អគ្គនាយកសាប៊ូT&L៖ យើងបង្កើតយីហោសាប៊ូផ្ទាល់ខ្លួន ដើម្បីលើកស្ទួយដល់វិស័យSME​



ភ្នំពេញ ៖ ដើម្បីចូលរួមើលកកម្ពស់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការពង្រឹងផលិតផលក្នុងស្រុក ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានសម្រេចនាំនូវបច្ចេកវិទ្យាផលិតសាប៊ូពីប្រទេសជប៉ុន ដើម្បីបង្កើតជាសាប៊ូដោយប្រើយីហោក្នុងស្រុក។

លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG Co,Ltd បានឲ្យដឹងថា ការសម្រេចបង្កើតជាផលិតផលសាប៊ូ ដោយប្រើយីហោផ្ទាល់ខ្លួននេះ គឺដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងរបស់កម្ពុជា និងជំរុញឲ្យប្រជាពលរដ្ឋ ងាកមកគាំទ្រផលិតក្នុងស្រុកច្រើនជាងផលិតនាំចូល។

លោកបន្តថា បើនិយាយពីក្របខ័ណ្ឌចរន្តទីផ្សារជាទូទៅ បើប្រជាពលរដ្ឋក្នុងស្រុក គាំទ្រផលិតផលប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន នោះនឹងនាំឲ្យមានសញ្ញាល្អសម្រាប់សេដ្ឋកិច្ច ព្រោះថាផលិតទាំងនេះនឹងនាំឲ្យប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយចំណាកស្រុក ព្រមទាំងអាចទាញបាននូវចំណូលពន្ធចូលរដ្ឋផងដែរ។

លោកបន្ថែមថា T&L Product គឺជាផលិតផលយីហោក្នុងស្រុក តែបច្ចេកទេសជារបស់ជប៉ុន និងធ្វើការវេចខ្ចប់នៅប្រទេសចិន ហើយយកមកលក់សម្រេចនៅកម្ពុជា ព្រមទាំងមានចែកចាយនៅតាមបណ្ដាប្រទេសផ្សេងៗទៀតរួមមាន អូស្ដ្រាលី កាណាដាជាដើម។

លោកបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន T&L Natural មានផលិតផល១២មុខ កំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា ដោយផលិតផលទាំងនោះរួមមាន សាប៊ូកក់សក់ សាប៊ូដុសខ្លួន ឈុតថែរក្សាសក់ CC Cream និងឡេលាបខ្លួនជាដើម ជាមួយនឹងតំណាងចែកចាយទូទាំងប្រទេសជាង៥ពាន់នាក់។

គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំងប្រទេស និងតាមបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។ ក្រុមហ៊ុននេះ ThearaLeang នឹងបន្តសិក្សាជាបន្តបន្ទាប់ទៀត ទៅលើគ្រឿងសំអាងសម្រាប់ការប្រើប្រាស់លើដងខ្លួនផ្សេងៗ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានសហគ្រាសខ្នាតតូច និងមធ្យម SME សរុបនៅកម្ពុជាចំនួន៥១ ម៉ឺន មូលដ្ឋាន។ ក្នុងនោះ សហគ្រាសកម្មន្តសាល មានចំនួនជាង ១៥ម៉ឺន និងបានបង្កើតការងារជូនប្រជាជនកម្ពុជាជាច្រើនកន្លែង។ ក្នុងចំណោមសហគ្រាស កម្មន្តសាលទាំងនោះ មានដូចជា សហគ្រាសកែច្នៃចំណីអាហារ និងភេសជ្ជៈ តម្បាញ និងកាត់ដេរសម្លៀកបំពាក់៕

ដោយ៖ ស្រីពេជ្រ

X
5s