សម្ដីខ្លឹមៗ ១០ឃ្លា របស់លោក រ៉ូប៊ឺត គីយូសាគី អ្នកនិពន្ធសៀវភៅ «ឪពុកអ្នកមាន ឪពុកអ្នកក្រ» (ភាគ៣)​



មនុស្សភាគច្រើនបានស្គាល់ លោក រ៉ូប៊ឺត គីយូសាគី ថាជាអ្នកនិពន្ធសៀវភៅដ៏ល្បី «ឪពុកអ្នកមាន ឪពុកអ្នកក្រ» រួចទៅហើយ។ ក្រៅពីការនិពន្ធសៀវភៅ លោកគឺជាសហគ្រិន អ្នកវិនិយោគផងដែរ។ យើងធ្លាប់បានលើកពីសម្រង់សម្ដីរបស់លោក ពីរភាគរួចមកហើយ ប៉ុន្តែដោយសារតែឃើញថាសម្ដីរបស់លោកនៅតែល្អ ដែលអ្នកអាចយកមករៀនសូត្របាន ទើបយើងធ្វើការដកស្រង់ជាភាគទី៣៖

១) «ដើម្បីក្លាយជាអ្នកមានអ្នកត្រូវចាប់ផ្ដើមដោយការមានផ្នត់គំនិតមានជាមុនសិន បន្ទាប់មកមានផែនការច្បាស់លាស់ទៅរកវា»។

២)​ «ពេលខ្លះអ្នកទទួលជ័យជំនះ ពេលខ្លះអ្នកត្រូវរៀនសូត្រ»។

៣) «អ្នកមានគេទិញសម្ភារក្រោយ ខណៈពេលដែលអ្នកក្រនិងអ្នកឋានៈកណ្ដាលចំណាយប្រាក់ទិញសម្ភារៈក្រៅខ្លួនមុន។ នេះដោយសារតែវិន័យផ្លូវអារម្មណ៍»។

៤) «ប្រសិនបើអ្នកចង់ទៅដល់ទីណាមួយ អ្នកត្រូវស្វែងរកមនុស្សដែលទៅដល់ទីនោះមុនអ្នកសិន»។

៥) «កំហុសគឺជាសញ្ញាដែលប្រាប់អ្នកថាដល់ពេលអ្នកត្រូវរៀនសូត្រអ្វីដែលថ្មី អ្វីដែលអ្នកមិនដែលដឹងពីមុនមក»។

៦) «ការស្រលាញ់ប្រាក់គឺជាឬសគល់នៃអំពើអាក្រក់ ប៉ុន្តែការខ្វះលុយទេទើបជាឬសគល់នៃអំពើអាក្រក់»។

៧) «ការអប់រំមិនសូវមានតម្លៃ ប៉ុន្តែបទពិសោធណន៍ទើបមិនអាចកាត់ថ្លៃបាន»។

៨) «មនុស្សច្រើនណាស់ដែលខ្ជិលគិត។ ជាជាងរៀនអ្វីដែលថ្មី ពួកគេគិតដដែលៗរាល់ថ្ងៃ»។

៩)​ «មនុស្សបរាជ័យបោះបង់ពេលពួកគេបរាជ័យ មនុស្សជោគជ័យបរាជ័យរាប់ដងទម្រាំពួកគេជោគជ័យ»។

១០) «មនុស្សដែលមានក្ដីសុបិនតូច រស់នៅបែបមនុស្សតូចតាច»៕

ប្រែសម្រួល៖ លង់ វណ្ណៈ

 

 

 

X
5s