គតិបណ្ឌិតចំនួន ១០ របស់ជនជាតិអ៊ីតាលី ជាចំណេះដឹងពង្រឹងការគិត​



កន្លងមកនេះយើងបានសិក្សាពីគតិបណ្ឌិតរបស់ជនជាតិអាហ្វ្រិក ជនជាតិជប៉ុន និងជនជាតិចិនរួចមកហើយ។ អត្ថបទនៅថ្ងៃនេះយើងងាកមកសិក្សាពីគតិបណ្ឌិតចំនួន ១០ របស់ជនជាតិអ៊ីតាលីវិញម្ដង៖

១) «គ្រប់ច្បាប់ទាំងអស់សុទ្ធតែមានករណីលើកលែង។»

២) «បុគ្គលដែលសើចខ្លាំង លាក់ទុក្ខសោកក៏ខ្លាំងណាស់ដែរ។»

៣) «ភាពចម្រើនរុងរឿងជ្រុលពេកធ្វើឲ្យមនុស្សភាគច្រើនល្ងង់ខ្លៅ។»

៤) «បុគ្គលម្នាក់មានភ្នែកល្អមួយគូ តែមិនប្រាកដថាគេអាចមើលឃើញអ្វីទាំងអស់នោះទេ។»

៥) «បើអ្នកចង់ទិញក្ដីស្រឡាញ់ នោះក្ដីស្រឡាញ់នេះឯងគឺជាអ្វីដែលអ្នកត្រូវបង់ថ្លៃ។»

៦) «ជាមួយនឹងសេចក្ដីអត់ធ្មត់ អ្នកនឹងទៅរំលងហួសពីចំណេះដឹងទៅទៀត។»

៧) «ការចុះចាញ់មានពេលខ្លះគឺជាវិធីដ៏ល្អបំផុតក្នុងការឈ្នះ។»

៨) «បើអ្នកជីករណ្ដៅឲ្យគេ អ្នកអាចនឹងធ្លាក់ចូលក្នុងនោះដោយខ្លួនឯង។»

៩) «ស៊ីផឹកជាមួយសាច់ញាតិខ្លួនឯង តែធ្វើជំនួញជាមួយមនុស្សមិនស្គាល់គ្នា។»

១០) «មនុស្សដែលទៅវិហារទាំងអស់មិនមែនសុទ្ធតែជាមនុស្សបរិសុទ្ធនោះទេ។»

ដោយ៖ ស្រីពៅ

 

X
5s