ឃ្លាដកស្រង់ចំនួន ១០ ដែលនិយាយអំពីគុណតម្លៃនៃសៀវភៅនិងជំរុញអ្នកឲ្យអានសៀវភៅ
សៀវភៅផ្ទុកទៅដោយចំណេះដឹងមិនចេះរីងស្ងួត រីឯចំណេះដឹងប្រៀបដូចជាអាវុធដ៏ខ្លាំងក្លាយ៉ាងដូច្នោះ។ សៀវភៅនាំអ្នកទៅកាន់ពិភពផ្សេងៗដែលអ្នកមិនធ្លាប់ជួបក្នុងជីវិតជាក់ស្ដែង។ ខាងក្រោមនេះគឺជាឃ្លាដកស្រង់ចំនួន ១០ ដែលនិយាយអំពីគុណតម្លៃនៃសៀវភៅនិងជំរុញអ្នកឲ្យអានសៀវភៅ៖
១) «យើងវង្វេងខ្លួនឯងក្នុងសៀវភៅតែក៏រកឃើញខ្លួនឯងនៅទីនោះដែរ។» អនាមិក
២) «សៀវភៅគឺជាកញ្ចក់។ អ្នកអាចមើលឃើញនៅក្នុងសៀវភៅតែអ្វីដែលអ្នកមាននៅខាងក្នុងខ្លួនអ្នកប៉ុណ្ណោះ។» Carlos Ruiz Zafon
៣) «បន្ទប់ដែលគ្មានសៀវភៅប្រៀបបាននឹងរាងកាយដែលគ្មានព្រលឹង។» Cicero
៤) «អ្នកអានបានរស់នៅរាប់ពាន់ជីវិតមុនពេលគាត់ស្លាប់ អ្នកមិនអានបានរស់នៅតែមួយជីវិតប៉ុណ្ណោះ។» George R.R. Martin
៥) «គិតបន្តិចទៅមើល៍ថា អ្នកនិពន្ធនិពន្ធតែម្នាក់ឯង អ្នកអានអានតែម្នាក់ឯង ហើយពួកគេនៅតែឯងជាមួយគ្នា។» A.S. Bayatt
៦) «អ្នកនឹងដឹងថាអ្នកបានអានសៀវភៅដ៏ល្អមួយក្បាលនៅពេលដែលអ្នកបើកដល់ទំព័រចុងក្រោយបង្អស់ មានអារម្មណ៍ហាក់ដូចជាបាត់បង់មិត្តល្អម្នាក់។» Paul Sweeny
៧) «រឿងប្រឌិតលាតត្រដាងពីការពិតដែលពិភពលោកជាក់ស្ដែងមិនដឹង។» Ralph Waldo Emerson
៨) «នរណាដែលបាននិយាយថាពួកគេមានជីវិតតែមួយដើម្បីរស់នៅ ប្រាកដជាមិនចេះអានសៀវភៅនោះឡើយ។» អនាមិក
៩) «សៀវភៅល្អមួយក្បាលមិនមានទីបញ្ចប់នោះឡើយ។» R.D. Cumming
១០) «ការអានដោយមិនបានសញ្ជឹងត្រិះរិះប្រៀបបាននឹងការញាំុដោយមិនបានរំលាយ។» Edmund Burke
ដោយ៖ ស្រីពៅ