ក្រុមហ៊ុនសេវាកម្មដឹកជំញ្ជូនថ្មី VKHMER EXPRESS ហៅជិះបានលុយ!​



វីខ្មែរ អុិចប្រេស (VKHMER EXPRESS) ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ គឺលោក ប៉ាត់ ចំណានVKHMER EXPRESS ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន (កង់បី ខ្មែរ ម៉ូតូឌុប ឡានក្រុង កក់បន្ទប់គេង សណ្ឋាគារ និង ផ្ទះសំណាក់ជាដើម)។

លោក ប៉ាត់ ចំណាន ជាសហគ្រិនខ្មែរមួយរូបដែលបានបង្កើតស្នាដៃនេះឡើង ហើយគោលបំណងធំបំណងចង់ឲ្យបរទេសឃើញថា ខ្មែរអាចធ្វើបាន និងចង់ឲ្យប្រជាជនខ្មែរទាំងអស់ងាកមកមើលស្នាដៃដែលបង្កើឡើងដោយខ្មែរវិញម្តង។ កាន់តែអស្ចារ្យនោះ លោកថានឹងត្រៀមផ្តល់សេវាកម្មឲ្យមានលក្ខណៈពិសេស ដល់ប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យាទំនើប ច្នៃប្រឌិត។

កាន់តែពិសេសនោះ ចំណូលដែលចូលក្រុមហ៊ុន VKHMER EXPRESS នឹងបរិច្ចាកមួយចំនួនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ មិនទាន់អស់ទេ រីឯអ្នកជិះវិញក៏ទទួលបានចំណូលផងដែរ ដោយធ្វើការដំឡើង App នេះ ហើយយកលេខកូដរបស់អ្នក ទៅណែនាំទៅមិត្តភក្តិបន្ត នោះពេលមិត្តភក្តិរបស់អ្នកហៅ កង់បីឥណ្ឌា ឬ កង់បីខ្មែរ មូ៉តូឌុប ឡានក្រុងជិះភ្លាម អ្នកនឹងទទួលបាន ១០% ភ្លាមៗតែម្តង (ចំណូលមិនបាច់ហត់)។

លោក លោក ប៉ាត់ ចំណាន  បានបន្តថា ការវិនិយោគលើបច្ចេកវិទ្យានេះ​​នឹងធ្វើឲ្យរឺម៉ក់កង់បីខែ្មរកាន់តែមានប្រជាប្រិយភាពជាងមុន ​​​និងនៅតែរក្សាឆ្នាំងបាយរបស់កង់បីរបស់ខ្មែរយើងដដែល។

រកឯណាបាន VKHMER EXPRESS ហៅជិះជួយដល់មូលនិធិ គន្ធបុប្ផាហើយ បានលុយវិញទៀត គាំទ្រខ្មែរទាំងអស់គ្នា៕

 

 

 

X
5s