កំហុសទាំង ៥យ៉ាងដែលអ្នកធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងគួរតែជៀសវាង
ពិតណាស់អ្នកប្រហែលជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ចំពោះការធ្វើដំណើរជាលើកដំបូងទៅក្រៅប្រទេស។ ក៏ប៉ុន្តែវាក៏មានការលំបាកខ្លះៗដែរព្រោះថាវាជាលើកដំបូងសម្រាប់អ្នកដែលវាប្រហែលជាបង្កឲ្យអ្នកមានអារម្មណ៍ព្រួយបារម្ភចំពោះកំហុសខ្លះៗ។ប៉ុន្តែវានិងមិនមែនជាបញ្ហាទៀតទេប្រសិនបើអ្នកបានអានអត្ថបទនេះព្រោះថាអត្ថបទខាងក្រោមនេះនិងបង្ហាញអ្នកនៅកំហុសខ្លះដែលអ្នកធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងគួរតែជៀសវាង៖ ១) កក់កៅអីដោយមិនដឹងថាវាជាក់លាក់នៅទីណា៖ វាប្រហែលជាមានការលំបាកសម្រាប់អ្នកក្នុងការសម្រេចទៅលើការជ្រើសរើសទីតាំងកៅអីដែលអ្នកត្រូវអង្គុយ។ ប៉ុន្តែប្រសិនបើអ្នកមិនដឹងច្បាស់ថាកន្លែងកៅអីវាមានស្ថានភាពបែបណានោះសូមអ្នកទាក់ទងទៅនិងក្រុមហ៊ុនអាកាសចរណ៍ដើម្បីពិនិត្យឲ្យច្បាស់នៅទីតាំងរបស់កៅអី។ ២) ខ្ចប់អីវ៉ាន់ច្រើនពេក៖ ច្បាប់ទូទៅនៅពេលដែលអ្នករៀបចំអីវ៉ាន់សម្រាប់ការធ្វើដំណើរគឺថាអ្នកមិនត្រូវការដាក់ច្រើនដូចអ្វីដែលអ្នកគិតថាអ្នកត្រូវការនោះទេ។ ផ្ទុយទៅវិញអ្នកគួរតែមានបញ្ជីមួយសម្រាប់កត់នៅអ្វីដែលអ្នកចាំបាច់បំផុតក្នុងការធ្វើដំណើរ និងម្យ៉ាងវិញទៀតជៀសវៀងនៅការភ្លេច។ ៣) ជ្រើសរើសស្បែកជើងខុស៖ ជាការពិតណាស់នៅត្រង់ចំណុចនេះប្រហែលវាមានលក្ខណៈស្រាលងាយស្រួលយល់។មនុស្សភាគច្រើនតែងតែទិញរបស់ថ្មីសម្រាប់ការធ្វើដំណើរ ប៉ុន្តែសម្រាប់ស្បែកជើងអ្នកគួរតែមានការសាកល្បងពាក់ជាមុខសិនមុខនឹងសម្រេចចិត្តពាក់វាក្នុងការធ្វើដំណើរ ដើម្បីជៀសវៀងការឈឺជើងនិងពិបាកក្នុងអំឡុងពេលដំណើរកំសាន្ត។ ៤) រំលងការស្រាវជ្រាវ៖ វាមិនខាតពេលនោះទេក្នុងការចំណាយពេលវេលាខ្លះក្នុងការស្រាវជ្រាវអំពីទីកន្លែងដែលអ្នកត្រូវទៅដើម្បីទទួលបានចំណេះដឹងខ្លះពិសេសងាយស្រួលនិងតម្រង់ទៅកន្លែងដែលអ្នកចង់ទៅនៅពេលដែលអ្នកទៅដល់។ហើយវាក៏មិនបណ្តាលឲ្យអ្នកមានភាពវិលវល់មិនដឹងកោះត្រោយនៅពេលដែលអ្នកទៅដល់។ ៥) ផ្លាស់ប្តូរប្រាក់ច្រើនពេកមុនពេលអ្នកធ្វើដំណើរ៖ ពិតណាស់ដែលរាល់ការធ្វើដំណើរចេញក្រៅប្រទេសតែងតែទាមទារនៅការប្តូរប្រាក់ដើម្បីចំណាយនៅប្រទេសដែលយើងបានទៅ ក៏ប៉ុន្តែសូមកុំធ្វើការប្តូរជាច្រើនពេកព្រោះថា វាងាយនិងមានហានិភ័យ។ ឧទាហរណ៍៖ អ្នកស្រាប់តែជួបប្រទះនៅចោលឆក់ឬលួចលុយរបស់អ្នកដែលវាអាចផ្តល់ជាផលលំបាកមួយដល់អ្នកកំឡុងពេលដំណើរកំសាន្តរបស់អ្នក។ ហេតុនេះហើយអ្នកអាចប្រើជាកាតវិញដោយអ្នកទុកលុយប្រើប្រាស់តាមរយៈកាតដែលវាមានភាពងាយស្រួលក្នុងការរក្សាទុក។ ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង