ស្គាល់ Lionel Messi ហើយមែនទេ? តោះទៅមើលសម្រង់សម្តី ២០ឃ្លារបស់លោក ទាំងអស់គ្នា
Lionel Messi ជាកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន បច្ចុប្បន្នលេងនៅក្លឹបបារសេឡូណា (Barcelona) របស់ប្រទេសអេស្ប៉ាញ និង លេងឲ្យក្រុមជំរើសជាត់អាហ្សង់ទីន។ លោកលេងក្នុងមុខងារជាខ្សែប្រយុទ្ធ និងមានតួនាទីជាប្រធានក្រុម ក្រុមជំរើសជាតិអាហ្សង់ទីន។ លោក Lionel Messi កើតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៨៧។ ខាងក្រោមនេះជាសម្រង់សម្តីគួរឲ្យចាប់អារម្មណ៍ ២០ឃ្លារបស់ Lionel Messi៖
១) អ្នកត្រូវតែប្រយុទ្ធ បូជាជីវិត និងខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទៅដល់គោលដៅនិងក្តីសុបិនរបស់អ្នក។
២) មហិច្ឆតារបស់ខ្ញុំគឺនៅតែប្រសើរ និងកាន់តែប្រសើរជានិច្ច។
៣) គ្មានអ្វីពេញចិត្តជាងការដែលបានឃើញស្នាមញញឹម និងភាពសប្បាយរីករាយរបស់កូនៗ ខ្ញុំតែងជួយពួកគេតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន ស្នាមញញឹមរបស់កូនខ្ញុំមានតម្លៃជាងអ្វីៗទាំងអស់ក្នុងលោក។
៤) ខ្ញុំប្រើពេល ១៧ឆ្នាំ និង ១១៤ថ្ងៃដើម្បីទទួលបានជោគជ័យត្រឹមមួយយប់។
៥) អ្នកអាចយកឈ្នះអ្វីៗគ្រប់យ៉ាងបានទាំងអស់ ប្រសិនបើអ្នកពិតជាស្រលាញ់និងចង់បានវាមែន។
៦) មានរឿងជាច្រើនទៀតដែលសំខាន់ជាងការឈ្នះនិងចាញ់ក្នុងការប្រកួត។
៧) អ្វីដែលខ្ញុំធ្វើគឺការលេងបាល់ទាត់ ហើយវាជាអ្វីដែលខ្ញុំចូលចិត្ត។
៨) អ្វីដែលកប់ជ្រៅក្នុងចរិកលក្ខណៈរបស់ខ្ញុំ ជុំរុញឲ្យខ្ញុំវាយបំបែកឧបសគ្គ និងព្យាយាមដើម្បីទទួលបានជោគជ័យ។
៩) Barcelona គឺជាជីវិតរបស់ខ្ញុំ ពួកគេបាននាំខ្ញុំមកជួបខ្ញុំជាខ្ញុំនៅក្នុងថ្ងៃនេះ ខ្ញុំនឹងមិនចាកចេញ ខ្ញុំមិនចង់ចាកចេញ បេះដូងរបស់ខ្ញុំគឺនៅជាមួយ Barcelona។
១០) នៅថ្ងៃណាមួយដែលអ្នកគិតថាវាគ្មានអ្វីដែលបានធ្វើឲ្យប្រសើរឡើងសោះនោះ វាគឺជាពេលមួយដែលនាំភាពសោកសៅដល់កីឡាករដទៃទៀត។
១១) ខ្ញុំធ្លាប់ធ្វើជាអ្នកបម្រើក្នុងហាងមួយដើម្បីទ្រទ្រង់ការហ្វឹកហាត់បាល់ទាត់របស់ខ្ញុំ។
១២) ខ្ញុំមិនដែលគិតថាខ្លួនឯងជាកីឡាករដែលល្អបំផុតនៅក្នុងប្រវត្តិសាស្រ្ត Barcelona ទេ ព្រោះខ្ញុំដឹងថាអ្នកដែលលេងល្អគឺ Ronaldinho។
១៣) ហ្គោល (Goals) សំខាន់បើសិនជាពួកគេបានឈ្នះការប្រកួត។
១៤) ខ្ញុំជាមនុស្សមានការប្រកួតប្រជែង ហើយខ្ញុំមានអារម្មណ៍មិនល្អពេលខ្ញុំចាញ់ អ្នកអាចមើលឃើញពេលខ្ញុំចាញ់ការប្រកួតម្តងៗ ខ្ញុំមិនចង់និយាយជាមួយនរណាម្នាក់ឡើយ។
១៥) ខ្ញុំបានធ្វើការបូជាដោយចាកចេញពីអាហ្សង់ទីន ខ្ញុំចាកចេញពីគ្រួសារចាប់ផ្តើមជីវិតថ្មី ខ្ញុំបានផ្លាស់ប្តូរមិត្តភក្តិខ្ញុំ ជនជាតិខ្ញុំ ប៉ុន្តែអ្វីទាំងអស់ដែលខ្ញុំធ្វើគឺដោយសារបាល់ទាល់ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្ញុំ។
១៦) លុយមិនមែនជាកត្តាលើកទឹកចិត្ត លុយមិនបានធ្វើឲ្យខ្ញុំរំភើប ឬលេងល្អជាងមុនទេ ខ្ញុំគ្រាន់តែសប្បាយចិត្តដោយការលេងបាល់ជាមួយជើងទាំងគូរបស់ខ្ញុំ។ ការលើកទឹកចិត្តរបស់ខ្ញុំគឺបានមកពីការស្រលាញ់។
១៧) ខ្ញុំចាប់ផ្តើមលឿន ហើយខ្ញុំនៅយូរពីមួយថ្ងៃទៅមួយថ្ងៃ។ ១៨) ពេលខ្លះអ្នកត្រូវទទួលស្គាល់ថាអ្នកមិនអាចឈ្នះគ្រប់ពេលទេ
១៩) ក្នុងវិស័យបាល់ទាត់ដូចជាអ្នកផលិតនាឡិកាអីចឹង ទេព្យកោសល្យនិងភាពឆើតឆាយគ្មានន័យទេបើគ្មានភាពរឹងមាំនិងភាពជាក់លាក់។
២០) ការសម្រេចចិត្តដ៏ល្អបំផុតមិនមែនដោយសារចិត្តរបស់អ្នកទេ គឺដោយសារសភាវគតិ។
ដោយ៖ យ៉ាយ៉ា