មហាសេដ្ឋី Richard Branson៖ កុំ​ឲ្យ​តម្លៃ​ភាព​ជោគជ័យ​តាម​រយៈ​​ទឹកលុយ​​



ជា​រឿយៗ​ការ​យល់​ថា ការ​រក​លុយ​បាន​កាន់តែ​ច្រើន គឺ​ជា​រឿង​ជោគជ័យ បាន​ក្លាយ​ជា​ផ្នត់​គំនិត​ទូទៅ​មួយ​របស់​មនុស្ស​ភាគច្រើន។ នៅ​ពេល​អ្នកណា​ម្នាក់ រក​លុយ​បាន​​កាន់តែ​ច្រើន​ជាង​មុន អ្នក​នឹង​​​សង្កេត​ឃើញ​ថា បុគ្គល​នោះ​ចាប់​ផ្តើម​មាន​អ្នក​រាប់​អាន​កាន់តែ​ច្រើន ហើយ​សកម្មភាព ឬ​ទង្វើ​របស់​បុគ្គល​នោះ​ហាក់​​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​កាន់តែ​ខ្លាំង​ទៅ​តាម​ទឹក​លុយ​ផង​ដែរ​។ រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​កំណត់​បាន​ថា គឺ​ជា​រឿង​ជោគជ័យ​នៅ​ក្នុង​ជីវិត។

យ៉ាងណា​វិញ​សម្រាប់​មហាសេដ្ឋី​អង់គ្លេស​លោក Richard Branson វិញ​ លោក​មិន​បាន​យល់​ថា មាន​លុយ​កាន់តែ​ច្រើន​គឺ​ជា​រឿង​ជោគជ័យ​នោះ​ឡើយ។ ប៉ុន្តែ​លោក​បែរជា​យល់​ឃើញ​បែប​នេះ​ថា ភាព​ជោគជ័យ​គឺ​​ជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​មាន​សុភមង្គល ​រីករាយ និង​ផ្តោត​ទៅ​លើ​​អ្វី​ដែល​អ្នក​​អាច​​រួមចំណែក​ធ្វើ​ឲ្យ​​ពិភពលោក​ទាំងមូល​​​កាន់តែ​ល្អ​ប្រសើរ​ឡើង នោះ​លុយ​នឹង​រត់​មក​រក​អ្នក​ហើយ។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម LinkedIn ផ្ទាល់​ខ្លួន​របស់​លោក ​បាន​សរសេរ​ដូច្នេះ​ថា៖«ការ​យល់​ច្រឡំ​ថា មាន​លុយ​​​មាន​ភាព​ជោគជ័យ បាន​ក្លាយ​ជា​រឿង​ទូទៅ​ហើយ។ ប៉ុន្តែ វា​មិន​អ៊ីចឹងទេ។ ខ្ញុំ​មិន​ដែល​​ធ្វើ​ជំនួញ​ដើម្បី​តែ​លុយ​នោះ​ទេ»

លោក​បាន​បន្ត​ទៀត​ដូច្នេះ​ថា៖«មិន​ចំពោះ​ថា អ្នក​​ចង់​សម្រេច​អ្វី​នៅ​ក្នុង​ជីវិត​នោះ​ទេ អ្នក​គួរតែ​​យល់​ថា មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ​។ ​រក​លុយ​បាន​ច្រើន​ មិន​​មែន​មានន័យ​ថាជោគជ័យ​ទេ។ ការ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់តែ​ប្រសើរ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ជីវិត​រីករាយ​មាន​សុភមង្គល ហើយ​ពេញចិត្ត​អ្វី​ដែល​អ្នក​កំពុង​ធ្វើ អ្វី​ដែល​អ្នក​មាន​នៅ​ពេល​នេះគឺ​​វា​ជា​ភាព​ជោគជ័យ​ហើយ»

ប្រភព៖ Businessinsider

X
5s