សម្រង់ទស្សនៈ ១១ឃ្លា របស់លោក សេនីកា ទស្សនៈវិទូចក្រភពរ៉ូម​



សេនីកា ឌឹក យ៉ាំងគ័រ (Seneca the Younger) មានឈ្មោះពេញថា Lucius Annaeus Seneca ប៉ុន្តែត្រូវគេស្គាល់ថា សេនីកា(Seneca) គឺជាទស្សនៈវិទូរ៉ូម រដ្ឋបុរស អ្នកនិពន្ធរឿងល្ខោនផងដែរ។ លោក សេនីកា (Seneca) កើតនៅមុនឆ្នាំ ៤មុនគ្រឹស្តសក្ដរាជ ទីក្រុង Cordoba , Hispania ហើយត្រូវបានចញ្ចឹមបីបាច់ធំធាត់ក្នុងទីក្រុង រ៉ូម ប្រទេសអ៊ីតាលី។ លោក​ បានបន្សល់ទុកនូវសំណេរអំពីទស្សនៈវិទ្យា និងសំបុត្រជាច្រើនរយច្បាប់និយាយអំពីបញ្ហាសីលធម៌។ មិនត្រឹមតែប៉ុណ្ណោះលោកបានបន្សល់ទុកនូវកំពាព្យជាច្រើនទៀតដូចជាក្នុងរឿងល្ខោន Medea ជាដើម Thyestes។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង​១១ឃ្លារបស់លោក ដែលបានបន្សល់ទុកដល់មនុស្សជំនាន់ក្រោយ៖

១)​ សំណាងកើតឡើងនៅពេលការត្រៀម រៀបចំទុកជាមុនជួបជាមួយឱកាសល្អ។

២) អ្នកបោះខ្ញុំចូលក្នុងចំណោមសត្វចចក ហើយខ្ញុំនឹងត្រលប់មកវិញដឹកនាំហ្វូងចចក។

៣) ជីវិតមិនមែនរយៈពេលដែលអ្នករស់នៅនោះទេ ប៉ុន្តែតើជីវិតរបស់អ្នកមានន័យយ៉ាងណានោះទេ ដែលសំខាន់សម្រាប់ជីវិត។

៤) មនុស្សព្យាយាមគេចពីការងារពេលថ្ងៃដោយរំពឹងចង់ឲ្យពេលយប់មកដល់កាន់តែឆាប់ ប៉ុន្តែពេលដល់ពេលយប់បែរជាខ្លាចព្រះអាទិត្យរះទៅវិញ។

៥)​ រាល់ពេលអ្នកចូលដេក អ្នកត្រូវសួរខ្លួនអ្នកថា តើភាពអន់ខ្សោយអ្វីដែលអ្នកបានជំនះ? តើគុណធម៌អ្វីខ្លះដែលអ្នកបានធ្វើ?

៦) ភាពពិបាកធ្វើឲ្យខួរក្បាលរបស់អ្នកខ្លាំង ហើយពលកម្មធ្វើឲ្យខ្លួនប្រាណរបស់អ្នករឹងប៉ឹង។

៧) រាប់អានមនុស្សដែលជួយអ្នកឲ្យខ្លាំងក្លា រីកចម្រើន។

៨) មនុស្សមិនមែនកើតឡើងដោយសារតែព្រឹត្តិការណ៍ដែលកើតឡើងនោះទេ ប៉ុន្តែកើតឡើងដោយសាររបៀបដែលអ្នកមើលទៅលើព្រឹត្តិការណ៍ទាំងនោះទៅវិញទេ។

៩) មនុស្សឈឺចាប់ដោយសារការស្រមើស្រមៃជាជាងស្ថានភាពពិត។

១០) ភាពក្រីក្រគឺមិនមែនមនុស្សដែលមានតិចតួចនោះទេ ប៉ុន្តែគឺមនុស្សដែលចង់បានបន្ថែម។

១១) ទ្រព្យសម្បត្តិគឺជាទាសកររបស់មនុស្សមានប្រាជ្ញា ប៉ុន្តែជាចៅហ្វាយរបស់មនុស្សល្ងង់។

ដោយ​៖ លង់ វណ្ណៈ

X
5s