ចង់ដឹងទេថា ផលិតផល និងសេវាកម្មថ្មីៗអ្វីខ្លះដែលបង្កើតឡើងដោយសហគ្រិនកម្ពុជា?​



ក្នុងឆ្នាំ២០១៩ ខែកក្កដា ខាងមុខនេះ ក្រុមហ៊ុនអនុស្សានឹងរៀបចំ កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២   ដែលប្រមូលផ្ដុំនូវអាជីវកម្មថ្មីៗ ដៃគូផ្គត់ផ្គង់ និង ក្រុមហ៊ុនលក់សិទ្ធិអាជីវកម្ម សេវាកម្មហិរញ្ញវត្ថុ ដើម្បីបង្ហាញសមិទ្ធិផលនៃការបង្កើតផលិតផល និង សេវាកម្មថ្មីសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅថ្ងៃទី២០ និង២១ ខែកក្កដា ឆ្នាំ២០១៩។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជំរុញយីហោ(branding) អាជីវកម្មក្នុងស្រុក បង្កើនការលក់ ជំរុញការប្តោះប្តូរពាណិជ្ជកម្ម បង្កើនបណ្តាញទំនាក់ទំនង និងបង្កើតឱកាសទទួលបានការវិនិយោគពង្រីកអាជីវកម្មពីវិនិយោគិន និង ម្ចាស់ក្រុមហ៊ុនផ្សេងទៀត។ ក្នុងកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២ អ្នកចូលរួមអាចស្គាល់ពីផលិតផលនិងសេវាកម្មថ្មីៗជាង១០០ប្រភេទនៅក្នុងទីផ្សារ ទទួលបានជម្រើសដ៏ល្អក្នុងការស្វែងរកដៃគូផ្គត់ផ្គង់អាជីវកម្មជាក្នុងតម្លៃល្អនិងរហ័សជាងមុន និងអាចពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូអាជីវកម្មដែលពាក់ព័ន្ធថែមទៀតផង។ មិនតែប៉ុណ្ណោះ សហគ្រិន និងម្ចាស់អាជីវកម្មដែលមកពីវិស័យសំខាន់ៗ នឹងចូលរួមធ្វើបទបង្ហាញអំពីជំនួញផ្ទាល់ខ្លួនទៅកាន់អ្នកចូលរួមដែលចង់សហការជាមួយអាជីវកម្មទាំងនោះតាមរយៈ ការផ្គង់ផ្គង់ផលិតផលដើម ចែកចាយបន្ត វិនិយោគលើភាគហ៊ុន ឬ ទិញសិទ្ធិធ្វើអាជីវកម្មបន្ដផងដែរ។

បន្ថែមពីនេះទៅទៀត សម្រាប់អ្នកដែលកំពុងស្វែងរកគំនិតចាប់ផ្ដើមអាជីវកម្ម ដៃគូពាណិជ្ជកម្ម ឬចង់វិនិយោគទៅលើអាជីវកម្មថ្មីៗក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន អាចចូលរួមដើម្បីស្វែងយល់ពីដំណោះស្រាយហិរញ្ញវត្ថុក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្ម ក៏ដូចជាសិក្សាឱកាសក្នុងការវិនិយោគ និងការទិញសិទ្ធិធ្វើអាជីវកម្មបន្តលើជំនួញដែលកំពុងមានសក្តានុពល។ ក្រុមហ៊ុនជាច្រើនវិស័យនឹងរួមគ្នាតាំងបង្ហាញនូវដំណោះស្រាយថ្មីៗមានដូចជា៖ បច្ចេកវិទ្យា ធនាគារ ធានារ៉ាប់រង លក់រាយ ដឹកជញ្ជូន នាំចេញនាំចូល ផ្សព្វផ្សាយ ស្ថាបត្យកម្ម អប់រំ ទេសចរណ៍ សិប្បកម្ម ចំណីអាហារ សម្លៀកបំពាក់ កសិកម្ម និង អាជីវកម្មfranchiseផងដែរ។

ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ជាមួយនឹងការចុះឈ្មោះទុកជាមុនដើម្បីមានឱកាសទទួលបានកាដូជាច្រើនតាមរយៈលីងhttps://forms.gle/YmtrfCktX7ytbxsR7

កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី​ ២០-​២១ កក្កដា ២០១៩ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ​ ចាប់ពីម៉ោង៩ព្រឹកដល់៨យប់។ កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ ឧបត្ថម្ភដោយ CAFFA សហការឧបត្ថម្ភដោយ Vissar និង S Era Automation ។ ទំនាក់ទំនងទិញស្ដង់ឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events

X
5s