ទៅ​ ៣០ឆ្នាំ ជាវ័យ​ស្វែង​រក​ការងារ​សម្រាប់​ខ្លួន​ឯង ស្វែង​រក​បទពិសោធន៍​ជីវិត រៀន​អ្វី​ថ្មីៗ ព្រោះ​ទាំង​រាង​កាយ គំនិត​បញ្ញា​នៅ​រឹង​ម៉ាំ ហើយ​វាជា​ឱកាស​ល្អ​បំផុត​ដើម្បី​កសាង​ខ្លួន។ - វ័យ ៣០​ ទៅ ៤០ឆ្នាំ ជាវ័យ​ល្អ​ដើម្បី​ចាប់​ផ្តើម​កិច្ច​ការ​ងារ ឬ​ធុរកិច្ច​ផ្ទាល់​ខ្លួន - វ័យ ៤០ ទៅ ៥០ឆ្នាំ ចាប់​ចូល​ដល់​វ័យ​គ្រោះថ្នាក់ហើយ​ ព្រោះវ័យ​នេះ​ជំងឺ​ចាប់​ផ្តើម​វាយ​លុក​សុខភាព​ - វ័យ ៥០​ ទៅ ៦០ឆ្នាំ ជា​វ័យ​មួយ​ត្រូវ​សម្រាក​ខ្លះ​ដោយ​សារ​យើងអាច​នឹង​មាន​ចៅ​ហើយ សម្រាក​ពី​ការ​ងារ​ហើយ​មើល​ថែ​ទាំ​ចៅ​ខ្លះ​ក៏​ល្អ​ - ចាប់​ពី​វ័យ ៦០ឆ្នាំ​ឡើងទៅ ជាពេល​មួយ​ត្រូវ​គិត​គូរពី​លោក​ខាង​មុខ ធ្វើដំណើរ​កំសាន្ត​ជាមួយ​កូនៗនិង​ចៅ ប្រើ​ពេល​ក្នុង​ជីវិត​ឲ្យ​មាន​ក្តៅ​សុខ​និង​កក់​ក្តៅ​ក្នុង​គ្រួសារឲ្យ​បាន​ច្រើន៕

ដោយ៖ ទីន​ ម៉ាទី​យ៉ា
ប្រភព៖ Abdulthaitube - อับดุลย์เอ๊ย ถามไรตอบได้

X
5s