កម្មវិធី Cellcard Super Data Race លើកទី២ បានធ្វើអោយកក្រើកនៅលើទឹកដីខេត្តសៀមរាប​



យុវជនរាប់ពាន់នាក់បានចូលលេងកម្មវិធីឌីជីថលរបស់ Cellcard Super Data Race ដែលកម្មវិធីនេះបាន ប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦​ ​ខែ​មិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។

ក្រុមការងារ Cellcard បានបង្ហាញថា ចំនួនអ្នកចូលរូមលេងលើកនេះមានរហូតទៅដល់ 2,257 នាក់ដែលសុទ្ធសឹងតែជាក្មេងៗរស់នៅខេត្តសៀមរាបតែម្តង ។

អ្វីដែលទាក់ទាញពួកគាត់ចូលរួមលេងច្រើនកុះករ គឺដោយសារពួកគាត់ចង់សាកល្បងតើវាមានភាពខុសគ្នាយ៉ាងដូចម្តេចពីកម្មវិធីវគ្គមុន ហើយបានទទួលច្រើនសន្ធឹកសន្ធាប់ទៀត។

ក្នុងនោះដែរពួកគាត់ក៏បានជួប អាយដលរបស់ពួកគាត់មាន លោកថេណា ក្រុមតន្រ្តី Mustache Band  និង Bunleng ផងដែរ។

នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើត​ភាព​រីករាយរ​វាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។ 

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយថា៖ «ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប។ 

កម្មវិធី Super Data Race ធ្វើឱ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេឱ្យប្រើប្រាស់ឧបករណ៍និងមាតិកាអនឡាញដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ»។

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ​។ ​​នេះបាន​រួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើន​បទពិសោធន៍​ដល់​អ្នកចួលរួមក្នុ​ង​ពិភពឌីជីថលក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឱ្យពួកគេស្វែងយល់ថា​ ឌីជីថលអាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន​ ​Cellcard

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award 3ឆ្នាំជាប់គ្នា ​បានប្តេជ្ញាក្នុងការផ្តល់​ជូនប្រជាជនកម្ពុជានូវការទទួលបានប្រព័ន្ធទំនាក់ទំនងដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យលើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមានបច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថានឹងមាននៅលើ​ Cellcard នៅពេលអនាគត។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play

X
5s