ហេតុអ្វី​អ្នក​​មិន​ព្រម​ផ្លាស់ប្ដូរ? អាន​សម្រង់​សម្តី​៩​នេះ​សិន​



អ្នក​មាន​​ធ្លាប់​ឭ​គេ​និយាយ​ថា ការ​ផ្លាស់ប្ដូរ​នាំ​​មក​នូវ​បរិបទ​ថ្មី ឬ​ភាព​ជោគជ័យ​ថ្មី​ដែរ​ឬទេ? អ្នក​អាច​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​ហ្នឹង​​អ្វី​ដែល​អ្នក​មាន ប៉ុន្តែ​តើ​​អ្នក​​យល់​ព្រម​ផ្លាស់ប្ដូរ​ទេ​​? បើ​​​យល់​​ព្រម​​តែ​មិន​អាច​ធ្វើ​បាន​ តើ​អ្នក​អាច​បញ្ជាក់​បាន​ទេ​ថា មូលហេតុ​អ្វី? ឥឡូវ​នេះ ដល់​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ហើយ។ កុំ​ប្រាប់​ថា​ អ្នក​​កំពុង​​យក​លេស​​ឲ្យ​ខ្លួន​ឯង​​ទៀត​ឲ្យ​សោះ ហើយ​សង្ឃឹម​ថា សម្រង់​សម្ដី​ ៩​ខាង​ក្រោម​នេះ​នឹង​អាច​ជួយ​អ្នក​​ផ្លាស់ប្ដូរ​​បាន។

១.លះបង់​សុខ​ស្រួល​ដើម្បី​រីកចម្រើន​ «ពេល​អ្នក​នៅតែ​​​ស្ថិត​នៅ​ក្នុង​តំបន់​សុខ​ស្រួល គឺ​អ្នក​កំពុង​តែ​នៅ​ទ្រឹង ប៉ុន្តែ​បើ​អ្នក​ឈាន​ជំហាន​ចេញ​ពី​ក្រៅ​តំបន់​សុខ​ស្រួល​នេះ អ្នក​​នឹង​រីកចម្រើន»។ ​-លោក Steven Aitchison

២.ចង់​ផ្លាស់ប្ដូរ​ត្រូវ​ហ៊ាន​លះបង់ «កុំ​ខ្លាច​ការ​ផ្លាស់ប្ដូរ។ ​ពេល​ខ្លះ អ្នក​អាច​បាត់បង់​របស់​ល្អ ហើយ​បន្ទាប់​​មក​ទៀត ​អ្នក​ក៏​ទទួល​បាន​របស់​ដែល​ល្អ​ជាង​នេះ​ទៀត»។ -អនាមិក

៣.ចង់​ផ្លាស់ប្ដូរ​អនាគត ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​អ្នក​ «អ្នក​​មិន​អាច​ផ្លាស់ប្ដូរ​អនាគត​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ផ្លាស់ប្ដូរ​ទម្លាប់​បាន ហើយ​ប្រាកដ​​ណាស់​ថា ទម្លាប់​អាច​ផ្លាស់ប្ដូរ​អនាគត​បាន»។ -លោក Abdul Kalam

៤.បើ​មិន​ពេញចិត្ត​កន្លែង​ដែល​អ្នក​កំពុង​នៅ​ ត្រូវ​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ថ្មី​ «បើ​អ្នក​មិន​ពេញចិត្ត​កន្លែង​ដែល​អ្នក​កំពុង​នៅ​ទេ​នោះ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ទៅ ពីព្រោះ​អ្នក​មិនមែន​ដើមឈើ​ឯណា» -អនាមិក​

៥.មាន​ការ​ផ្លាស់ប្ដូរ​ មាន​ការ​រីកចម្រើន​ «ភាព​រីកចម្រើន មិន​អាច​កើត​ឡើង​ដោយ​គ្មាន​​ការ​ផ្លាស់ប្ដូរ​នោះ​ទេ ហើយ​បុគ្គល​ដែល​មិន​អាច​ផ្លាស់ប្ដូរ​ចិត្ត​របស់​គេ​បាន បុគ្គល​នោះ​ក៏​ មិន​អាច​ផ្លាស់ប្ដូរ​អ្វី​បាន​ទាំងអស់»។ -លោក George Bernard Shaw

៦.ចង់​ផ្លាស់ប្ដូរ​ កុំ​រង់ចាំ​អ្នកណា​ម្នាក់ ឬ​ពេលវេលា​ «ការ​ផ្លាស់ប្ដូរ​នឹង​មិន​មក​ទេ បើ​យើង​រង់ចាំ​នរណា​ម្នាក់ ឬ​ពេល​ណា​មួយ​នោះ។ យើង​គឺ​ជា​មនុស្ស​ ដែល​យើង​កំពុង​រង់ចាំ​នោះ​ឯង ហើយ​យើង​ក៏​ជា​ការ​ផ្លាស់ប្ដូរ​ដែល​យើង​បាន​ស្វែងរក​នោះ​ដែរ»។ -លោក Barack Obama

៧.អ្នក​ដែល​ផ្លាស់ប្ដូរ​គឺ​ជា​អ្នក​ដែល​បន្ត​​​រស់​​រហូត ​ «មិន​ចំពោះ​ថា អ្នក​​ឆ្លាត ឬ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ បើ​អ្នក​មិន​​សម្រប​ខ្លួន​បាន​ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​ទេ​នោះ អ្នក​មិន​អាច​រស់នៅ​យូរ​អង្វែង​បាន​ឡើយ»។ -លោក Charles Darwin

៨.ខ្លាច​ការ​ផ្លាស់ប្ដូរ អ្នក​​នឹង​បរាជ័យ «តើ​អ្នក​ខ្លាច​ការ​ផ្លាស់ប្ដូរ​មែន​ទេ? បើ​ដូច្នេះ​មែន​អ្នក​នឹង​បរាជ័យ»។ -លោក Robert Kiyosaki

៩.ឱកាស ផ្តើម​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​ «បើ​អ្នក​ចង់​ឲ្យ​ជីវិត​ផ្លាស់ប្ដូរ ជម្រើស និង​សកម្មភាព​របស់​អ្នក​ត្រូវតែ​ផ្លាស់ប្ដូរ​ដែរ។ រាល់​ថ្ងៃ ពិភពលោក​តែងតែ​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​ចាប់​ផ្តើម​ម្តង​ទៀត»។ -អនាមិក

X
5s