សម្រង់សម្ដីពញ្ញាក់ស្មារតីឲ្យក្លាហានទាំង ១២ឃ្លា របស់លោក Drake តារាពោលចម្រៀងកាណាដា
លោក Aubrey Drake Graham គឺជាអ្នកពោលចម្រៀង (rapper) អ្នកចម្រៀង អ្នកនិពន្ធ តារាសម្ដែង និងជាសហគ្រិនជនជាតិកាណាដា។ លោក Drake កើតនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៨៦ ក្រុងតូរ៉ូនតូ (Toronto) ប្រទេសកាណាដា។ លោក Drake ត្រូវបានគេស្គាល់ដំបូងជាអ្នកសម្ដែង បន្តមកលោកបន្ដអាជីពជាអ្នកចម្រៀង។ មានមនុស្សជាច្រើនមិនបានដឹងអំពីថាលោកគឺជាអ្នកជំរុញ លើកទឹកចិត្តម្នាក់ និងជាសហគ្រិនមួយរូបផងដែរ។ លោក Drake ត្រូវបានគេទទួលស្គាល់ថាជា Global Ambassador។ ការតស៊ូ ប្ដេជ្ញាចិត្តរបស់លោក បានធ្វើឲ្យលោកក្លាយជាអ្នកពោលចម្រៀងដ៏ជោគជ័យម្នាក់ក្នុងពិភពលោក។ ខាងក្រោមនេះគឺជា សម្រង់សម្ដីខ្លឹមៗទាំង ១២ឃ្លារបស់លោក៖
១) សម្លាប់ពួកអាសំគិសដោយប្រើភាពជោគជ័យ កប់ពួកវាដោយស្នាមញញឹមរបស់អ្នក។
២) ពួកអាឈ្នានីសនឹងប្រកូកប្រកាសភាពបរាជ័យរបស់អ្នក ប៉ុន្តែពួកវានឹងខ្លឹបខ្សៀវនៅពេលអ្នកជោគជ័យ។
៣) មនុស្សជាច្រើនអបអរសារទរចង់ឲ្យអ្នកជោគជ័យ ប៉ុន្តែពួកនេះនឹងស្អប់អ្នកនៅពេលអ្នកវាយបានជោគជ័យ។
៤) ប្រសិនបើអ្នករវល់យកពេលវាយតម្លៃ រិះគន់ខ្ញុំ នោះកុំសង្ឃឹមថាអ្នកនឹងមានពេលស្រលាញ់ ខ្ញុំឲ្យសោះ។
៥) មិនដែលយឺតពេលនោះទេនៅពេលអ្នករកឃើញអ្វីដែលអ្នកចង់បាន ហើយវាមិនមែនជារឿងដែលខុសទេដែលអ្នកត្រូវពុះពារវាយយកវាឲ្យបាន។
៦) អ្នកនឹងដឹងថាវាជារឿងពិតនៅពេលដែលអ្នកដឹងថាអ្នកជានរណា។
៧) រក្សាស្នាមញញឹមរបស់អ្នកដើម្បីឲ្យអ្នកដទៃដឹងថាថ្ងៃនេះអ្នករឹងប៉ឹងជាម្សិលមិញ។
៨) ភាពរឹងមាំមិនសុទ្ធតែកើតឡើងនៅក្នុងការព្យាយាមមិនបោះបង់នោះទេ ពេលខ្លះវាក៏បង្ហាញខ្លួននៅពេលអ្នក
បោះបង់ផងដែរ។
៩) ខ្ញុំដឹងថាខ្ញុំកើតមកដើម្បីបង្កើតកំហុស មិនមែនកើតមកដើម្បីភាពឥតខ្ចះក្លែងក្លាយនោះទេ។
១០) ជីវិតអាចផ្លាស់ប្ដូរគ្រប់ពេលវេលា ដូចនេះអ្នកត្រូវតែរៀនផ្លាស់ប្ដូរឲ្យហើយទៅ។
១១) ការឈឺចាប់ធ្វើឲ្យអ្នកកាន់តែរឹងមាំ ភាពភ័យខ្លាចធ្វើឲ្យអ្នកកាន់តែក្លាហាន ការបែកបាក់ស្នេហាធ្វើឲ្យអ្នកក្លាយជាគតិបណ្ឌិត។
១២) មុននឹងបោះបង់ អ្នកត្រូវគិតរកហេតុផលដែលអ្នកខិតខំតស៊ូមិនបោះតាំងពីយូរមកហើយសិន។
ដោយ៖ លង់ វណ្ណៈ