សម្ដីទាំង ៧ឃ្លារបស់ស្រ្តីជោគជ័យលំដាប់ពិភពលោក​



ក្នុងសម័យមុន ស្ត្រីមិនសូវត្រូវបានគេឲ្យតម្លៃឡើយ។ ប៉ុន្តែស្រ្តីក្នុងសម័យបច្ចុប្បន្នត្រូវបានគេលើកតំកើង និងឲ្យតម្លៃខ្ពស់ក្នុងសង្គមដោយសារតែស្រ្តីមានសិទ្ធិ សេរីភាពស្មើនឹងបុរសដែល។ មានស្ត្រីជាច្រើនកាន់កាប់តួនាទី មុខតំណែងធំៗក្នុងស្ថាប័ននានា និងទទួលបានជោគជ័យ។ ខាងក្រោមនេះគឺជាសម្ដីទាំង ៧ឃ្លារបស់ស្រ្តីជោគជ័យជាច្រើនរូប៖

១) ជីវិតរបស់អ្នកមានតែមួយប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកដឹកនាំជីវិតរបស់អ្នកត្រូវ ជីវិតតែមួយគឺគ្រប់គ្រាន់ហើយ។ Mae West

២) មនុស្សនឹងភ្លេចអ្វីដែលអ្នកនិយាយនិងអ្វីដែលអ្នកបានធ្វើ ប៉ុន្តែមនុស្សមិនអាចបំភ្លេចអារម្មណ៍ដែលអ្នកធ្វើលើពួកគេបានទេ។ Maya Angelou

៣) ធ្វើរឿងដែលអ្នកភ័យខ្លាចរៀងរាល់ថ្ងៃ។ Eleanor Roosevelt

៤) មនុស្សទាំងអស់មិនប្រាកដថាអាចសម្រេចកិច្ចការធំបាននោះទេ ប៉ុន្តែអ្នកអាចធ្វើរឿងតូចៗចេញពីបេះដូងរបស់អ្នក។ Mother Teresa

៥) ខ្ញុំមិនខ្លាច ខ្ញុំមិនត្អូញត្អែរ។ នៅពេលរឿងអាក្រក់ៗកើតឡើងលើរូបខ្ញុំ ខ្ញុំងើបឈរហើយកំចាត់ពួកវាចេញ។ Sofia Vergara

៦) កុំខ្ជះខ្ជាយពេលវេលាសូម្បីតែមួយវិនាទីក៏ដោយ។ អ្នកត្រូវបន្តទៅមុខឲ្យលឿនបំផុត។ Rebecca Woodcock

៧) ខណៈពេលអ្នកកាន់តែចាស់ទៅ អ្នកនឹងដឹងខ្លួនថាអ្នកមានដៃតែពីរប៉ុណ្ណោះ។ ដៃម្ខាងសម្រាប់ជួយខ្លួនអ្នក និងដៃម្ខាងទៀតសម្រាប់ជួយអ្នកដទៃ។ Audrey Hepburn

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ

X
5s