សម្រង់​សម្ដី​ខ្លីៗ​តែ​ខ្លឹម​ ១៦ឃ្លា របស់​​មហាសេដ្ឋី​សញ្ជាតិ​ចិន​លោក Jack Ma​



លោក​អ្នក​ប្រហែល​ជា​ស្គាល់​បុរស​ម្នាក់​នេះ​ដែរ​ហើយ​ រូប​លោក​គឺ​ជា​មនុស្ស​ម្នាក់​ធ្លាប់​តែ​ក្រ​ខ្សត់​និង​បរាជ័យ​ច្រើន​លើក​ច្រើន​សារ តែ​ចុង​ក្រោយ​បាន​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ទៅ​វិញ។​ តោះ​សាក​ងាក​មក​យល់​ដឹង​ពី​សម្ដី​ខ្លះ​ៗ ដែល​ជា​គន្លឹះ​នាំ​លោក​មក​ដល់​សព្វ​ថ្ងៃ​នេះ​មើល​៖

១) សូម​កុំ​ចុះចាញ់​, ម្សិល​មិញ​​ប្រហែល​ជា​ពិបាក ហើយ​ថ្ងៃ​ស្អែក​ប្រហែល​ជា​កាន់​តែ​ពិបាក​, តែ​ថ្ងៃ​ស្អែក​មួយ​ទៀត​ ព្រះអាទិត្យ​នឹង​រះ​ថ្មី​ចាំង​មក​លើ​អ្នក​​ហើយ​។​

២) កុំ​ខ្វល់​ច្រើន​​ពី​ប្រាក់​ចំណូល​​ក្រុមហ៊ុន​។​

៣) កុំ​ចង់​ឲ្យ​គេ​មក​ចូលចិត្ត​​អ្នក គ្រាន់​តែ​ឲ្យ​គេ​គោរព​អ្នក​ប៉ុណ្ណោះ។​

៤) រឿង​ដែល​សំខាន់​ដែល​អ្នក​ត្រូវ​មាន​នោះ​ គឺ​ការ​​អត់ធ្មត់។

៥) អ្នក​គួរ​តែ​រៀន​ពី​ដៃ​គូ​ប្រកួត​ប្រជែងរបស់​អ្នក តែ​មិន​មែន​លួច​ចម្លង​តាម​គេ​ទេ​ណា​។

៦) គ្មាន​អ្នក​ណា​ដែល​ខ្វះ​ខាត​លុយ​ទេ, តែ​គឺ​ខ្វះ​មនុស្ស​ដែល​មាន​​ក្ដី​ស្រមៃ ហើយ​ខំ​ដើម្បី​ក្ដី​ស្រមៃ​នោះ​គឺ​គ្មាន​ទាល់​តែ​សោះ។​

៧) ប្រសិន​បើ​មាន​ទន្សាយ​៩​ក្បាល​លើ​ស្មៅ ហើយ​អ្នក​ចង់​ចាប់​១​មក​នោះ អ្នក​គួរ​តែ​ផ្ដោត​ទៅ​លើ​វា​តែ​មួយ​បាន​​ហើយ​។​

៨) កាល​ណា​អ្នក​មិន​ទាន់​ចុះចាញ់​ទេ​​នោះ អ្នក​នៅ​តែ​មាន​ឱកាស​ជា​រៀងរហូត​។​

៩) បើ​អ្នក​មិន​បាន​ធ្វើ​វា​ផង​នោះ អីចឹង​អ្វី​ៗប្រាកដជាមិន​អាច​ទៅ​រួច​ឡើយ​។​

១០) កាល​ណា​ក្រុម​ការងារ​អ្នក​ល្អ​ ហើយ​ដឹង​ថា​គួរ​តែ​ត្រូវ​​ធ្វើ​អី​នោះ​ អ្នក​អាច​វាយ​គ្នា​ជាមួយ​អ្នក​ផ្សេង​ទល់​នឹង​១០​នាក់​ក៏​បាន​។

១១) អ្នក​គួរ​តែ​ព្យាយាម​រក​មនុស្ស​ត្រូវ ជៀសវាង​រក​អ្នក​ល្អឥតខ្ចោះ​មក​។​

១២) ឱកាស​ដែល​គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ គឺ​ឱកាស​ពិតប្រាកដ​មួយ​។​

១៣) កាល​ណា​អ្នក​សម្លឹង​អ្នក​ដទៃជា​សត្រូវ​របស់​អ្នក  ដូច្នេះ​មនុស្ស​ជុំវិញ​អ្នក​ទាំង​អស់​គឺ​សុទ្ធ​តែ​ជា​សត្រូវ​នឹង​អ្នក​ទាំង​អស់​នឹង​។​

១៤) អាកប្បកិរិយា​គឺ​សំខាន់​ជាង​សមត្ថភាព​របស់​អ្នក​, វា​ដូច​គ្នា​នឹង​ការ​ជ្រើសរើស​របស់​អ្នក​វា​សំខាន់​ជាង​សមត្ថភាព​របស់​អ្នក​ដែរ​។​

១៥) មាន​តែ​មនុស្ស​មិនគ្រប់​ទឹក​ទេ ដែល​យក​មាត់​របស់​គេ​មក​និយាយ​ មនុស្ស​ឆ្លាត​ប្រើប្រាស់​មាត់​មក​និយាយ​ តែ​បើ​អ្នកមាន​គំនិតទំលំទូលាយ​វិញ​គឺ​ប្រើ​បេះដូង​មក​និយាយ​។​

១៦) កុំ​ប្រកួតប្រជែង​តម្លៃ​នឹង​គេ​ អ្នក​គួរ​តែ​ប្រកួត​លើ​ភាព​ច្នៃប្រឌិត​ និង​សេវាកម្ម​វិញ​ទើប​ល្អ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ geckoandfly​​

X
5s