អាន​សម្រង់​សម្ភី​ ៨​នេះ ​ដើម្បី​លើក​ទឹកចិត្ត​ខ្លួន​អ្នក​បន្ដដំណើរត​ទៅ​មុខ​ទៀត​​



ពេល​បរាជ័យ​ អ្នក​នឹង​បាក់​ទឹកចិត្ត អស់​សង្ឃឹម​។ ប៉ុន្តែ​ដើម្បី​ភាព​ជោគជ័យ​វិញ មនុស្ស​​ត្រូវ​ការ​ពេល​ច្រើន ការ​លះបង់ ព្យាយាម ជួប​ឧបសគ្គ​ និង​បរាជ័យ​រាប់​មិន​អស់​​នេះ​ក៏ដោយ​សារ​តែ​រឿង​បរាជ័យ​ងាយ​ជាង​រឿង​ជោគជ័យ។

សូម​លើក​ទឹកចិត្ត​ខ្លួន​ឯង ហើយ​យក​សម្រង់​សម្ដី​របស់​បុគ្គល​ល្បីៗ​ចំនួន ៨ ខាងក្រោម​នេះ​ទៅ​ពិចារណា​ដើម្បី​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​កាន់តែ​ខិតខំ ប្រឹងប្រែង​​ដើរ​បន្ត​ទៅ​មុខ​ទៀត។ ​​​

១.មនុស្ស​ម្នាក់ៗ​មាន​រយៈពេល ២៤ ម៉ោង​ដូចគ្នា «កុំ​និយាយ​ថា អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់។ អ្នក​មាន​ពេល ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដូច​​លោក​ស្រី​ Helen Keller លោក Louis Pasteur លោក​ស្រី Mother Teresa លោក Thomas Jefferson និង​លោក Albert Einstein»។ - H. Jackson Brown Jr.

២.ពេលវេលា​គឺ​ជា​ដៃគូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត «មាន​គេ​ប្រាប់​ខ្ញុំ​ថា “ពេលវេលា” ប្រៀប​ដូច​ជា​​សត្វ​ដ៏​គ្រោះថ្នាក់​​​បំផុត​សម្លាប់​មនុស្ស​យើង​ម្នាក់ៗ​ដោយ​មិន​ដឹង​ខ្លួន។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ ពេលវេលា​​គឺ​ជា​ដៃគូ​ជីវិត​​​ដ៏​មាន​តម្លៃ​បំផុត​​ដែល​រំឭក​យើង​ឲ្យ​ចេះ​ស្រឡាញ់​វា​គ្រប់​ពេល ហើយ​​វា​ប្រាប់​យើង​ថា វា​នឹង​​មិន​ត្រឡប់​មក​រក​យើង​ម្តង​ទៀត​នោះ​ទេ​»។ - Jean-Luc Picard

៣.មានតែ​អ្នក​ផ្លាស់ប្ដូរ​គឺ​ជា​អ្នក​ឈ្នះ «អ្នក​​ខ្លាំង​បំផុត​​​អ្នក​ឆ្លាត​បំផុត​​មិនមែន​ជា​អ្នក​ដែល​​​​​​​ឈ្នះ​រហូត​នោះ​ឡើយ​។ ប៉ុន្តែ​វា​គឺ​ជា​អ្នក​ដែល​ត្រៀម​ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ»។ ​​ - Charles Darwin

៤.ការ​ខិតខំ​ប្រឹងប្រែង​គឺ​ជា​រង្វាន់​ដ៏​មាន​​តម្លៃ​ដែល​ជីវិត​បាន​ផ្តល់​ឲ្យ «រង្វាន់​ដ៏​មាន​តម្លៃ​បំផុត​​ដែល​ជីវិត​ផ្តល់​ឲ្យ​គឺ​ឱកាស​ដើម្បី​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​​មួយ​ដែល​មាន​តម្លៃ​សម្រាប់​អ្នក»។ - Theodore Roosevelt

៥.ជីវិត​របស់​អ្នក​ គឺ​អ្នក​ជា​អ្នក​កំណត់​ «នៅ​ពេល​អ្នក​​កាន់​ប៊ិច​ចាប់​ផ្តើម​សរសេរ​​ទំព័រ​ជីវិត​របស់​អ្នក សូម​កុំ​ឲ្យ​អ្នកណា​ម្នាក់​មក​កាន់​ចុង​ប៊ិច​សរសេរ​ជំនួស​អ្នក»។ - Harley Davidson

៦.កុំ​ធ្វើ​ការ​ដើម្បី​លុយ «ប្រសិន​បើ​អ្នក​ធ្វើ​ការ​ដើម្បី​លុយ អ្នក​មិន​អាច​រក​លុយ​បាន​ច្រើន​នោះ​ឡើយ។ ប៉ុន្តែ​បើ​អ្នក​ស្រលាញ់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ហើយ​យក​អតិថិជន​ជា​ធំ ជោគជ័យ​នឹង​ធ្លាក់​ទៅ​លើ​ដៃ​អ្នក»។ - Ray Kroc

៧.បរាជ័យ​ធ្វើ​ឲ្យ​​អ្នក​​ជោគជ័យ «ខ្ញុំ​បាន​បរាជ័យ​បោះ​បាល់​មិន​ចូល​ប្រអប់​​​ ៩ ០០០ ​ដង​​ពេញ​មួយ​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​បាន​បរាជ័យ ៣០០ ប្រកួត​។ មាន ២៦ ប្រកួត​ដែល​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ចាញ់​ទៅ​វិញ។ ខ្ញុំ​បាន​បរាជ័យ​ហើយ​បរាជ័យ​ទៀត​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ។ ហើយ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ជោគជ័យ»។ - Michael Jordan

៨.ជីវិត​ត្រូវ​មាន​ការ​ផ្លាស់ប្ដូរ​ «មាន​ជម្រើស​សំខាន់ៗ​ចំនួន ២​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ ១ ទទួល​យក​ស្ថានភាព​ដែល​កើត​មាន​ឡើង ឬ​ទទួល​យក​ការ​​ទទួល​ខុសត្រូវ​ដើម្បី​ត្រៀម​ខ្លួន​ផ្លាស់ប្ដូរ»

Denis Waitley

ប្រភព៖ Entrepreneur

X
5s