សម្រង់សម្ដីទាំង ១២ឃ្លា រៀបរាប់ពីក្ដីស្នេហា ក្ដីស្រលាញ់របស់មនុស្សពីរនាក់​



ស្នេហាមានឥទ្ធិពលខ្លាំងក្លាទៅលើមនុស្សម្នាក់ៗ ហើយមនុស្សម្នាក់ៗមិនអាចរស់នៅតែឯងដោយខ្វះស្នេហាបាននោះឡើយ។ ស្នេហាពេលខ្លះប្រៀដដូចជាថ្នាំពុលដែលអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់ ប៉ុន្តែពេលខ្លះផ្អែមល្ហែមដូចជាទឹកឃ្មុំ ប្រៀបដូចជាថ្នាំប៉ូវកម្លាំង ថ្នាំជំរុញទឹកចិត្ត ធ្វើឲ្យជីវិតមានន័យ។ នៅពេលអ្នកស្រលាញ់នរណាម្នាក់ ទើបអ្នកដឹងថាស្នេហាមានន័យយ៉ាងណា។ ខាងក្រោមនេះគឺជាសម្រង់សម្ដីចំនួន ១០ឃ្លាទាក់ទងនឹងស្នេហា៖

១) «អ្ន​កអាចកាន់ដៃខ្ញុំមួយភ្លែត ប៉ុន្តែអ្នកតែងតែស្ថិតក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។» ដោយ អនាមិក

២) «មានតែអ្នកតែម្នាក់គត់នៅលើលោកនេះ ហើយអ្នកក៏ជាពិភពលោករបស់ខ្ញុំផងដែរ។» ដោយ Bill Wilson

៣) «អ្នកគឺជាមនុស្សតែម្នាក់ដែលខ្ញុំតែងតែគិតមុនពេលចូលគេង ហើយអ្នកគឺជាមនុស្សតែម្នាក់គត់ដែលខ្ញុំតែងតែគិតក្រោយពេលងើបពីគេងរៀងរាល់ព្រឹក។» ដោយ អនាមិក

៤) «ខ្ញុំចូលគេងកាលពីយប់មិញជាមួយនឹងស្នាមញញឹមពីព្រោះតែខ្ញុំបានដឹងថាខ្ញុំនឹងសុបិនឃើញរូបអ្នក ប៉ុន្តែពេលខ្ញុំងើបនាពេលព្រឹកជាមួយនឹងស្នាមញញឹមដដែលពីព្រោះតែអ្នកមិនមែនជាសុបិននោះទេ។» ​ដោយ អនាមិក

៥) «អ្នកគឺជាហេតុផល គឺជាក្ដីសង្ឃឹម និងជាក្ដីសុបិនរបស់ខ្ញុំ។» ដោយ Nicolas Sparks

៦) «ក្ដីស្រលាញ់មិនមែនវាស់ស្ទង់ដោយរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែដែលពួកយើងនៅជាមួយនោះទេ ប៉ុន្តែក្ដីស្រលាញ់គឺជាទំហំដួងចិត្តដែលពួកយើងស្រលាញ់គ្នារៀងជាអមត។» ដោយ អនាមិក

៧) «នៅពេលពួកយើងធ្លាក់ក្នុងក្ដីសេ្នហ៍ដ៏សែនជ្រៅនេះ ពួកយើងមានអារម្មណ៍ខុសប្លែកពីពេលដែលពួកយើងស្គាល់គ្នាកាលពីមុន។» ដោយ Blaise Pascal

៨) «ខ្ញុំស្គាល់ថាអ្វីទៅជាស្នេហា ដោយសារតែរូបអ្នកនេះហើយ។» ដោយ Hermann Hesse

៩) «របស់ដែលស្រស់ស្អាតក្នុងលោកមិនអាចមើលឃើញដោយភ្នែកឬដោយត្រចៀកបានទេ ប៉ុន្តែអ្នកអាចមានអារម្មណ៍ដោយប្រើបេះដូងរបស់អ្នក។» ដោយ Helen Keller

១០) «រៀងរាល់ព្រឹក ខ្ញុំគិតអំពីអ្នក ពេលខ្ញុំចូលគេង ខ្ញុំគិតអំពីអ្នក ខ្ញុំគិតពីអ្នកគ្រប់ពេលវេលា។» ដោយ អនាមិក

១១) «នៅពេលខ្ញុំមានផ្កាមួយទង ខ្ញុំតែងតែនឹកគិតដល់រូបអ្នក ខ្ញុំស្រមៃថាខ្ញុំអាចដើរក្នុងសួនផ្ការៀងរហូត។»  ដោយ Alfred Lord Tennyson

១២) «ក្ដីស្រលាញ់អាចយល់ពីគ្នា ដោយមិនចាំបាច់ប្រើពាក្យសម្ដីដើម្បីរៀបរាប់នោះទេ។» ដោយ Francis Havergal

 

ដោយ៖ លង់ វណ្ណៈ

 

 

X
5s