ស្រាបៀរ ABC Extra Stout និង Tiger នឹងចាប់រង្វាន់ លើកទី១នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ​



 

រាជធានីភ្នំពេញ នៅ​​ថ្ងៃអាទិត្យទី​ ៣១ ​ខែមីនា ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរ ABC Extra Stout និង Tiger នឹងរៀបចំការចាប់រង្វាន់ជ័យមង្គលលើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩។

កម្មវិធី​ពិសេសនេះនឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ MyTV ចាប់ពី​​ម៉ោង ​៨​យប់​-៩យប់ ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ​ឆន សុវណ្ណរាជ និង កញ្ញា មាស សុខសោភា។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​ ABC Extra Stout និង Tiger ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​លើកទីមួយនេះ​ ស្រា​បៀរ​​ ABC Extra និង Tiger នឹង​​ប្រគល់​​រង្វាន់ដំណើរ​​កម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តនៅទីក្រុងឡុងដ៏របស់ស្រាបៀរ ប្រទេសអូស្រ្តាលីជាមួយនិងទឹកប្រាក់ ១៥០០ ដុល្លារ ABC Extra Stout ចំនួន ២ រង្វាន់  និងដំណើរកម្សាន្តនៅទីក្រុងស៊ីដនី របស់ស្រាបៀរ Tiger ចំនួន ៥ រង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់​ផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​​ទាំងនេះ​​?

សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​
អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក

ពិសាដោយការទទួលខុសត្រូវ៕ ​​

 

 

X
5s