សៀមរាបក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី Cellcard Super Data Race លើកទី២​



 

កម្មវិធីឌីជីថលរបស់ Cellcard Super Data Race នឹងប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦​ ​ខែ​មិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។

ក្រុមការងារ Cellcard បានទៅដល់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីរៀបចំកម្មវិធីប្រកួត ក៏ដូចជាជួយរៀបចំដំណើរ​ការចុះឈ្មោះការប្រកួតនេះផងដែរ។

នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើត​ភាព​រីករាយរ​វាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ បេក្ខជនរាប់រយនាក់​ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតនៅចុងសប្តា​ហ៍​​នេះ ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ (App)។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយថា៖ «ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប។ 

កម្មវិធី Super Data Race ធ្វើឱ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេឱ្យប្រើប្រាស់ឧបករណ៍និងមាតិកាអនឡាញដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ»។

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ​។ ​​នេះបាន​រួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើន​បទពិសោធន៍​ដល់​អ្នកចួលរួមក្នុ​ង​ពិភពឌីជីថលក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឱ្យពួកគេស្វែងយល់ថា​ ឌីជីថលអាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន​ ​Cellcard

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award 3ឆ្នាំជាប់គ្នា ​បានប្តេជ្ញាក្នុងការផ្តល់​ជូនប្រជាជនកម្ពុជានូវការទទួលបានប្រព័ន្ធទំនាក់ទំនងដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យលើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមានបច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថានឹងមាននៅលើ​ Cellcard នៅពេលអនាគត។

ការចុះឈ្មោះសម្រាប់កម្មវិធី Super Data Race នៅខេត្តសៀមរាប នឹងបន្តបើកការចុះឈ្មោះជាសាធារណៈសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីលើទូរស័ព្ទដៃ ចុះឈ្មោះលើកម្មវិធី ហើយចួលរួមការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ នៅខេត្តសៀមរាប ដើម្បីទទួលបានកាបូប និងចូលរួមការប្រកួត។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play

 

 

X
5s