CYEA បានរកឃើញជើងខ្លាំងចំនួន ១២ រូប ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅខែកក្កដានេះ​



 

ភ្នំពេញៈ កាលពី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវារី ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) បានរកឃើញសហគ្រិនឆ្នើម ១២រូបតាមរយៈ បទការធ្វើបទបង្ហាញ “អាជីវកម្មជាសាធារណៈ” ស្ថិតក្រោមការបង្កើតឡើងដោយ សមាគមន៍សគ្រិនវ័យក្មេងកម្ពុជា (YEAC) និង សភាយុវជនពាណិជ្ជករ អន្តរជាតិ មេគង្គ (JCI MEKONG)និង ដាក់ពិន្ទុះរបស់គណកម្មាធិការពិសេសេជាច្រើនរូបផងដែរ។

សហគ្រិនឆ្នើមទាំង១២ រូបដែលបានជាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន៖

1.     លោក ប៊ុន ផាក មកពីក្រុមហ៊ុនCamazoon Co., Ltd

2.    លោក ហេង ហុកឆាយ​ មកពីក្រុមហ៊ុន Prima OCS Co., Ltd

3.    លោក ឆន គីមពិជេដ្ឋ មកពីក្រុមហ៊ុន Mekong Valley Co., Ltd

4.    កញ្ញា ឃុន ពិសី មកពី Career Finder

5.    លោកស្រី ណុប ចិន្តា មកពីក្រុមហ៊ុន WLG Electronic Co., Ltd

6.   លោក សួន ប៊ុនថង មកពី Light Bridge School Co., Ltd

7.   លោក នួន រិទ្ឋី មកពីក្រុមហ៊ុន Khmer Foundation Appraisal Co.,Ltd

8.    អ្នកស្រី ប៉ុង លីមសាន មកពីFirst Womantech Asia Co., Ltd

9.    លោក ឡុង សុភ័ក្រ មកពីក្រុមហ៊ុន Sopheaklong Supplier Co., Ltd

10.  លោកស្រី ញឹម សុរីដា មកពី De Lotusia Enterprise

11.   អ្នកស្រី ប៊ុន ចាន់និមល មកពី Sastra Media Co., Ltd

12.  កញ្ញា ណាម ចំណាម មកពី Melvin Dentist Care

ជាមួយគ្នានេះដែរ អ្នកទាំង១២ នឹងឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើពាននៅដើមខែកក្កដា ខាងមុខនេះ។

កម្មវិធីនេះក៏ទទួលបាន នូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំដូចជា កណ្តាល កំពង់ចាម  ព្រះសីហនុ កំពង់ចាម បាត់ដំបង  និង ខេត្តសៀមរាប ។ តាមរយៈ ការចូលរួមច្រើន ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានបញ្ជាក់ការ អំពីការរីកចម្រើនរបស់ អាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ៕

 

X
5s