បញ្ចុះតម្លៃពី ៥ ដល់ ១៥%ពីគម្រោងខុនដូប្រណីត ជាងគេនៅខេត្តព្រះសីហនុ The Sea Gate Suite​



គម្រោងខុនដូប្រណីតជាងគេនៅខេត្តព្រះសីហនុ The Sea Gate Suite ផ្ដល់នូវការបញ្ចុះតម្លៃពិសេសពី ៥ ទៅ ១៥%។ ក្រៅតែពីការផ្ដល់ជូននូវតម្លៃពិសេសនេះ គម្រោង The Sea Gate Suite មានបន្ថែមជូននូវ មាស៊ីនត្រជាក់ ទូទឹកកក គ្រែគេង ពូក តុបាយ ទូដាក់សំលៀកបំពាក់ ចង្ក្រានអគ្គិសនី ម៉ាស៊ីនប៊ឺតផ្សែង និងសម្ភារមួយចំនួនទៀត ។  

បញ្ចុះ​តម្លៃ​ពិសេស

The Sea Gate Suite ជាគម្រោងវិនិយោគដែលមានសក្ដានុពលខ្ពស់មិនថាសម្រាប់ការរស់នៅ និងការវិនិយោគ។ កាន់តែពិសេសទៅទៀតនោះ លំហូររបស់អ្នកវិនិយោគអន្តរជាតិជាពិសេសក្រុមធុរកិច្ចចិន គួបផ្សំនឹងកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិផង  កាន់តែធ្វើឲ្យគម្រោងខុនដូ The Sea Gate Suite ក្លាយជាគម្រោងលេចធ្លោមួយស្ថិតនៅក្នុងដែនដីទីក្រុងដែលកំពុងមានសន្ទុះនៃការវិនិយោគខ្លាំងក្លា។ 

គម្រោងខុនដូដ៏ប្រណិតជាងគេក្នុងខេត្តព្រះសីហនុនេះ ត្រូវបានសាងសាងសង់ឡើង ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុន KHCN Investment &Development Co, Ltd។

The Sea Gate Suite ជាខុនដូប្រណីតដែលមានបន្ទប់សរុបចំនួន ១,១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម ២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូ The Sea Gate Suite មានកម្ពស់សរុប ៤៣ជាន់ សាងសង់នៅទល់មុខឆ្នេរជ័យជំនះ និងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

ចាប់ផ្ដើមជីវិតស៊ីវិល័យជាមួយ The Sea Gate Suite ប្រែក្លាយអគារ ៤៣ជាន់ ទៅជាតំបន់អភិវឌ្ឍន៍ចម្រុះមានសណ្ឋាគារផ្កាយប្រាំ កាស៊ីណូ ផ្សារទំនើប ភោជនីយដ្ឋានលំដាប់អន្តរជាតិ និងមានអាងហែលទឹកបែរមុខទៅសមុទ្រ។

ហេតុអ្វីបានជាគេអះអាងថា The Sea Gate Suite ជាគម្រោងខុនដូដ៏សក្ដិសមបំផុតសម្រាប់លោកអ្នក?

លក្ខណៈពិសេសដែលលោកអ្នកគួរកត់សម្គាល់នោះគឺថា The Sea Gate Suite ជាគម្រោងដែលមានកម្ពស់ខ្ពស់ជាងគេក្នុងខេត្តសក្ដានុពលមួយនេះ ដែលអាចមើលឃើញទេសភាពសមុទ្រនិងតំបន់ដីគោក ដ៏ស្រស់ស្អាត ៣៦០ដឺក្រេចេញពីខុនដូនេះ។ រហូតមកដល់ពេលនេះ គម្រោង The Sea Gate Suite ត្រូវបានសាងសង់បញ្ចប់បានជាង ៣០%ហើយ ដែល​គ្រោង​បញ្ចប់​ការ​សាងសង់នៅ​ឆ្នាំ​២០២០។ គម្រោងនេះមានចំណតយានយន្តចាប់ពីជាន់ទី ១ដល់ទី ៧ ចំណែកជាន់ទី ៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។

ហេតុអ្វីត្រូវជ្រើសរើសយកខុនដូ The Sea Gate Suite?

- អគារដែលខ្ពស់ជាងគេ ១០០មែត្រទល់មុខនឹងឆ្នេរជ័យជម្នះ

- អាងហែលទឹកទំហំ ៧០០ម២ បែរមុខទៅសមុទ្រ

- ផ្ដល់ជូនការឌីសាញ និងគ្រឿងបរិក្ខារមួយកំផ្លេរដោយឥតគិតថ្លៃ

- ក្នុងកន្លែងតែមួយអាចស្នាក់នៅផង ធ្វើការផង មានផ្សារទំនើប និងការកម្សាន្តយ៉ាងសំបូរបែប

- បច្ចេកវិទ្យា Smart Home ដំណើរការដោយទូរស័ព្ទដៃ

- អត្រាវិនិយោគទាបបើប្រៀបទៅគម្រោងមាត់សមុទ្រដទៃ

- តំលៃវិនិយោគកើនឡើងបន្ទាប់ពីគម្រោងសាងសង់បាន ៣០%

- ធានាជួលត្រលប់មកវិញក្នុងរយៈពេល ២ឆ្នាំ

- ដៃគូអភិវឌ្ឍន៍គម្រោងស្តង់ដាអន្តរជាតិ

- ប្រព័ន្ធបច្ចេកវិទ្យាទំនើប (Automation) ដែលអាចសម្គាល់យានយន្តរបស់លោកអ្នកបាន៕

ព័ត៌មានបន្ថែម៖
http://marketing.theseagatesuite.com/ 
 (+855) 23 225 222​


X
5s