«តក់ៗ​ពេញ​បំពង់!»​​



សុភាសិតខ្មែរបុរាណមួយពោលថា៖ «តក់ៗពេញបំពង់!»។ តើសុភាសិតនេះមានអត្ថន័យអប់រំយ៉ាងម្តេចទៅ? ដូនតាខ្មែរចង់អប់រំយើងថា៖ មានរឿងខ្លះ យើងត្រូវការអត់ធ្មត់។ ឧទាហរណ៍ថា៖ អ្នករៀនហែលទឹក។ អ្នកមិនអាចចេះក្នុងរយៈពេល១ថ្ងៃបានទេ។ តែប្រសិនជាអ្នកព្យាយាមរាល់ថ្ងៃ អ្នកនឹងចេះហែលទឹកនៅថ្ងៃណាមួយមិនខាន។ ដូច្នេះហើយ កុំអស់សង្ឃឹមនិងត្រូវមានការអត់ធ្មត់ចំពោះរឿងអ្វីៗដែលអ្នកធ្វើក្នុងឆាកជីវិត។ អត់ធ្មត់ហើយព្យាយាម!៕

 

X
5s