សុភាសិតរបស់ជប៉ុនចំនួន ១០ ដែលអ្នកគួរយកទៅគិតពិចារណាក្នុងជីវិត
ក្រោយពីបានចាញ់សង្គ្រាមលោកលើកទី២មក ជប៉ុនបានកសាងសង្គមជាតិរបស់ខ្លួនរហូតទាល់តែក្លាយជាប្រទេសមួយដ៏រឹងមាំនិងអភិវឌ្ឍយ៉ាងខ្លាំងក្លាមិនចាញ់លោកខាងលិចនោះឡើយ។ ជប៉ុនគឺជាប្រទេសមួយដែលប្រជាជនមានស្តង់ដាររស់នៅខ្ពស់ មានអត្រាដែលប្រជាជនមានអាយុវែងខ្ពស់ជាងគេ ចំណែកឯអត្រាទារកស្លាប់ក៏មានទាបដែរ។ ថ្ងៃនេះយើងនាំគ្នាមកក្រេបជញ្ជក់ចំណេះដឹងពីសុភាសិតរបស់ជប៉ុនចំនួន ១០ ដែលអ្នកគួរយកទៅគិតពិចារណាក្នុងជីវិត៖
១) «អ្នកអាចទ្រាំទ្រជាមួយនឹងចំណុចខ្សោយរបស់អ្នកដទៃបានលុះត្រាតែអ្នកស្គាល់ពីចំណុចខ្សោយខ្លួនឯងមុនសិន។»
២) «សេចក្ដីទុក្ខអាចជាស្ពានឆ្ពោះចម្លងទៅកាន់សេចក្ដីសុខ។»
៣) «ទទួលយកនូវសំណូកដូចគ្នានឹងលក់សេរីភាពរបស់ខ្លួនឯង។»
៤) «បើទោះជាមនុស្សខ្វាក់មើលមិនឃើញវាក៏ដោយ ពន្លឺនៅតែជាពន្លឺ។»
៥) «ឫស្សីដែលលូតកាន់តែខ្ពស់ កោងកាន់តែខ្លាំង។»
៦) «ផ្កាឈូកដុសចេញមកពីភក់។»
៧) «សេចក្ដីល្អរបស់ឪពុកខ្ពស់ជាងកំពូលរបស់ភ្នំ ចំណែកម្ដាយវិញជ្រៅជាងជម្រៅរបស់មហាសមុទ្រទៅទៀត។»
៨) «ផ្លែរបស់ដើមធ្លាក់ទៅឫសរបស់វា។»
៩) «លួចរបស់របរ អ្នកនឹងទៅគុក លួចទឹកដី អ្នកនឹងក្លាយជាស្ដេច។»
១០) «មនុស្សក្រគឺជាមនុស្សដែលមិនដឹងថានៅពេលណាគាត់មានគ្រប់គ្រាន់។»
ដោយ៖ ស្រីពៅ