លោកHerbert Spencer ៖«អ្វី​ដែល​​ផ្ដោត​សំខាន់​លើ​ការអប់រំ​គឺ​មិន​មែន​ចំណេះដឹង​ទេ​តែ​គឺជា​សកម្មភាព»​



លោក Herbert Spencer ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ ទស្សនវិទូ​ដ៏​ល្បី​មួយ​រូប និង​ជា​អ្នក​នយោបាយ​ផង​ដែរ​​នៅ​ចក្រភព​អង់គ្លេស។ លោក​បាន​ចែកឋាន​ទៅ​ក្នុង​ឆ្នាំ ១៩០៣ ហើយ​ក៏​បាន​បន្សល់​ទុក​សៀវភៅ​​ល្បីៗ អស្ចារ្យ​ជា​ច្រើន​ទុក​សម្រាប់​​កូនចៅ​​ជំនាន់​ក្រោយរៀនសូត្រ​។

សៀវភៅ​ល្បីៗ​របស់​លោក រួម​មាន​៖ Social Statics និង The Man versus the State ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​សៀវភៅ​សរសេរ​អំពី​ សង្គមសាស្ត្រ ក៏​ដូច​​ជា​ទ្រឹស្ដី​ក្នុង​ប្រព័ន្ធ​នយោបាយ​នា​សម័យ​នោះ​ផង​ដែរ​។

តែ​ពាក្យ​ស្លោក​ដ៏​ល្បី​របស់​លោក មួយ​ដែល​គេ​ចាប់​អារម្មណ៍​​នោះ​គឺ​​ ៖«អ្វី​ដែល​​ផ្ដោត​សំខាន់​លើ​ការអប់រំ​គឺ​មិន​មែន​ចំណេះដឹង​ទេ​តែ​គឺជា​សកម្មភាព»។ ​ ក្នុង​ន័យ​នេះ​គឺ​លោក ​ចង់​បង្រៀន​​មនុស្ស​ថា ការ​អប់រំ​ខ្លាំង​ក្លា​ទៅ​បាន​ ​គឺ​មិន​មែន​មក​ពី​ពួក​គេ​ មាន​ចំណេះដឹង​ខ្លាំង​ទេ តែ​គឺ​មក​ពី​សកម្មភាព​ដែល​ពួក​គេ​បាន​អនុវត្ត​នោះ​ទៅ​វិញ​ទេ​ ដែល​ខ្លាំង​នោះ​។

ដូចនេះ​បើ​ចង់​ទទួល​បាន​ចំណេះ​ដឹង​ច្រើន ទាល់​​តែ​អ្នក​ឧស្សាហ៍​​អនុវត្ត​ឲ្យ​ញឹកញាប់ មិន​មែន​ពឹង​ផ្អែក​តែ​លើ​ទ្រឹស្ដី​តែ​មួយ​មុខ ឡើយ​​៕

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ dashe.com

X
5s