គតិបណ្ឌិតស៊ីជម្រៅ ១០ឃ្លា ពីសៀវភៅអ្នករកមាស (The Alchemist) របស់លោក Paulo Coelho​



The Alchemist គឺជាស្នាដៃដ៏ល្បីល្បាញមួយរបស់លោក Paulo Coelho។ ខ្លឹមសារនៃរឿងប្រលោមលោកនេះបាននិយាយអំពីក្មេងគង្វាលចៀមម្នាក់ដែលចង់ធ្វើដំណើរផ្សងព្រេងឆ្ងាយដើម្បីស្វែងរកកំណប់។ ប៉ុន្តែនៅក្នុងដំណើរផ្សងព្រេងរបស់គេ ក្មេងនេះបានជួបនូវរឿងដ៏អស្ចារ្យជាច្រើនដែលខ្លួនមិននឹកស្មានដល់។ ដំណើរផ្សងព្រេងរបស់ក្មេងនេះ បានបង្ហាញនូវគតិបណ្ឌិតយ៉ាងស៊ីជម្រៅជាច្រើនអំពីជីវិត។ ខាងក្រោមនេះយើងបានដកស្រង់នូវឃ្លាចំនួន៩ពីសៀវភៅនេះ៖

១) «មនុស្សគ្រប់គ្នាហាក់ដូចជាមានគំនិតយ៉ាងប្រាកដប្រជាទៅលើថាតើអ្នកដទៃគួរដឹកនាំជីវិតរបស់ពួកគេយ៉ាងដូចម្ដេច តែពួកគេមិនមានទាល់តែសោះទៅលើជីវិតខ្លួនឯង។»

២) «កុំចុះញ៉មជាមួយនឹងភាពភ័យខ្លាចរបស់អ្នក ពុំនោះទេអ្នកមិនអាចនិយាយជាមួយបេះដូងរបស់អ្នកនោះឡើយ។»

៣) «នៅពេលដែលថ្ងៃនីមួយៗដូចគ្នានឹងថ្ងៃបន្ទាប់មកទៀត នោះគឺមកពីមនុស្សបរាជ័យក្នុងការកត់សម្គាល់ឃើញរឿងល្អៗដែលកើតឡើងក្នុងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះ។»

៤) «វាត្រូវបានតំណាលថា មនុស្សដែលរីករាយមានព្រះនៅក្នុងខ្លួនពួកគេ។»

៥) «មនុស្សភាគច្រើនមើលឃើញពិភពលោកនេះជាកន្លែងដ៏គួរឲ្យភ័យខ្លាចមួយ ហើយដោយសារតែពួកគេជឿថាបែបនេះហើយ ពិភពលោកប្រាកដណាស់ក៏បានក្លាយជាកន្លែងដ៏គួរឲ្យភ័យខ្លាចមួយ។»

៦) «គ្រប់យ៉ាងនៅក្នុងលោកនេះសុទ្ធតែមានតម្លៃរបស់វា។»

៧) «ពិភពលោកនឹងក្លាយជាល្អជាងមុនឬអាក្រក់ជាងមុនគឺស្ថិតនៅលើថាតើពួកយើងនឹងក្លាយជាល្អជាងមុនឬអាក្រក់ជាងមុន។ ហើយគឺជាពេលនេះឯងដែលអំណាចនៃសេចក្ដីស្រឡាញ់ត្រូវចូលខ្លួនមក ព្រោះនៅពេលយើងស្រឡាញ់ យើងតែងតែប្រឹងប្រែងឲ្យខ្លួនឯងប្រសើរជាងខ្លួនឯងឥឡូវនេះ។»

៨) «វាគឺជាភាពដែលអាចទៅរួចនៃក្ដីសុបិនដែលអាចក្លាយជាការពិត ដែលបានធ្វើឲ្យជីវិតគួរឲ្យចាប់អារម្មណ៍។»

៩) «ខ្ញុំភ័យខ្លាចថាបើក្ដីសុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ ខ្ញុំនឹងលែងមានមូលហេតុអ្វីដែលត្រូវរស់នៅបន្តទៀតហើយ។»

 

ដោយ៖​ ស្រីពៅ