មនុស្សដែលសប្បាយចិត្ត ព្រឹកៗឡើងគេតែងធ្វើសកម្មភាពទាំង ៦នេះ
មនុស្សម្នាក់ៗបង្ហាញសកម្មភាពពេលព្រឹកផ្សេងៗ គ្នា។ មនុស្សខ្លះចាប់ផ្ដើមថ្ងៃថ្មីដោយក្ដីសប្បាយរីករាយ។ នេះមកពីទម្លាប់របស់ពួកគេ ដែលរៀនធ្វើឲ្យអារម្មណ៍ល្អនៅពេលព្រឹក។ តើក្នុងនោះមានទម្លាប់អ្វីខ្លះទៀត ដើម្បីឲ្យអារម្មណ៍របស់អ្នកល្អ ដូចពួកគេដែរ?
១) ញញឹម
វាជាជារឿងដែលងាយៗ ក្នុងការធ្វើទេ។ ញញឹមតែបន្តិច សោះក៏អាចទាញអ្នកឲ្យសប្បាយចិត្តបានដែរ។ កាលណាអ្នកញញឹម រាងកាយរបស់អ្នកបញ្ចេញអ័រម៉ូន endorphins និង serotonin ដែលធ្វើឲ្យអារម្មណ៍អ្នកសប្បាយចិត្តជាងមុន។
២) ដកដង្ហើមវែងៗ
រឿងដែលងាយនឹងធ្វើទៀតនោះគេដកដង្ហើមវែងៗ មួយៗ។ ដោយគ្រាន់តែងើបឡើងនៅពេលព្រឹក ហើយចំណាយពេលតែមួយភ្លែតដកដង្ហើមវែងៗនោះ អ្នកអាចចូលទៅធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ និងបំបាត់ភាពតានតឹងបាន។
៣) រាំ
តន្ត្រី និងការរាំ ក៏អាចធ្វើឲ្យអ្នកសប្បាយចិត្តបានដែរ។ វាអាចជាចង្វាក់នៃការហាត់ប្រាណ តែក្នុងនោះវាក៏ជួយឲ្យអារម្មណ៍អ្នកសប្បាយបន្តិចដែរ។
៤) ពាក់សំលៀកបំពាក់ពណ៌លេចៗ
ការដែលអ្នក ពាក់ពណ៌ លេចៗ ក៏វាធ្វើឲ្យអារម្មណ៍អ្នកសប្បាយប្លែកទៅតាមហ្នឹងដែរ។ ពេលអ្នកមានអារម្មណ៍កើតទុក្ខ អ្នកគួរពាក់ពណ៌ លឿង ព្រោះវាជួយបង្កើនអារម្មណ៍ឲ្យសប្បាយបានមួយកម្រិត។
៥) ប្រលែងជាមួយសត្វចិញ្ចឹម
បើសិនអ្នកមានសត្វចិញ្ចឹម អ្នកនឹងដឹងថាពួកគេពេលខ្លះធ្វើឲ្យអារម្មណ៍អ្នកធូរស្រាល ម្ដេចខ្លះហើយ។ ដោយសារតែភាពវ័យឆ្លាត និងគួរឲ្យស្រលាញ់របស់ពួកវា ក៏អាចផ្លាស់ប្ដូរអារម្មណ៍ពេលព្រឹករបស់អ្នកឲ្យល្អបានដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ eightsleep