កម្មវិធី Super Data Race របស់ Cellcard បានមកដល់ខេត្តបាត់ដំបង​



សិស្សានុសិស្សរាប់រយនាក់នៅខេត្តបាត់ដំបង នឹងមកជួបជុំគ្នានៅថ្ងៃនេះ (ថ្ងៃសុក្រ ទី១០ ខែឧសភា) នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសេដ្ឋកិច្ច ដើម្បីបញ្ចប់វគ្គចុងក្រោយរបស់កម្មវិធី Super Data Race។

ក្រុមការងារ Cellcard បានទៅខេត្តបាត់ដំបង កាលពីសប្តាហ៍មុនដើម្បីធ្វើការជ្រើសរើសអ្នកចូលរួមប្រកួតក្នុងកម្មវិធីថ្ងៃនេះនៅម៉ោង៤រសៀល។

កម្មវិធី Super Data Race គឺជាកម្មវិធីប្រកួតហ្គេមលើទូរស័ព្ទ បង្កើតឡើងដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យទទួលបានភាពរីករាយជាមួយនឹងកម្មវិធីទូរស័ព្ទអនឡាញ ហើយក៏ដូចជាការបង្ហាញពីប្រព័ន្ធទំនាក់ទំនងរបស់Cellcard លើបច្ចេកវិទ្យា 4G ដែលមានលឿនជាងគេនៅប្រទេសកម្ពុជា។

រង្វាន់ល្អៗជាច្រើនសម្រាប់ផ្តល់ជូនអ្នកឈ្នះការប្រកួតមានដូចជា iPhone XS Max, iPad, Huawei Nova 3i, AirPods, និង MiFis។

អ្នកចូលរួមលេងទាំងអស់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសមួយបន្ទាប់ពីការប្រកួតលេងហ្គេមនេះ ដែលមានវត្តមានពី ឯកអគ្គរាជទូតសុឆន្ទៈ រេត ស៊ូហ្សាណា និង Tey ហើយក៏មានការចូលរួមសម្តែងពីភ្ញៀវកិត្តិយសនិង តារាNetIdols ដូចជា Chivit, Bunleng, Rainee Dara និង Seak។ 

ក្រុមហ៊ុន Cellcard រំពឹងថា ការប្រកួតនៅខេត្តបាត់ដំបងនេះនឹងទទួលបានប្រជាប្រិយភាពជាងកម្មវិធីដែលទើបនឹងធ្វើរួចនៅក្រុងភ្នំពេញ អំឡុងពេលសង្រ្កានឆ្នាំថ្មី ដែលមានអ្នកចូលរួមជាង៤០០នាក់។ 

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា កម្មវិធី Super Data Race បានបង្ហាញពីទម្រង់ប្រជាប្រិយភាពសម្រាប់យុវជន និងជាវិធីសាស្ត្រល្អមួយក្នុងការលើកទឹកចិត្តពួកគេឱ្យរស់នៅក្នុងជីវិតទំនើបបែបឌីជីថល។ 

លោកបានបន្តថា៖ «ក្រុមហ៊ុន Cellcard ពេញចិត្តក្នុងការផ្តល់ឱកាសឱ្យយុវជនកម្ពុជាចូលរួមប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍បន្ថែមដូចជាការពង្រឹងបទពិសោធន៍ និងការរុករកថ្មី។

លោកបានឱ្យដឹងថា៖ «កម្មវិធី Data Race គឺជាកម្មវិធីហ្គេម ប៉ុន្តែមានមាតិកាបែបអប់រំដោយបញ្ចូលគ្នាជា «educatinment»។

លោកបានបន្ថែម៖ «ដូចដែលពួកយើងកំពុងធ្វើដំណើរទៅមុខទៀតជាមួយបច្ចេកវិទ្យា AR និង VR ជូនយុវជនដោយផ្តល់បទពិសោធន៍បន្ថែមពី Cellcard ដែលពួកយើងកំពុងបង្កើនការទំនាក់ទំនងជាមួយសកម្មភាពសំខាន់នេះ»។

កម្មវិធី Super Data Race អាចទាញយកបានឥឡូវនេះទាំងនៅលើ IOS និង Android Playstores។ អ្នកទាំងអស់គ្នាអាចចូលរួមការប្រកួតនៅខេត្តបាត់ដំបង ដោយគ្រាន់តែទាញយកកម្មវិធីនេះ ប្រមូលកាបូបពីកន្លែងចុះឈ្មោះ ហើយត្រៀមខ្លួនទៅប្រកួតនៅសាកលវិទ្យាល័យនៅម៉ោង៤រសៀល។

អ្នកអាចតាមមើលសកម្មភាពប្រកួត និងភាពរីករាយនៅលើ Facebook page Cellcard Play៕