កម្មវិធី Summer Camp របស់សាលាអន្តរជាតិភិងហ្គូ ជួយដល់ការលូតលាស់ផ្នែកបញ្ញា ស្មារតី រាងកាយរបស់កុមារ​



ក្នុងរដូវក្ដៅនេះ ជាឱកាសឈប់សម្រាកសម្រាប់ប្អូនៗកុមារាកុមារី បន្ទាប់ពីការសិក្សាអស់ជាច្រើនថ្ងៃ។ ការសិក្សានៅក្រៅថ្នាក់ពិតជាសំខាន់ខ្លាំងណាស់ម្រាប់កុមារតូចៗ ពីព្រោះពួកគេស្ថិតក្នុងដំណាក់កាលការលូតលាស់ដែលត្រូវការការអនុវត្តផ្ទាល់ រៀនសូត្រពីមជ្ឈដ្ឋានជុំវិញ ចូលរួមក្នុងសកម្មភាពផ្សេងៗ និងស្វែងយល់បន្ថែមក្រៅពីសិក្សាតែក្នុងសាលាតែមួយមុខ។ 

ក្នុងរដូវក្ដៅនេះ សាលាអន្តរជាតិភិងហ្គូ បានរៀបចំវគ្គពិសេសសម្រាប់សិស្សានុសិស្ស ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ពួកគេក្នុងសង្គម។ ក្នុងកម្មវិធី Summer Camp 2019 មានបញ្ចូលកម្មវិធីសិក្សាបែបកម្សាន្តជាច្រើន ដែលជួយឲ្យកុមារមានភាពសប្បាយរីករាយ និងទទួលបានចំណេះដឹងបន្ថែម។ 

កម្មវិធី Summer Camp 2019 មានបញ្ចូលកម្មវិធីផ្សេងៗដូចជា៖

១) សិល្បះ ផាត់ពណ៌ សង់រូប

២) ការនិទានរឿង

៣) ការរាំនិងច្រៀង

៤) ការធ្វើពិសោធន៍បែបវិទ្យាសាស្ត្រ ជាដើម

កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់កុមារ ដើម្បីជួយឲ្យពួកគេមានគំនិតច្នៃប្រឌិត ភាពរីករាយ បង្កើនបញ្ញា ភាពក្លាហាន ទទួលយកបទពិសោធន៍ថ្មីៗ ជាពិសេសសកម្មភាពទាំងអស់នេះសុទ្ធតែជាបំណិនជីវិតដែលកុមារត្រូវចេះ។

កម្មវិធី Summer Camp នឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ 

ពេលវេលា៖ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល

សម្រាប់ការចុះឈ្មោះថ្ងៃនេះ នឹងមានការបញ្ចុះតម្លៃពិសេស

តម្លៃចុះឈ្មោះចូលរួម៖ ៥០០ដុល្លារ/៥សប្ដាហ៍

តម្លៃចុះឈ្មោះចូលរួម៖ ១២០ដុល្លារ/១សប្ដាហ៍

X
5s