អ្នកជំនាញចិត្តវិទ្យាបង្ហាញថា បុគ្គលិកលក្ខណៈ២នេះមើលទៅល្អ ប៉ុន្តែ​មិនអាចយកមកធ្វើជាអ្នកដឹកនាំគេបានទេ!​



នៅ​ពេល​និយាយ​ពី​អ្នកដឹកនាំ​មិន​ល្អ អ្នក​អាច​លើក​ហេតុផល​ជា​ច្រើន​​ពី​ចំណុច​អវិជ្ជមាន​របស់​បុគ្គល​ទាំង​នោះ។ ក៏ប៉ុន្តែ​ការ​ស្រាវជ្រាវ​​ដែល​បង្ហាញ​នៅ​ក្នុង​អត្ថបទ​នេះ​បាន​លើកឡើង​ឫសគល់​តែ ២​ ចំណុច​ប៉ុណ្ណោះ​ដែល​ថា អ្នកណា​ម្នាក់​​​គ្មាន​បុគ្គលិក​លក្ខណៈ​ពេញលេញ​ធ្វើ​ជា​អ្នកដឹកនាំ​គេ។ ​​

បញ្ឈប់​​វប្បធម៌​លើក​សរសើរ​គុណសម្បត្តិ​​របស់​​​​បុរស​ដែល​មាន​រូបសម្បត្តិ​ទាក់ទាញ និង​មាន​ភាព​ជឿជាក់​ច្រើន​ជ្រុល​
អ្វី​ដែល​មនុស្ស​ទូទៅ​គិត​​នោះ​គឺ​ថា ភាព​ជា​អ្នកដឹកនាំ​ដ៏​ពិតប្រាកដ​​ម្នាក់ គឺ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់​ពី​​ពី​សេចក្តី​ពិត។ អ្នកជំនាញ​ខាង​ចិត្តវិទ្យា លោក Tomas Chamorro-Premuzic មក​ពី​​ក្រុមហ៊ុន ManpowerGroup និង​ជា​សាស្ត្រាចារ្យ​ចិត្តវិទ្យា​នៃ​សាកលវិទ្យាល័យ University of London និង​សាកលវិទ្យាល័យ Columbia បាន​​លើកឡើង​ថា  ​កន្លង​មក​សង្គម​ឲ្យ​​​​​តម្លៃ​បុរស​ដែល​មាន​ភាព​ជឿជាក់​ខ្ពស់ (Confidence) និង​​​រូបសម្បត្តិ​​ទាក់ទាញ (Charisma)គឺ​ជា​អ្នកដឹកនាំ​។

នៅ​​ក្នុង​សៀវភៅ​របស់​លោក​​ដែល​មាន​ចំណង​ជើង​ថា "ហេតុអ្វី​បាន​ជា​បុរស​គ្មាន​សមត្ថភាព​ជាច្រើន​ក្លាយ​ជា​មេដឹកនាំ?" ឬ "Why Do So Many Incompetent Men Become Leaders?”  សាស្ត្រាចារ្យ​រូប​នេះ​​បាន​ពន្យល់​ពី​លក្ខណៈ​សម្បត្តិ​ទាំង​ពីរ​​ខាងលើ​នេះ​​​ថា ជា​មនុស្ស​មាន​ភាព​ជឿជាក់​​ជ្រុល តួឯក​និយម ​ហើយ​អាច​មាន​ជំងឺ​ផ្លូវចិត្ត​​ដែល​នឹង​បង្ក​​គ្រោះមហន្តរាយ​នៅ​ពេល​បន្ទាប់​។  

នេះ​ហើយ​ជា​មូលហេតុ​ដែល​​គេ​មិន​​​គួរ​ឲ្យ​តម្លៃ​ដល់​មនុស្ស​ដែល​មាន​រូបសម្បត្តិ​​ទាក់ទាញ  និង​មាន​ភាព​ជឿជាក់​​ខ្ពស់​ខ្លាំង​ពេក ហើយ​ប្រវត្តិសាស្ត្រ​បាន​បង្រៀន​មនុស្ស​ឲ្យ​តម្លៃ​លើ​ការ​ដឹកនាំ​បែប​​សម្ភារៈនិយម (Leadership Material) តាំង​ពី​សម័យកាល​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​មួយ​មក​ម្ល៉េះ។

១.តើ​ភាព​ជឿជាក់​នាំ​ឲ្យ​​ជះ​លទ្ធផល​អ្វី​ត្រឡប់​មក​វិញ​ខ្លះ? 
ភាព​ជឿជាក់​ ជា​ញឹកញាប់​ត្រូវ​បាន​គេ​ក្លែងបន្លំ និង​ត្រូវ​បាន​គេ​ដឹង​ថា ជា​សមត្ថភាព​នៃ​ភាព​ជា​អ្នកដឹកនាំ។ ក្នុង​បទសម្ភាសន៍​មួយ​លោក ​សាស្ដាចារ្យ​Tomas​​ បាន​​លើកឡើង​ថា  ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​មើលទៅ​មនុស្ស​មាន​​ភាព​ជឿជាក់ ​ហើយ​​សន្មត​ថា​  បុគ្គល​នោះ​ជា​មនុស្ស​មាន​​សមត្ថភាព​ផង​នោះ ការពិត​គឺ​វា​មិន​មាន​ទំនាក់ទំនង​​អ្វី​​នោះ​ឡើយ​រវាង​ពាក្យ​ថា "ភាព​ជឿជាក់” និង "​សមត្ថភាព”។

ភាព​ជឿជាក់ គឺ​​ជា​របៀប​ដែល​អ្នក​ពូកែ​ខាង​អ្វី​មួយ។ ភាព​ជឿជាក់​ គឺ​ជា​របៀប​​ដែល​​ពូកែ​គិត​​ខាង​អ្វី​មួយ។  ​ការ​ស្រាវជ្រាវ​​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​បាន​បង្ហាញ​ថា  ស្ទើរតែ​គ្រប់​​លំហ​នៃ​សមត្ថភាព​​របស់​មនុស្ស​​មាន​ទំនោរ​​ទៅ​នឹង​ការ​សន្មត​រហូត​​ថា​ ​ខ្លួន​ឯង​ប្រសើរ​ជាង​​ការពិត​របស់​ខ្លួន​​ឯង​កំពុង​​មាន​ទៅ​ទៀត។ នេះ​បើ​យោង​តាម​ការ​ពន្យល់​បន្ថែម​របស់​លោក​ សាស្ដាចារ្យ​Tomas។ 

លោក ​Tomas បន្ត​ថា ខណៈ​ដែល​​​មាន​ភាព​ជឿជាក់​គឺ​ជា​រឿង​ល្អ ​​អ្នកដឹកនាំ​ដែល​​ដែល​មាន​ភាព​ជឿជាក់​ជ្រុល​​ពេក​ ​ចូលចិត្ត​ធ្វើ​ការ​ហួស​ពី​​ដែន​សមត្ថភាព​ និង​ហួស​ពី​​រង្វង់​ការងារ​​របស់​​ខ្លួន។ គេ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​លើ​អ្នកដឹកនាំ បែប​នេះ ពី​ព្រោះ​ថា បុគ្គល​ប្រភេទ​នេះ​​​ស៊ាំ​ទៅ​ហើយ​ទៅ​​នឹង​មតិ​រិះគន់​អវិជ្ជមាន​ពី​មនុស្ស​ជុំវិញ​​ដែល​ខ្លួន​មិន​សូវ​យក​ពេល​ទៅ​ដាក់​ត្រចៀក​ស្តាប់។ 

២.តើ​រូបសម្បត្តិ​​ទាក់ទាញ​នាំ​ឲ្យ​​ជះ​លទ្ធផល​អ្វី​ត្រឡប់​មក​វិញ​ខ្លះ?
មេដឹកនាំ​ជោគជ័យ​បំផុត​មួយចំនួន​នៅ​លើ​ពិភពលោក​ត្រូវ​បាន​គេ​ស្គាល់​​​ច្រើន​តាមរយៈ​​​​រូបសម្បត្តិ​​​ដ៏​ទាក់ទាញ​របស់​ខ្លួន។ ប៉ុន្តែ​ខណៈ​​​​ភាព​ទាក់ទាញ​នេះ​ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ភាព​ចម្រូងចម្រាស​​នៃ​ជំងឺ​តួឯក ជា​មនុស្ស​សំខាន់ ​​និង​មាន​កាយ​សម្បទា​គួរឲ្យ​ទាក់ទាញ គេ​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់ វាស់​ស្ទង់ និង​ប្រាកដ​ក្នុងចិត្ត​ថា បុគ្គល​នោះ​ជា​​មនុស្ស​សំខាន់​ស្ថិត​នៅ​ក្នុង​​ក្រសែភ្នែក​របស់​​​​មនុស្ស​គ្រប់គ្នា។  

ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​លោក​សាស្ត្រាចារ្យ​  Tomas ​​​រូបសម្បត្តិ​​ទាក់ទាញ  គឺ​ជា​រនាំង​ឧបសគ្គ​ដល់​ការ​វាយតម្លៃ​របស់​មនុស្ស​​​ថា​តើ​អ្នកដឹកនាំ​ពិតប្រាកដ​អនុវត្ត​ការងារ​យ៉ាង​ដូចម្តេច? ជាជាង​​ការ​វិនិច្ឆ័យ​​ដោយ​​គ្មាន​ហេតុផល គេ​​មិន​សូវ​​បាន​វិនិច្ឆ័យ​ឲ្យ​បាន​ដិតដល់​​អំពី​ការ​ដឹកនាំ​របស់​មេដឹកនាំ​ទេ​​នៅពេល​​ដែល​គេ​មើលឃើញ​អ្នកដឹកនាំ​នោះ​ជា​មនុស្ស ​ Charisma  ។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ទៀត​ថា នៅ​ពេល​​​​រូបសម្បត្តិ​​ទាក់ទាញ​កើត​មាន​ព្រមគ្នា​ទៅ​នឹង​ជំងឺ​តួឯក និង​ជំងឺ​ផ្លូវចិត្ត អ្នក​ដឹកនាំ​នោះ​នឹង​បង្ក​បញ្ហា​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ឡើង។ យ៉ាងណាមិញ ការ​ស្រាវជ្រាវ​​របស់​លោក​​បាន​​បង្ហាញ​ថា​  នៅ​ពេល​ដែល​អ្នក​ដើរ​តាម​​អ្នកដឹកនាំ​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​ឡើង​ពី​អ្នកដឹកនាំ​នោះ ភាព​សារៈសំខាន់​នៃ​ភាព charisma របស់​អ្នកដឹកនាំ​នោះ​ក៏​ចាប់​ផ្តើម​ធ្លាក់​ចុះ​បន្តិច​ម្តងៗ។

ជំនួស​ឲ្យ​មេដឹកនាំ​ប្រភេទ​នេះ តើ​អ្នកណា​គួរតែ​ត្រូវ​បាន​ផ្តល់​រង្វាន់​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ពិតប្រាកដ?
យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​លោក Tomas Chamorro-Premuzic មេដឹកនាំ​ដ៏​ល្អ​បំផុត​គឺ​នៅ​ពេល​ដែល​អ្នកដឹកនាំ​នោះ​មាន IQ ​​​(​ភាព​ឆ្លាតវៃ​​ផ្នែក​បញ្ញា​) ជាមួយ​នឹង​ ​EQ (ភាព​ឆ្លាតវៃ​ផ្នែក​អារម្មណ៍​)​ ដែល​អាច​ធ្វើ​ឲ្យ​​អ្នកដឹកនាំ​នោះ​​បាន​ដឹង​ពី​​ប្រសិទ្ធភាព​​​ និង​ស្គាល់​ពី​ខ្លួនឯង។  ខណៈ​​ដែល​បុរស និង​ស្ត្រី​មាន​ភាព​ស្មើគ្នា​នៅពេល​និយាយ​ពី​ IQ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​មាន​ EQ កាន់តែ​​ច្រើន ​ហើយ​ជាទូទៅ​ពួកគេ​​ស័ក្តិសម​ធ្វើ​ជា​អ្នកដឹកនាំ។ 

​លោក Tomas បាន​បញ្ជាក់​បន្ថែម​ទៀត​ថា EQ ខ្ពស់​​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​​មេដឹកនាំ​​ដែល​សុភាព​រាបសា​ ស្មោះត្រង់  និង​សីលធម៌​​ខ្ពស់​។ ទាំង​នេះ​​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​បែប​នេះ​ផ្ដោត​លើ​ការ​ជ្រើសរើស​​ និង​អភិវឌ្ឍ​​​ភាព​ជា​អ្នកដឹកនាំ​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ព្រម​ទាំង​អាច​ជួយ​កែទម្រង់​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​ក្នុង​ជូរ​​ថ្នាក់​ដឹកនាំ មិនមែន​​មាន​តែ​បុរស​លើសលប់​នោះ​ទេ៕

ប្រភព៖ Inc