អ្នកនឹងមិនងាយក្រឡើយ បើអនុវត្តតាមក្បូនលុយលោកWarren Buffett មហាសេដ្ឋីអាមេរិកនេះបាន!
លោក Warren Buffett គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោម មហាសេដ្ឋីលំដាប់កំពូលៗ នៅលើពិភពលោក។ តើអ្នកចង់ដឹងដែរឬទេថាតើលោកមានវិធីសាស្ត្រអ្វីខ្លះសម្រាប់ចែករំលែកក្នុងការសន្សំ និង ប្រើប្រាស់លុយ? ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង៥យ៉ាងពីមហាសេដ្ឋីរូបនេះ៖
១)ចំណាយប្រាក់ប្រកបដោយភាពវ័យឆ្លាត
ត្រូវតែមានការគិតពិចារណាបន្តិចសិន មុននឹងធ្វើការចំណាយទៅអ្វីមួយ ថាតើការចំណាយនោះស្ថិតនៅក្នុងស្ថានភាពបែបណា។ ការចំណាយនោះស្ថានភាពមានការចំណេញឬក៏ខាតដល់អ្នក ហើយតើការចំណាយនោះវាភាពចាំបាច់ដែរឬទេ? ត្រូវរៀនបណ្ដុះគំនិតខ្លួនហ៊ានធ្វើការបោះទុនវិនិយោគទៅលើអ្វីមួយ។
២) ធ្វើការសន្សំប្រាក់ទុកសម្រាប់ការកើតរឿងហេតុដោយចៃដន្យ
នៅត្រង់ចំណុចនេះវាមានភាពសំខាន់ខ្លាំងណាស់សម្រាប់ការចែករំលែកនេះ។ បើនិយាយអំពីការសន្សំប្រាក់ទុក សម្រាប់ការកើតរឿងហេតុដោយចៃដន្យបែបនេះ គឺសំដៅទៅកាន់ការប្រុងប្រយ័ត្នដោយមានការត្រៀមទុកជាមុខរាល់បញ្ហា ដែលបានកើតឡើង។ បើគ្មានសន្សំទុកទេ នោះនៅពេលថ្ងៃមួយមកដល់ ជាពិសេសពេលដែលជួបហេតុការណ៍ណាមួយ នោះអ្នកនឹងត្រូវស្តាយក្រោយព្រោះគ្មានប្រាក់សម្រាប់ការចំណាយ ដើម្បីឆ្លើយតបទៅតាមស្ថានភាពជាក់ស្តែង។ សូមកុំរកមួយថ្ងៃ ហើយចាយមួយថ្ងៃ។ សូមសន្សំមួយចំនួនណាមួយ ដែលអាចធ្វើទៅតាម ដើម្បីត្រៀមចំណាយលើអ្វីដែលចាំបាច់។
៣)មានគំនិតគិតគូរឲ្យបានវែងឆ្ងាយ ដោយបង្កើតជាគម្រោងច្បាស់លាស់
ពិតណាស់ប្រសិនបើអ្នកមិនមានគំនិតគិតគូរអំពីការសន្សំប្រាក់ និងមានគម្រោងច្បាស់លាស់សម្រាប់អនាគតទេ នោះផ្លូវជីវិតរបស់ប្រាកដជាមានភាពស្មុគស្មាញ។ វិធីសាស្ត្រក្នុងការសន្សំប្រាក់ពីមហាសេដ្ឋីរូបនេះគឺបានធ្វើការដាស់តឿនរំលឹកដល់យើងផងដែរ ថាប្រាក់មិនមែនមានការកើនឡើងច្រើនហួសគណនាក្នុងពេលមួយយប់នោះទេ ប៉ុន្តែវាអាចកើនឡើងខ្លាំងបែបគ្រាន់តែវាត្រូវការពេលវេលាសម្រាប់កសាងវា។ ត្រូវចេះមានគំនិតរៀនវិនិយោគទោះបីជាតិចក្តីប៉ុន្តែអ្នកនិងទទួលបានវាក្នុងរយះពេលវែង។
៤)កំណត់អ្វីដែលអ្នកត្រូវខ្ចី
ប្រាកដណាស់នៅពេលអ្នកចង់ទិញផ្ទះឬឡាន អ្នកប្រហែលជាត្រូវខ្ចីប្រាក់ដើម្បីប្តូរយករបស់ទាំងអស់នោះ។ ប៉ុន្តែអ្នកត្រូវយល់ផងអំពីការខ្ចីបំណុលច្រើនបែបនេះវាបាននាំមកនូវភាពខាត់យ៉ាងច្រើនព្រោះការប្រាក់ដែរអ្នកបានខ្ចីវាមានភាពទ្វេដងនៃចំនួនប្រាក់សរុបដែរអ្នកបានខ្ចី ហើយប្រសិនបើអ្នកប្តូរវាមកការសន្សំប្រាក់ដោយខ្លួនអ្នកវិញអ្នកនិងក្លាយជាអ្នកមានទ្រព្យសម្បត្តិផ្នែកហិរញ្ញវត្ថុ។
៥) រក្សាការរស់នៅតាមបែបជីវិតធម្មតា
ជាការពិតណាស់ជាក់ស្តែងលោក Warren Buffett ទោះបីជាលោកមានប្រាក់មិនខ្វះយ៉ាងណាក៏លោកបានបញ្ជាក់ដែលថាការផ្លាស់ប្តូរការរស់នៅទៅភាពស៊ីវិល័យទាន់សម័យជ្រួលនិយមពេក គឺវាមិនមានភាពចំណេញអ្វីនោះទេពោលគឺមានតែនាំអ្នកឲ្យធ្លាក់ក្នុងការចំណាយប្រាក់ឥតតែប្រយោជន៍និងខាតតែពេលវេលាចោល។
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង