7-Eleven នឹងពង្រីកខ្លួនចូលមកកាន់ទីផ្សារកម្ពុជា និង ឡាវក្នុងពេលឆាប់ៗនេះ!!!​



7-Eleven ដែលជាផ្សារលក់ទំនិញបែបទំនើបធំជាងគេនៅប្រទេសថៃដែលមានសាខាជាង ១ម៉ឺនកន្លែងទូទាំងពិភពកំពុងពង្រីកចូលមកកាន់ទីផ្សារកម្ពុជា និង ឡាវបន្ថែមទៀត ។ ក្រោយ​ពី​ប្រជុំ​គណៈ​កម្ម​ការក្រុម​ហ៊ុន​​លើក​ទី 1/2562 រួច​មក​ មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានពី​របៀប​វារៈមួយ​ចំនួន​ដូចជា​ ការ​ប្រជុំ​សាមញ្ញ​ប្រចាំ​ឆ្នាំ កា​រចែក​ភាគ​ហ៊ុន ការ​ចាត់​តាំង​ក្រុម​ហ៊ុន​ថ្មី ហើយ​អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះគឺ ការ​វិនិយោគ​ និង​បើក​ដំណើរ​ការ​ហាង​ 7-Eleven ថ្មី​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ដូច​ខាង​ក្រោម៖ “វាត្រូវ​បាន​អនុម័ត​ឲ្យ​ដំណើរ​ការ​ចរចា និង​យល់​ព្រម​ដើម្បី​កិច្ច​ចុះ​កិច្ច​សន្យា​លើ​សិទ្ធិ​អាជីវកម្ម​ (Master Franchise Agreement) នៃ​ការ​វិនិយោគ​និង​ដំណើរ​ការ​ 7-Eleven នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ហើយ​ក្រុម​ហ៊ុន​បានចុះ​ឈ្មោះ​ក្នុង​ការ​រក្សា​ទុក​កិច្ច​ព្រម​ព្រៀង​អាជីវកម្ម​បឋម (Indicative Term Sheet) ជាមួយ 7-Eleven, Inc។ សម្រាប់​ការ​បានទទួល​សិទ្ទិ​អាជីវកម្ម​បន្ត​ នៃ​ការ​ចាត់​តាំង​និង​ដំណើរ​ការ​ហាង 7-Eleven ដូច​ដែល​បាន​រៀប​រាប់​នោះ រួច​រាល់​ហើយ​ការ​ពី​ថ្ងៃ​ទី​ ២៩ កុម្ភ៖ ២០១៩ ដោយ​​មាន​កំណត់​រយៈ​ពេល​រក្សា​ទុក​កិច្ច​ព្រម​ព្រៀង​បឋម​ច្បាប់​នេះ ហើយ​វា​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​មាន​ការចុះ​ឈ្មោះ​លើ​កិច្ច​សន្យាសិទ្ធិ​អាជីវកម្មមួយ​ដែល​រំពឹង​ថា នឹង​បញ្ចប់​ជា​ស្ថាពរ​នៅក្នុងត្រី​មាស​ទី ២ ក្នុង​ឆ្នាំ ២០១៩នេះ។ លើស​ពី​នេះ គណៈ​កម្ម​ការ​បានប្រគល់​អំណាច​គ្រប់​គ្រង​ឲ្យ​ទៅ​លោក ករ​សាក់ ឆៃ​រាក់​សៈមី​សាក់ និង​ លោក ចាំ​រុង សាំ​ផលិត​ធិ​វង្សជា​អ្នក​គ្រប់​គ្រង​។ បន្ថែម​ពី​នេះ​លោកទាំង​ពីរក៏​មានសិទ្ធិ​អំណាច​ក្នុង​ការ​ចាត់​ការ​ដំណើរ​ការ​ចរចារ​ កំណត់​លក្ខខណ្ឌ​លំអិត​ទាំង​ឡាយ​នៃ​កិច្ច​ព្រម​ព្រៀង​សិទ្ធ​អាជីវកម្ម​ទាំង​ពីរ​ប្រទេស រួម​ទាំង​ឯក​សារ​ផ្សេងៗដែល​ទាក់​ទង​ដើម្បី​ប្រើប្រាស់”។ សរុបមកវិញ7-Eleven នឹងពង្រីកទីតាំងរបស់ខ្លួននៅ​ប្រទេស​កម្ពុជា​និង​ឡាវនាពេលឆាប់ៗខាងមុខនេះ។

X
5s