ពេលនេះក្រុមហ៊ុន LG Electronics បានសម្ពោធសាខា LG BRANDSHOP ថ្មី ខាងក្រុងតាខ្មៅ​



 

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត​ គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន  ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2019 ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល  និង អ្នកសារពត៌មានប្រមាណជាង 200 នាក់ ។

ហាងទំនើប LG BRANDSHOP  មានវត្ថមានមុខដំបូងគេបង្អស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ 2012 មករហូតដល់ពេលបច្ចុប្បន្ន ។ ដោយសារតែមើលឃើញពីតម្រូវការប្រើប្រាស់ឧបករណ៏អេឡិចត្រូនិចមានការកើនឡើន ទទឹមនឹងភាពរីកចំរើនព្រមទាំងសក្តានុពលកំពុងតែមានសន្ទះនៅក្នុងតំបន់ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ  ទើបក្រុមហ៊ុន  ជីហ្គៀ (G Gear)  និង ក្រុមហ៊ុន LG Electronics  បានសំរេចចិត្តបើកបន្ថែមនូវសាខា LG BRANDSHOP  ថ្មីមួយទៀតនៅក្រុង តាខ្មៅ   ដើម្បីជួយសម្រួល ដល់អតិថជនអោយកាន់តែមានភាពងាយស្រួយក្នុង ការស្វែងរក  ឧបករណ៏អេឡិចត្រូនិច ប្រើប្រាស់ប្រកបដោយគុណភាព ។ សូមបញ្ជក់ផងដែលថាហាងទំនើប LG BRANDSHOP  មានសាខាសរុបចំនួន 9 សាខាទូទាំងប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ  មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខា ខេត្តបាត់ដំបង សាខា ក្រុងព្រះសីហនុ  និង សាខាថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាល នេះជាសាខាទីប្រាំបួន    របស់ហាងទំនើប LG BRANDSHOP  

 LG BRANDSHOP ក្រុងតាខ្មៅ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ ទូរទឹកកក  ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG

លោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា ចក្ខុវិស័យរបស់ LG អេឡិចត្រូនិចគឺ "ការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជនរបស់យើង" ។ វាជាសារដ៏សាមញ្ញមួយប៉ុន្តែក្រុមហ៊ុន LG បានចាប់ផ្តើមផ្ដល់ជូនវាជាមួយអតិថិជនរួចមកហើយ ដូច្នេះទីតាំងថ្មីនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើងដើម្បីទទួលយកផលិតផល LG និងធ្វើការសម្រេចចិត្តយ៉ាងងាយស្រួល។    លើសពីនេះទៀតខ្ញុំ សូមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រព្រមទាំង ផ្តល់នូវទំនុកចិត្តចំពោះផលិតផលម៉ាក LG នៅកម្ពុជា ដែលជាផ្នែកមួយជួយជំរុញឱ្យយើងពង្រីកបណ្តាញកាន់តែច្រើនដូចជាបណ្តាហាងលក់រាយនិងហាង LG Brandshops នៅទូទាំងប្រទេស។

លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសន៍ដែរថា “ LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ សំរាប់ផ្ដល់នូវបទពិសោធន៏ថ្មីៗ នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មសំរាប់អតិថិជនដ៏ល្អ និង ជាកន្លែងសំរាប់ស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបំផុតដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ LG BRANDSHOP នឹងនៅតែបន្ដតួនាទី និង បេសកម្មរបស់ខ្លួនដើម្បី កសាងទំនុកចិត្ត និង ផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជន ដោយផ្ដោតសំខាន់លើគោលការណ៍ 3 ចំនុច ៖ ទំនិញមានគុណភាព, សេវាកម្ម ល្អ និង តំលៃសមរម្យបំផុត ។ 

ក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅក្រុងតាខ្មៅនេះផងដែរ   LG BRANDSHOP  មានធ្វើការលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ ២០% ការថែមជូនការដូរភ្លាមៗ ជាច្រើនដោយឥតកំណត់             យ៉ាងសន្ធឹបសន្ធាប់ ដូចជាគ្រឿងសម្អាងពីប្រទេសកូរ៉េមួយឈុត, ដបទឹក LG ដ៏ស្រស់ស្អាត, អាវយឺត និងមួក LG   ជាដើម ព្រមទាំងមានកម្មវិធីលេងកម្សន្ដជាច្រើនផ្សេងទៀត  កម្មវិធីពិសេសនេះនិងចាប់ផ្ថើមពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩   នៅ LG BRANDSHOP   ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់    តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល 

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 882 129

 

X
5s