ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចដំបូងគេបង្អស់នៅក្នុងកម្ពុជាទទួលបាន ISO 9001:2015​



រាជធានីភ្នំពេញ នៅថ្ងៃទី27 ខែ ឧសភា ឆ្នាំ 2019 ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធពិធីអបអរសារទ ដែលក្រុមហ៊ុនទទួលបានវិញ្ញបនប័ត្រ ស្ដង់ដាគ្រប់គ្រង គុណភាពថ្នាក់ ISO 9001:2015   កម្មវិធីនេះប្រព្រឹត្តឡើងនៅ ស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន  ផ្ទះលេខ135 មហាវិថីព្រះមុនីវង្ស សង្កាត់ 7 មករា រាធានីភ្នំពេញ ដែលមានការអញើញចូលរួមពីសំណាក់ភ្ញៀវកតិ្តយស និងអ្នកពត៌មានប្រមាណជា 100 នាក់

 

ក្រុមហ៊ុនជីហ្គៀ (G Gear) បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ 2011 មកម៉្លេះ។ក្រុមហ៊ុនចាប់ផ្តើមដំបូងក្នុងនាមជាតំណាងចែកចាយផលិតផល LG Electronics នៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបន្ថែមនៅក្នុងការចែកចាយផលិតផលចំនួនទៀតដូចជា ជណ្ដើរយន្តម៉ាក HYUNDAI ELEVATOR, អំពូលភ្លើង LUCECO , ព្រឺភ្លើង Master Plag , ផលិតផល ទ្វារបង្អួច LG Hausys , ទូរសព្ទ Energizer , និង កាលពីថ្មីៗ នេះយើងក៏ទទួលបានសិទ្ធ ជាអ្នកតំឡើងចំណតឡានប្រភេទអូតូ Auto car Parking  AJ Dongyang Menics ផងដែរ   ក្រុមហ៊ុនជីហ្គៀ (G Gear) បានទទួលសញ្ញបត្រស្ដង់ដា ISO 9001:2015 ដែលនេះគឺជាស្ដង់ដាគុណភាពលើ ប្រពន្ធ័គ្រប់គ្រងហើយក៏ជាក្រុមហ៊ុនចែកចាយអេឡិចត្រូនិច ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានស្តង់ដា ISO 9001:2015 នេះ។

ក្រុមហ៊ុនជីហ្គៀ (G Gear) គឺជាក្រុមហ៊ុនដែលបានបេ្ដជ្ញាចិត្តបំពេញនូវតម្រូវការរបស់អតិថិជន ដោយផ្ដល់នូវផលិតផល និង សេវាកម្មដែលមានគុណភាពខ្ពស់ដោយផ្អែកលើគោលការណ៍នៃការគ្រប់គ្រងគុណភាពរបស់ ISO 9001:2015 ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជីហ្គៀ (G Gear) គឺដើម្បីផ្ដល់ជូនផលិតផល និងសេវាកម្មដែលមានគុណភាព និង សុវត្តិភាព ដោយអនុលោមទៅតាមច្បាប់ ការបំពេញចិត្តនឹង សេចក្តីត្រូវការរបស់អតិថិជនរបស់យើង។

 

ការអនុវត្ដន៍នូវស្ដង់ដាគុណភាព របស់ក្រុមហ៊ុនជីហ្គៀ (G Gear) ដែលជំរុញអោយមាន    វប្បធម៌គុណភាព ក្នុងការផ្ដល់សេវាកម្មដល់អតិថិជន ការគោរពច្បាប់ បទបញ្ញត្ដិរបស់ប្រទេស ការពង្រឹងសមត្ថភាពប្រពន្ធ័គ្រប់គ្រង ការធ្វើការជាក្រុម និងការលើកទឹកចិត្តអោយមានការចូលរួមលើកកម្ពល់ ការទទួលខុសត្រូវចំពោះគុណភាពនៃផលិតផល និង សេវាកម្ម ក្នុងចំណោមបុគ្គលិកទាំងអស់ និង ការរក្សានូវបរិស្ថានការងារ ការគោរពសិទិ្ធគ្នាទៅវិញទៅមក ដើម្បីជំរុញអោយមានគំនិតច្នៃប្រឌិត និងការចូលរួមរក្សាសុខភាព   សុវតិ្ថភាពបរិស្ថាន

តាមការបញ្ជាក់របស់ក្រុមហ៊ុនសេចក្តីសម្រេចរបស់អង្គការ ISO គឺធ្វើឡើងបន្ទាប់ពី   ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួ តាមក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាការគ្រប់គ្រងបុគ្គលិកផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ចំនុចទាំងអស់នេះហើយដែលធ្វើអោយក្រុមហ៊ុន  ជីហ្គៀ (G Gear) ទទួលបានកំរិតស្ដង់ដាអន្ដរជាតិ  ISO 9001: 2015    

X
5s