លក្ខណៈ ៣ យ៉ាងក្នុងការដឹកនាំដែលអ្នកត្រូវយកឈ្នះឲ្យបានពេលធ្វើជានាយកប្រតិបត្តិ​




អ្នក​បាន​ព្យាយាម​ខ្លាំង​ណាស់មែនទេ​ទម្រាំអាចក្លាយ​ខ្លួន​ជានាយក​ប្រតិបត្តិ ជាអ្នក​ដឹក​នាំ​ថ្នាក់​ខ្ពស់មួយ​រូប​ក្នុ​ងស្ថាប័ន​មួយ។ វាមិន​ប្រាកដ​ទេ​ថា​ នៅ​ពេល​ដែល​អ្នក​បាន​មកថ្ងៃ​នេះហើយ​គ្មានថ្ងៃ​ធ្លាក់​ចុះ​វិញ​ ប្រសិន​បើ​អ្នក​មាន​ចំនុច​មិន​ល្អ​នោះ។​ ដូច្នេះ​លក្ខណៈ​មិន​ល្អ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ជំនះ​ឲ្យ​បាន​ តោះ​ទៅ​មើលខាង​ក្រោយ​ទាំង​អស់​គ្នា៖

១) មោទ​នភាព និងអំនួតរបស់​អ្នក
នរណា​ថា​មិន​មាន​មោទ​នភាព​ពេល​ខ្លួន​អាចសម្រេច​កា​រងារ​ គោល​បំណង​ដែល​ខ្លួន​ចង់​បាននោះ ហើយ​ឋានៈជា​នាយក​ប្រតិបត្តិ​ក៏​មិនមែន​នរណា​ក៏​សុទ្ធ​តែអាច​ទទួល​បាន​ឯណា។ តែ​ត្រូវ​ចាំ​ថាអ្នក​មិនទាន់អ្នក​ត្រូវ​រៀន​សូត្រ​បន្ថែម​ជានិច្ច ព្រោះ​អ្នក​មិនចេះ​គ្រប់​ដប់​ទេ ក៏​មិន​ប្រាកដថាអ្នក​នៅក្រោម​បង្គាប់​ចេះ​មិនដល់​អ្នក​នោះដែរ ការ​ស្តាប់​គំនិត​យោ​បល់​ពី​មនុស្ស​ជុំ​វិញខ្លួន បើ​ចំនុច​ណា​ល្អ​យក ចំនុច​ណា​មិន​ល្អ​សឹម​បោះ​ចោល។ ដាច់​ខាត​ប្រកាន់​គោល​ការ​ណ៍ ខ្លួន​ជាមេធ្វើ​អ្វី​ក៏​ត្រូវ។

២) យក​ឈ្នះការ​ដែ​លដាក់​បំរាម និង​ប្រុង​ប្រយ័ត្ន​ស្ទើរ​តែ​រហូត
ពិតណាស់​ថាធ្វើ​អ្វី​មួយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច តែ​មិនមែន​ប្រុង​ប្រយ័ត្ន​រហូត​មិនហ៊ាន​ធ្វើ​អ្វី​សោះ​នោះទេ។ ក្នុ​ងនាម​អ្នកជា​នាយក​ប្រតិបត្តិ​អ្នក​​គឺ​ជាមនុស្សដែលមានធនធាន​ច្រើន​ទាំង​​ចំណេះ​វិជ្ជា​ខ្ពស់និង​បទ​ពិសោធន៍ អ្នកគួរ​យក​ធនធាន​ទាំង​នោះ​មក​ប្រើ​ក្នុង​ការ​ដឹក​នាំ និង​ប្រតិបត្តិ​លើ​ការ​ងារ​ជំនួញដែលអ្នក​កំពុង​គ្រប់គ្រង ចៀសវាង​ការ​ខ្លាច​ទទួល​ហានិភ័យ ឬ​ជួប​រឿង​បរាជ័យ។ បើ​អ្នក​នៅ​តែ​ខ្លាច មិន​ហ៊ាន​ធ្វើ​នេះ មិន​ហ៊ាន​ធ្វើ​នោះ​វា​បង្ហាញ​ពី​ភាព​កំសាក​របស់​អ្នក។

៣)​ តិចគិត​ថា​ធ្វើជានាយក​ប្រតិបត្តិ​គិត​តែ​ពី​ផល​ចំនេញ​ទៅ
នាយក​ប្រតិបត្តិ​ជា​បុគ្គល​មួយ​រូប​ដែល​គ្រប់​គ្នា​ទុក​ចិត្ត ទើប​ក្រុម​ប្រឹក្សា​ភិ​បាល​ប្រគល់​អំណាច​ដឹក​នាំនិងគ្រប់​គ្រង​ក្រុមហ៊ុន​។ ការ​រីក​ចម្រើន​របស់​ក្រុម​ហ៊ុនក៏​​ជា​រឿង​ដែលមួយ​ដែល​នរណា​ក៏ចង់បាន​រាប់​តាំង​ពី​ក្រុម​ប្រឹក្សា​ភិបាលដ​ល់​អ្នក​អនាម័យ​ក្នុង​ក្រុម​ហ៊ុន។ អាជីវកម្ម​រីក​ចម្រើន​ដោយ​សារ​ដំណើរ​ការ​ល្អ ការ​លក់​ក៏​មានការ​កើន​ឡើង​ ចំនូល​ប្រចាំ​ខែ ប្រចាំឆ្នាំ​កើន​ឡើង​ នរណា​ក៏​សប្បាយ​ចិត្តចង់​បាន។ តែ​មិនមែន​ដឹ​កនាំ​អាជីវកម្ម​មួយ​ដោយ​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​មួយ​មុខ​ លក់​ផលិ​តផល​បោក​ប្រាស់​អតិថិជន​ដើម្បី​ចំណេញខ្លួន​ឯងក៏​នៅ​តែលក់​ដែរ​ទេ។ អ្វី​ដែល​អ្នកត្រូវ​ធ្វើ​គឺ​យល់​ច្បាស់​ពី​តម្រូវ​ការអតិថិជន​ ពេលអ្នក​ដឹង​ពីអ្វី​ដែល​អតិថិជន​ចង់​បាន​ហើយ​ចំនូល​នឹង​រត់​ចូល​មក​ឯង។ ហើយ​ក៏​វា​គ្មាន​អ្វី​ពិបាក​ដែរ​ក្នុង​ការ​កៀរ​គរ​វិនិយោគិន​ ក៏​ដូចជា​ឆ្លើយ​សំនួរ​ពី​ក្រុម​ប្រឹក្សា​ភិបាល​ពឹលអ្នក​មាន​សំណើរ​ចេញ ផែន​ការ​អនាគត​ថ្មី​ណាមួយ​នោះ។ វា​ក៏​ជា​ជំនួយ​ដល់​អ្នក​ក្នុងការ​ស្វែង​រកផ្លូវ​ដើម្បី​ដើរ​ទៅដល់​គោល​ដៅ​ដែលអ្នកកំណត់​រួម​មក។ ត្រូវ​ចាំ​ថាពេល​ដែល​អ្នកធ្វើ​​បាន​ល្អ ក្រុមហ៊ុន​​ក៏​រីក​ចម្រើនដែរ។

ដោយ៖ យ៉ាយ៉ា