សម្រង់សម្ដីទាំង ១៥ឃ្លា ធ្វើឲ្យអ្នកយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងស្នេហាពិត
គ្រប់ទំនាក់ទំនងស្នេហាទាំងអស់សុទ្ធតែមានឱបសគ្គ របាំងរារាំងជាច្រើនដែលមនុស្សពីរនាក់ត្រូវហែលឆ្លងជាមួយគ្នា។ ប្រសិនបើអ្នកអាចហែលឆ្លងជាមួយគ្នាបាននោះបញ្ជាក់ថាទំនាក់ទំនងរបស់អ្នករឹងមាំកាន់តែខ្លាំងក្លា។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១៥ឃ្លា ធ្វើឲ្យអ្នកយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងស្នេហា៖
១) ពេលខ្លះខ្ញុំចេញឲ្យឆ្ងាយពីអ្នក ដើម្បីចង់ឲ្យអ្នកទាញខ្ញុំមកជិតអ្នកវិញ។ - Unknown
២) ស្នេហាពិតមិនដែលស្លាប់នោះទេ ប៉ុន្តែវាកាន់តែរឹងមាំជាមួយនឹងពេលវេលា។ - អនាមិក
៣) មនុស្ស ៨ពាន់លាននាក់ក្នុងពិភពលោកនេះ ប៉ុន្តែមានតែអ្នកម្នាក់គត់ដែលខ្ញុំចង់នៅក្បែរ។ - អនាមិក
៤) សេ្នហាពិតមិនដែលមានភាពរលូនគ្រប់ពេលនោះទេ។ - William Shakespeare
៥) រឿងរ៉ាវនៃស្នេហាពិតមិនដែលមានភាគបញ្ចប់ឡើយ។ ~ Richard Bach
៦) ស្នេហាពិតគឺប្រៀបដូចជាឥន្ទធនូនៅលើមេឃដែលមានពណ៌ចម្រុះយ៉ាងស្រស់ស្អាត។ - Unknown
៧) ស្រលាញ់កាន់តែខ្លាំង ឈឺចាប់កាន់តែខ្លាំង។ ~ Jennifer Aniston
៨) សិល្បះនៃសេចក្ដីស្រលាញ់ គឺការតស៊ូមិនបោះបង់។ ~ Albert Ellis
៩) ស្នេហាមិនអាចឋិតថេរបានទេប្រសិនបើមិនមានការទុកចិត្តគ្នា។ - Edith Hamilton
១០) ការមិនគោរពគ្នាគឺជាភាពប្រះឆានៃទំនាក់ទំនង។ - Jonathan Lockwood Huie
១១) គ្រប់ទំនាក់ទំនងស្នេហាទាំងអស់ឆ្លងកាត់ឱបសគ្គ ប៉ុន្តែមានតែទំនាក់ទំនងដែលរឹងមាំប៉ុណ្ណោះដែលអាចឆ្លងកាត់ឱបសគ្គទាំងនោះបាន។ – Unknown
១២) ទំនាក់ទំនងស្នេហាពិតគឺមនុស្សពីរនាក់បដិសេធមិនចាកចេញពីគ្នា។ - Unknown
១៣) ស្នេហាពិតគឺជាមនុស្សដែលទទួលយកអតីតកាលរបស់អ្នក គាំទ្របច្ចុប្បន្នរបស់អ្នក លើកទឹកចិត្តអ្នកទៅកាន់អនាគត។ - អនាមិក
១៤) គ្រប់ទំនាក់ទំនងសុទ្ធតែមានជម្លោះ ការប្រច័ណ្ឌ ការមិនត្រូវគ្នា បញ្ហា ឱបសគ្គ។ ប៉ុន្តែស្នេហាពិតតែងតែជំនះដើរឆ្លងកាត់រឿងរ៉ាវទាំងនោះជាមួយគ្នា។ - Unknown
១៥) គ្មានសេ្នហាណាដែលមិនមានការអត់ឱនទោសឲ្យគ្នាទេ ហើយក៏គ្មានការអត់ឱនទោសណាដែលមិនមានការស្រលាញ់នោះដែរ។ – Bryant H. McGill
ប្រែសម្រួល៖ លង់ វណ្ណៈ