ព្រឹត្តិការណ៍ TEDx បែបសាលកលវិទ្យាល័យដំបូងបំផុតនៅកម្ពុជា​



ភ្នំពេញ — TEDxRUPP ជាព្រឹត្តិការណ៍ TEDx បែបសាកលវិទ្យាល័យដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែមិថុនា វេលាម៉ោង ១ ដល់ម៉ោង 5 រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានវាគ្មិនចំនួន ១០ រូប ផ្តល់បទបង្ហាញជុំវិញប្រធានបទរួមមួយគឺ “ជ្រែកដែនកំណត់”។

TEDxRUPP ត្រូវបានរៀបចំឡើងដោយឯករាជ្យ ដែលផ្អែកទៅលើទំរង់ និងវិន័យរបស់ TED ដោយចូលរួមដោយវាគ្មិនកិត្តិយសជាច្រើនដែលនិយាយទៅលើប្រធានបទផ្សេងៗគ្នា។ ចំពោះព្រឹត្តិការណ៍ដំបូងនេះ មានគោលបំណងចង់បង្កើតសហគមន៍មួយសំរាប់សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទស្សនិកជនមកពីសាកលវិទ្យាល័យផ្សេងៗ។ TEDxRUPP ផ្តោតទៅប្រធានបទផ្សេងៗជាច្រើនដូចជាលើវិស័យអប់រំ វិស័យសិល្បៈ វិស័យបច្ចេកវិទ្យា ជាដើម។ ទោះបីជាមានគោលការណ៍ចម្រុះ និងការផ្តោតសំខាន់ផ្សេងៗគ្នាក៏ដោយ ពាក្យតំណាងរបស់ TEDxRUPP នៅតែជាជ្រែកដែនកំណត់។

យោងតាម កញ្ញា កែវ ម៉ាលីស ដែលជាអ្នករៀបចំមួយរូបបានឲ្យដឹងថា “មនុស្សគ្រប់គ្នា មិនថាជាតិសាសន៍ ឬប្រទេសអ្វីឡើយ សុទ្ធតែមានឧត្តមគតិរបស់ខ្លួន គ្រាន់តែត្រូវការជុំរិញពីក្រោយប៉ុណ្ណោះ។ នេះក៏ជាមូលហេតុដែលប្រធានបទ "ជ្រែកដែនកំណត់" ត្រូវបានបង្កើតដើម្បីលើកកម្ពស់ការយល់ដឹង ការរួមចំណែកធ្វើការងារសង្គម ដែលអាចរួមចំនែកក្នុងការធ្វើឲ្យសង្គមខ្មែររីកចំរើន។” បើតាមប្រសាសន៍ លោកជា សុខហ៊ី ជានាយកនៃ TEDxRUPP បានឱ្យដឹងថាមូលហេតុដែល RUPP ត្រូវបានជ្រើសរើសដើម្បីចាប់ផ្តើមសហគមន៍មួយនេះ គឺដោយសារអ្នករៀបចំ ជឿជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាលកវិទ្យាល័យដែលមានវ័យចំណាស់ និងមានកិត្យានុភាពបំផុតមួយ ក្នុងប្រទេសកម្ពុជា ហើយមានធនធាន និងសក្តានុពលជាច្រើនដែលមិនទាន់បានប្រើប្រាស់ ដើម្បីជួយកសាង និងតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយឯករាជ្យ និងស័្មគ្រចិត្តដោយយុវជនមួយក្រុម ដែលដំណើរការក្រោមអាជ្ញាប័ណ្ណពី TED ហើយមានគោលបំណងបង្កើតការសន្ទនាផ្សេងៗ ក៏ដូចជាផ្តល់នូវវេទិកាមួយដើម្បីចែករំលែកគំនិត និងបទពិសោធន៍សម្រាប់ជនគ្រប់គ្នា ជាពិសេសគឺយុវជនខ្មែរ។ ព្រឹត្តិការណ៍នេះបានចូលរួមគាំទ្រ និងឧបត្ថម្ភធំ ពី ធនាគារ PPCBank, វិទ្យាស្ថាន CamEd, ក្រុមហ៊ុនធានារ៉ាប់រង Prudential, ក្រុមហ៊ុន PARAS, និងក្រុមហ៊ុន Customy។

វាគ្មិនកិត្តិយស និងប្រធានបទទាំងដប់រួមមាន៖ 

• បិន ដាវីស — អ្នកអភិរក្សធម្មជាតិ និងស្ថាបនិក នៃ អង្គការផ្សងព្រេង ប៊ីទ្រីត

• Catherine V. HARRY — អ្នកនិពន្ធ និងអ្នកថតវ្លុក នៃ A Dose of Cath

• ឆេង សុភ័ក្រ្ត — អ្នកថតរូប និងអ្នកបង្កើតវីដេអូ នៃ រៀនថត

• ឌី ម៉ាលីណែត — អ្នកគ្រប់គ្រងកម្មវិធី នៃ Oppo Cambodia

• កែវ ឡង់ឌី — សហស្ថាបនិក នៃ ក្រុមហ៊ុនបេប៊ីអោតឡេត និង ស្រមោច 

• គូ សុភាព — សាស្រ្តាចារ្យ នៅ សាកលវិទ្យាល័យបញ្ញាសាស្រ្ត

• អ៊ុង សុឆិកា — ប្រធានផ្នែកលក់ នៃ សុវណ្ណាភូមិ ឡាយហ្វ៍

• សិទ្ធី រត្នដារាវុធ — គ្រូបង្រៀន នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

• ថៃ វ៉ាន់ថា — អ្នកថតរូប និងអ្នកបណ្តុះបណ្តាលផ្នែកទ្រឹស្តី នៃ Inspired.Cambodia

• ហ៊ីងភិត វង្សរដ្ឋាយុទ្ធ — អ្នកអប់រំ

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ វាគ្មិន និងក្រុមការងារ: http://tedxrupp.com/

ហ្វេសបុក: https://www.facebook.com/TEDxRUPP/ ឬអីនស្តាក្រាម: https://www.instagram.com/tedxrupp/

ព័ត៌មានទំនាក់ទំនង: ឈីវ បញ្ញារត្ន័, ទូរស័ព្ទ: 016991997

អំពី TEDx, x (ព្រឹត្តិការណ៍រៀបចំដោយឯករាជ្យ)

ក្នុងស្មារតីនៃគំនិតដែលគួរតែចែករំលែក TEDx គឺជាកម្មវិធីនៃព្រឹត្តិការណ៍រៀបចំដោយខ្លួនឯង ដែលរៀបចំឡើងដោយខ្លួនឯងដែលនាំឱ្យមនុស្សរួបរួមគ្នាដើម្បីចែករំលែកបទពិសោធន៏ដូចគ្នានឹង TEDដែរ ។ នៅក្នុងព្រឹត្តិការណ៍ TEDx វីដេអូ TED Talks និងវាគ្មិនដែលនិយាយផ្ទាល់បានរួមគ្នាដើម្បីបង្កើតឱ្យមានការពិភាក្សានិងការទាក់ទងគ្នាយ៉ាងស៊ីជម្រៅ។ ព្រឹត្តិការណ៍ក្នុងតំបន់ដែលរៀបចំដោយខ្លួនឯងនេះត្រូវបានដាក់ឈ្មោះថា TEDx ដែល x = ការរៀបចំព្រឹត្តិការណ៍ TED ដោយឯករាជ្យ។ សន្និសីទ TED ផ្តល់ការណែនាំទូទៅសម្រាប់កម្មវិធី TEDx ប៉ុន្តែព្រឹត្តិការណ៍ TEDx នីមួយៗត្រូវបានរៀបចំដោយខ្លួនឯង។ (ដោយយោងទៅតាមច្បាប់និងបទបញ្ញត្តិមួយចំនួន។ )

អំពី TED

TED គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្តោតទៅលើការចែកចាយគំនិត ក្នុងទម្រង់កិច្ចសន្ទនាខ្លី (18 នាទីឬតិចជាងនេះ) ដែលផ្តល់ដោយអ្នកគិតនិងអ្នកដឹកនាំឈានមុខនាពេលបច្ចុប្បន្ននេះ។ កិច្ចពិភាក្សាទាំងនេះត្រូវបានរៀបចំឡើងនៅសន្និសីទប្រចាំឆ្នាំរបស់ TED នៅ Vancouver, British Columbia ហើយអាចរកបានដោយឥតគិតថ្លៃនៅលើ TED.com ។ វាគ្មិន TED រួមមានលោក Bill Gates, Jane Goodall, Elizabeth Gilbert, Sir Richard Branson, Nandan Nilekani, Philippe Starck, Ngozi Okonjo-Iweala, Sal Khan និង Daniel Kahneman ។

គំនិតផ្តួចផ្តើមបើកទូលាយនិងឥតគិតថ្លៃរបស់ TED សម្រាប់ការចែកចាយគំនិតរួមមាន TED.com ដែលជាកន្លែងផ្សាយវីដេអូ TED ដែលជាការពិភាក្សាថ្មីៗជារៀងរាល់ថ្ងៃ។ កម្មវិធីអ្នកបកប្រែ TED ដែលផ្តល់នូវការបកប្រែរួមមានអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងពិភពលោក, គំនិតផ្តួចផ្តើមអប់រំ TED-Ed, រង្វាន់ TED លានដុល្លារជារៀងរាល់ឆ្នាំដែលផ្តល់មូលនិធិដល់បុគ្គលពិសេសៗដោយមាន "បំណង" ឬគំនិតដើម្បីបង្កើតការផ្លាស់ប្តូរនៅក្នុងពិភពលោក, TEDx ដែលផ្តល់អាជ្ញាប័ណ្ណដល់បុគ្គលនិងក្រុមរាប់ពាន់នាក់ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ TED តាមការរៀបចំដោយខ្លួនឯងនៅជុំវិញពិភពលោក និងកម្មវិធី TED Fellows ដែលជ្រើសរើសអ្នកច្នៃប្រឌិតមកពីជុំវិញពិភពលោកដើម្បីបង្កើនឥទ្ធិពលនៃគម្រោងនិងសកម្មភាពដែលគួរឱ្យកត់សម្គាល់របស់ពួកគេ។

 

X
5s