មហាសេដ្ឋី Bill Gates ថា អ្នកបង្កើតអាជីវកម្មថ្មីថ្មោងមិនគួរចំណាយពេលដើរកម្សាន្តថ្ងៃចុងសប្តាហ៍ទេ
លោក Bill Gates និយាយថា ការធ្វើការមិនមានពេលឈប់សម្រាកនៅថ្ងៃចុងសប្តាហ៍ និងមិនមានពេលវិស្សមកាលដើរកម្សាន្តនៅពេលក្រុមហ៊ុន Microsoft បង្កើតឡើងដំបូង គឺជាការលះបង់ដ៏ធំធេងរបស់លោកដែលបានរួមចំណែកធ្វើឲ្យក្រុមហ៊ុននេះមានឈ្មោះរហូតមកដល់សព្វថ្ងៃ។
នៅក្នុងវេទិកាជំនួញមួយក្រោមវត្តមានចូលរួមពីបណ្តាអ្នកជំនួញធំៗ មហាសេដ្ឋីជំនួញដ៏ល្បីល្បាញរួបនេះបានលើកឡើងពីប្រធានបទមួយជុំវិញការបង្កើតក្រុមហ៊ុនដំបូងៗ។ ក្នុងនាមជាអ្នកបុគ្គលម្នាក់ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់ជំនួញរាប់មិនអស់ លោក Bill Gate បានបង្ហើបអំពីក្រឹត្យក្រមការងាររបស់លោកដែលលោកបានអនុវត្តកាលពីអាយុខ្ទង់ ២០។
លោកបានលើកឡើងដូច្នេះថា៖« នេះជារឿងពិត! ខ្ញុំមិនឲ្យតម្លៃថ្ងៃឈប់សម្រាកចុងសប្តាហ៍ទេ ហើយខ្ញុំក៏មិនឲ្យតម្លៃលើដំណើរកម្សាន្តផ្សេងៗដែរ។ ខ្ញុំយល់ថា អ្នកគួរតែមានការលះបង់ដ៏ធំធេងមួយនៅអំឡុងពេលក្រុមហ៊ុនចាប់ផ្តើមដំបូងៗ ជាពិសេសនៅពេលអ្នកព្យាយាមធ្វើអ្វីមួយឲ្យបានល្អវិសេសវិសាលបំផុតដើម្បីឲ្យក្រុមហ៊ុនរបស់អ្នកទទួលបានលទ្ធផល»។
ទោះជាយ៉ាងណាក៏ដោយ លោក Bill Gatesបានថ្លែងថា មនុស្សជាទូទៅមនុស្ស "សុំចុះចាញ់ និងឈរមើលនៅពេលធ្វើការងារមហាលំបាកៗ" ហើយថា លោកមិនបានផ្តល់យោបល់ដល់អ្នករាល់គ្នាឲ្យធ្វើដូច្នេះទេ។ លោកថា វាជាការទទួលខុសត្រូវរបស់អ្នក ប្រសិនបើអ្នកយល់ថា វាជារឿងចាំបាច់ អ្នកគួរតែលះបង់ពេលវេលាឲ្យបានច្រើនជាមុនសិននៅពេលចាប់ផ្តើមធ្វើជំនួញ។
សូមបញ្ជាក់ថា លោក Bill Gatesគឺជាមហាសេដ្ឋីមានជាងគេបំផុតទី ២ នៅលើពិភពលោក និងជាស្ថាបនិកបង្កើតក្រុមហ៊ុន Microsoft ដំបូងគេបំផុតនៅក្នុងឆ្នាំ ១៩៧៥។ នៅពេលបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រហែល ១០៧ ពាន់លានដុល្លារ៕
ប្រភព៖ Entrepreneur