សម្ដី ១០ឃ្លា របស់លោកស្រី ម៉ាស៊ែល អូបាម៉ា រុញច្រានអ្នកឲ្យក្លាហាន រឹងមាំ រីកចម្រើន​



លោកស្រី ម៉ាស៊ែល អូបាម៉ា (Michelle Obama) គឺជាភរិយារបស់លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីទី ៤៤របស់សហរដ្ឋអាមេរិក។ លោកស្រី ម៉ាស៊ែល អូបាម៉ា កើតនៅថ្ងៃទី១៧​ ខែមករា ឆ្នាំ១៩៦៤ ក្នុងរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក។ លោកស្រី គឺជាមេធាវី និងជាអ្នកនិពន្ធមួយរូបផងដែរ។ លោកស្រី ម៉ាស៊ែល អូបាម៉ា​ ត្រូវបានគេចាត់ទុកជា ស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក ដែលតែងតែលើកទឹកចិត្តទៅដល់ស្រ្តីគ្រប់រូបទូទាំងពិភពលោក ជាពិសេសេទាក់ទងនឹងសិទ្ធិ និងការអប់រំជាដើម។

ខាងក្រោមនេះគឺជសម្រង់សម្ដីរបស់លោកស្រីចំនួន ១០ឃ្លា ដែលជំរុញលើកទឹកចិត្ត និងបំផុសគំនិតមនុស្សគ្រប់រូប៖

១) ទ្រព្យសម្បត្តិដែលអ្នករកបានមិនអាចកំណត់ពីភាពជោគជ័យរបស់អ្នកបានឡើយ ប៉ុន្តែភាគជោគជ័យគឺការជួយឲ្យមានការផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃ។

២) ត្រូវស្មោះត្រង់ចំពោះខ្លួនអ្នក កុំអនុញ្ញាតិឲ្យនរណាម្នាក់បញ្ឈប់អ្នកមិនឲ្យសម្រេចគោលដៅរបស់អ្នកឲ្យសោះ។

៣) មិនសំខាន់ថាអ្នកជាអ្នកណា មកពីណានោះទេ អ្នកត្រូវតែចាត់ទុកខ្លួនអ្នកថាស្រស់ស្អាតជានិច្ច។

៤) កុំអនុញ្ញាតិឲ្យភាពពិបាក ឧបសគ្គ បំបាក់អ្នកឲ្យសោះ អ្នកត្រូវប្រើប្រាស់វាជាថ្នាំប៉ូវដែលជួយអ្នកឲ្យកាន់តែរឹងប៉ឹងឈានជើងទៅរកជោគជ័យ។

៥) ជ្រើសរើសមនុស្សដែលជំរុញលើកទឹកចិត្តអ្នក លើកអ្នកពេលអ្នកដួល គ្រាអ្នកនៅពេលអ្នកមិនអាចដើរទៅមុខ។

៦) ឈប់ខ្លាច ប៉ុន្តែត្រូវផ្ដោតអារម្មណ៍ តាំងចិត្តឲ្យមុតមាំ មានក្ដីសង្ឃឹម និងមានអំណាចថាមពលក្នុងខ្លួនជានិច្ច។

៧) ត្រូវហ៊ានធ្វើអ្វីដែលថ្មី កុំខ្លាចក្នុងការដើរចេញពីភាពស្រណុកស្រួលរបស់អ្នក។

៨) មនុស្សដែលខ្លាំងពិតជួយអ្នកដទៃពេលពួកគេជួបទុក្ខ មនុស្សដែលមានអំណាចពិតនាំអ្នកដទៃទៅរកភាពជោគជ័យ រីកចម្រើនជាមួយគ្នា។

៩) បរាជ័យជាផ្នែកមួយនៃការលូតលាស់​ ដូចនេះកុំខ្លាចបរាជ័យ។

១០) ការអប់រំគឺជាអំណាច។

ដោយ៖ លង់ វណ្ណៈ

X
5s