តើអ្នកមានដឹងទេថាថ្ងៃអាទិត្យ ទី12 ខែឧសភា គឺជាថ្ងៃអ្វី?
ភ្នំពេញ៖ មនុស្សស្រីម្នាក់ដែលបានបាត់បង់ភាពស្រស់ស្អាត!!! មនុស្សស្រីម្នាក់ដែលបាត់បង់ពេលវេលាសំរាប់ខ្លួនឯង!!! មនុស្សស្រីម្នាក់ដែលបានផ្តល់អ្វីៗ គ្រប់យ៉ាងអោយអ្នក!!! មនុស្សស្រីម្នាក់ដែលបានបង្រៀនអ្នកមុនដំបូងគេបង្អស់!!! មនុស្សស្រីម្នាក់ដែលតែងតែអោប និង ផ្តល់ស្នាមថើបអោយអ្នកស្ទើរតែគ្រប់ពេល!!! មនុស្សស្រីម្នាក់ដែលមានស្នេហាស្មោះត្រង់អោយអ្នកអស់មួយជិវិត ជាពិសេសមនុស្សស្រីម្នាក់ដែលជាជញ្ជាំងការពារភាពអាម៉ាសរបស់.....មនុស្សស្រីម្នាក់នោះមានឈ្មោះថា “ម៉ែ”។
អ្នកប្រហែលជាមិនចាំទេថាថ្ងៃអាទិត្យ ទី12 ខែឧសភា ខាងមុខនេះវាជាថ្ងៃអ្វី? តែអន្ថបទមួយនេះយើងនឹងនាំអ្នកទាំងអស់គ្នាអោយបានដឹងថាវាជាថ្ងៃអ្វី ហើយអ្វីដែលកាន់តែអស្ចរ្យជាងនេះទៀត យើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីកន្លែងដែលអ្នកទាំងគ្នា គួរតែនាំមនុស្សជាទីស្រលាញ់របស់អ្នកនៅទីនោះ?
ថ្ងៃអាទិត្យ ទី12 ខែឧសភា គឺជាថ្ងៃបុណ្យ “ទិវា អ្នកម្តាយ” ឬជាភាសាបរទេសហៅថា “Mother’s Day” ដែលជាបុណ្យដ៏ធំមួយទូទាំងសកលលោក ហើយថ្ងៃបុណ្យ “ទិវា អ្នកម្តាយ” គឺជាថ្ងៃដែលគេប្រារព្ធឡើងដើម្បីរំលឹកពីគុណដ៏ធំធេងរបស់អ្នកម្ដាយដែលបានផ្តល់កំនើតដល់ពួកគេ អ្វីដែលពិសេសគឺដើម្បីបង្ហាញសេចក្ដីស្រលាញ់ចំពោះអ្នកម្ដាយគ្រប់រូប។ ទិវានេះបានប្រារព្ធឡើងមុនគេនៅ សហរដ្ឋអាមេរិក ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ យុវជន និស្សិត កម្មករ កម្មការិនី ក៏បានចូលរួមប្រារព្ធពិធីបុណ្យ “ទិវា អ្នកម្តាយ” នេះផងដែរ។ ដោយអ្នកខ្លះនឹងមានគម្រោងទិញកាដូរ បាច់ផ្កា នំខែក ឬក៏របស់មានតំម្លៃផ្សែងៗ ជូនចំពោះអ្នកម្តាយរបស់ពួគេនៅក្នុងថ្ងៃនោះផងដែរ។ ចំណែកឯកូនៗ ដែលនៅឆ្ងាយពីអ្នកម្តាយរបស់ពួកគេ អ្នកខ្លះក៏នឹងមានគម្រោងទូរសព្ទទៅជូនពរអ្នកម្តាយរបស់ខ្លួនពីចម្ងាយអោយមានសុខភាពល្អ និងរឹងមាំ។ ជាបទពិសោធន៍ពីលើកមុនៗ ក៏សង្គេតឃើញថាមានអ្នកខ្លះទៀតបានបង្ហាញអារម្មណ៍ស្រឡាញ់ និងជូនពរអ្នកម្តាយរបស់ពួកគេតាមរយៈបណ្តាញសង្គមហ្វេសប៊ុកទៀតផង។
ក្នុងនោះផងដែលនៅឯផ្សារទំនើប Aeon Mall I នឹងមានរៀបចំកម្មវិធីដ៏អស្ចារ្យដែលមានឈ្មោះថា "ផ្ទះកក់ក្តៅ អ្នកម្តាយឆ្លាតវៃ" ចាប់ពីថ្ងៃសៅរ៍ ទី11 ខែឧសភា រហូតដល់ ថ្ងៃពុធ ទី15 ខែឧសភា ឆ្នាំ2019 ខាងមុខនេះ។ អ្វីដែលកាន់តែពិសេស និងប្លែកជាងនេះទៅទៀតអ្នកទាំងអស់គ្នាអាចចូលរួមបញ្ជេញអារម្មណ៍ពិតរបស់អ្នក ទៅកាន់អ្នកម្តាយជាទីស្រលាញ់ ដោយក្នុងកម្មវិធីក៏នឹងមានរៀបចំជាការប្រកួតប្រជែងយករង្វាន់ធំៗ ជាច្រើនទៀត ក្រោមប្រធានបទ “តើអ្នកម្តាយមានន័យយ៉ាងដូចម្តេចសំរាប់អ្នក?” ។