កាហ្វេធម្មជាតិ១០០%ពីភូមិភាគឦសាន ស្នាដៃកូនខ្មែរ ផ្ដល់នូវគុណភាពកម្រិតស្តង់ដារអន្តរជាតិ
កាហ្វេបានកំពុងតែមានភាពពេញនិយមខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ សន្ទុះអ្នកទទួលទានកាហ្វេកំពុងតែកើនឡើងទាំងមនុស្សចាស់ និងយុវវ័យ ជាពិសេសនៅកន្លែងហាងកាហ្វេនានាក្នុងទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនស្ទើតែរកកន្លែងអង្គុយគ្មាន។ ខណៈមានមនុស្សជាច្រើនមិនមានពេលវេលាចេញទៅក្រៅ រង់ចាំការកុម្ម៉ង់ ពួកគេចង់ធ្វើកិច្ចការងារផ្សេងៗនៅក្នុងផ្ទះ និងចង់ទទួលទានកាហ្វេដែលឆុងដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយពេលវេលាមួយកម្រិតផងហើយអ្នកខ្លះទៀតចង់ញ៉ាំក្នុងជំនួបគ្រួសារ ឬអាចឆុងសម្រាប់មិត្តភក្ដិ បុគ្គលិកនៅការិយាល័យ ឬភ្ញៀវទៅលេងគេហដ្ឋានក៏បាន។
កាហ្វេមានច្រើនប្រភេទ មានច្រើនម៉ាក មានច្រើនជម្រើស។ តើលោកអ្នកគួរជ្រើសរើសកាហ្វេប្រភេទណាក្នុងការទទួលទាន? ធ្វើដូចម្តេចទើបយើងអាចទុកចិត្តបានថាពិតជាមានគុណភាព និងរសជាតិ? ក្រុមហ៊ុនអង្គរកាហ្វេ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ និងបាននិងកំពុងចូលរួមចំណែកក្នុងការលើកកម្ពស់ការហ្វេក្នុងស្រុក ដែលដាំដុះនៅក្នុងតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ កាហ្វេដែលមានការវេចខ្ចប់ងាយស្រួល សម្រាល់ឆុង ដោយគ្រាន់តែហែកកញ្ចប់ហើយដាក់ឆុងក្នុងទឹកក្ដៅជាការស្រេច ត្រូវបានជ្រើសរើសពូជយ៉ាងសម្រិតសម្រាំង និងឆ្លងកាត់ដំណាក់កាលនៃការផលិតយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវគុណភាព។
ចំការកាហ្វេ បានដាំដំណាំកាហ្វេពីរប្រភេទ គឺពូក រ៉ូប៊ូស្តា និងប្រភេទពូជដែលចំណាយអស់ថ្លៃដើមខ្ពស់ អារ៉ាប៊ីកា។ ដោយឆ្លងកាត់បទពិសោធន៍ជាង១ ទសវត្សរ៍មកនេះ ថ្នាក់ដឹកនាំចំការអង្គរកាហ្វេ បានបង្ហើបប្រាក់ BizKhmer ថា មិនត្រឹមតែដាំ បេះផ្លែ ហាល និងបកសម្បកយ៉ាងសម្រិតសម្រាំងប៉ុណ្ណោះទេ ប៉ុន្តែការលីងត្រូវបានឆ្លងកាត់ដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើបលំដាប់អន្តរជាតិថែមទៀតដើម្បីទទួលបានកាហ្វេដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យស្របតាមស្ដង់ដារសកល។
ថ្នាក់ដឹកនាំចំការកាហ្វេ អង្គរ ក៏បានបង្ហើបផងដែរថា កាហ្វេ អង្គរមានលក្ខណៈពិសេស ត្រង់ថា ជាកាហ្វេដែលដាំ និងលីងនៅក្នុងស្រុក មិននាំចូលពីក្រៅប្រទេស ពោលគឺជាការហ្វេដែលដាំដុះនៅតំបន់ភូមិភាគឦសានប្រទេស គឺនៅក្នុងខេត្តមណ្ឌលគិរីតែម្ដង។ កាហ្វេអង្គរត្រូវបានដាំដុះ និងចម្រាញ់ចេញដោយមិនប្រើប្រាស់សារធាតុគីមីអ្វីទាំងអស់ ធម្មជាតិសុទ្ធ១០០% ហើយជាពូជដែលនាំចូលមកពីប្រទេសស្ថិតនៅក្នុងចំណោមប្រទេសផលិតកាហ្វេគុណភាពលំដាប់ពិភពលោកតែម្ដង។
មានកត្តា៤យ៉ាងដែលធ្វើឲ្យកាហ្វេដែលដាំដុះក្នុងខេត្តមណ្ឌលគិរីមួយនេះ មានភាពល្បីល្បាញ ហើយមានការទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុកថាមានរសជាតិឆ្ងាញ់និងមានក្លិនឈ្ងុយគួរចាប់ចិត្តនោះគឺ ៖
១. សណ្ឋានដី៖ សណ្ឋានដីខេត្តមណ្ឌលគិរី ជាប្រភេទដីក្រហម និងជាសណ្ឋានដីដែលអំណោយផលបំផុតដល់ដំណាំកាហ្វេ។ រឹងតែពិសេសទៅទៀតនោះគឺថា ប្រភេទដីគឺជាដីដែលមានជីវជាតិតាមបែបធម្មជាតិ និងអំណោយផលដល់ប្រភេទដំណាំកាហ្វេតែម្ដង។
២. កម្រិតទឹកភ្លៀង៖ ខេត្តមណ្ឌលគិរី ជាខេត្តដែលគ្របដណ្ដប់ទៅដោយព្រៃឈើភាគច្រើន ដែលជាកត្តាអាចទាក់ទាញទឹកភ្លៀងមកធ្លាក់នៅតំបន់នោះច្រើនបង្គួរ។ កត្តាដែលតំបន់នេះមានភ្លៀងធ្លាក់ច្រើនជាងតំបន់ដទៃនេះហើយធ្វើឱ្យតំបន់នេះពិតជាអំណោយផលមែនទែនដល់ការដាំដុះកាហ្វេ។
៣. កំរិតកំពស់ភ្នំ៖ ដំណាំកាហ្វេជាប្រភេទដំណាំដែលគេតែងតែនិយមដាំនៅតាមតំបន់ភ្នំដែលមានកំពស់ខ្ពស់ ។ ខេត្តមណ្ឌលគិរីជាខេត្តដែលសំបូរទៅដោយភ្នំដែលមានកំពស់ចន្លោះពី ៤០០ ដល់៧០០មែត្រ បើធៀបទៅនឹងកម្រិតទឹកសមុទ្រ។ ត្រឹមកម្រិតប៉ុណ្ណេះ ដីពិតជាសក្ដិសមក្នុងការដាំដំណាំកាហ្វេ។
៤. អាកាសធាតុ៖ ដោយសារកំរិតកំពស់ខ្ពស់ធ្វើឱ្យខេត្តនេះមានភាពល្បីល្បាញថាជាខេត្តដែលមានអាកាសធាតុត្រជាក់ស្រួលខ្លួនស្ទើរពេញមួយឆ្នាំ។
ការជួយគាំទ្រផលិតផលខ្មែរ ជារឿងដែលសំខាន់ ហើយវារឹតតែសំខាន់ទៅទៀត ប្រសិនបើផលិតផលរបស់ខ្មែរមានគុណភាពដែលអាចប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេស។ ក្នុងបេសកកម្មលើកកម្ពស់ផលិតផល ក្នុងស្រុក អង្គរ កាហ្វេ បាននិងកំពុងត្រៀមដាក់ចេញនូវកញ្ចប់ផលិតផលថ្មីដែលអាចរកជាវបាននៅផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗនេះ។ ជុំវិញសម្បកកញ្ចប់ថ្មីនេះដែរ BizKhmer នឹងធ្វើបច្ចុប្បន្នភាពជូនឆាប់ៗខាងមុខនេះ៕
ដោយ៖ វណ្ណៈ