សម្ដីជាគតិបណ្ឌិត ១០ឃ្លា របស់លោក ចរដាន់ បញ្ឆេះឲ្យអ្នកក្លាហាន មោះមុត វិជ្ជមាន​



លោក ម៉ៃឃើល ចរដាន់ (Michael Jordan) គឺជាកីឡាករបាល់បោះដ៏ល្បីល្បាញ និងជាសហគ្រិនមួយរូបផងដែរ។ លោក ម៉ៃឃើល ចរដាន់ កើតនៅឆ្នាំ ១៩៦៣ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ បច្ចុប្បន្នគឺជាប្រធានសមាគមកីឡាបាល់បោះជាតិ (National Basketball Association)។ លោកធ្លាប់ជាកីឡាករបាល់បោះដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសហរដ្ឋអាមេរិក កាលពីជំនាន់របស់លោក។ ទោះបីលោកជាកីឡាករពិតមែន តែលោកជាបុគ្លជោគជ័យមួយរូបដែលមានគតិបណ្ឌិតដែលអ្នកអាចរៀនសូត្របាន៖

១) ខ្ញុំទទួលយកភាពបរាជ័យ ពីព្រោះមនុស្សម្នាក់ៗសុទ្ធតែបរាជ័យ ប៉ុន្តែខ្ញុំមិនទទួលយកការបោះបង់ឡើយ។

២) ឱបសគ្គមិនអាចបញ្ឈប់អ្នកបានទេ។ ប្រសិនអ្នករត់ទៅបុកជញ្ជាំង កុំក្រវែលចុះឡើងហើយបោះបង់។ អ្នកត្រូវស្វែងរកផ្លូវវិធីឡើងជញ្ជាំង ហើយឆ្លងកាត់វា។

៣) ប្រសិនបើអ្នកបោះបង់ម្ដង នោះការបោះបង់នឹងក្លាយជាទម្លាប់។ ដូចនេះ កុំបោះបង់ឲ្យសោះ។ 

៤) បង្វែរស្ថានភាពអវិជ្ជមានឲ្យទៅជាស្ថានភាពវិជ្ជមាន។ 

៥) មនុស្សម្នាក់ៗសុទ្ធតែមានទេពកោសល្យ ប៉ុន្តែមនុស្សម្នាក់ៗមិនសុទ្ធតែមានសមត្ថភាពតស៊ូ ខិតខំប្រឹងប្រែងនោះទេ។

៦) ដើម្បីភ្លក្សរសជាតិជោគជ័យ អ្នកត្រូវរៀនស្គាល់រសជាតិបរាជ័យជាមុនសិន។ 

៧) កុំឲ្យពាក្យចចាមរាមទាញអ្នកទម្លាក់ចុះ អ្នកត្រូវដើរតាមអ្វីដែលអ្នកជឿជាក់។

៨) នៅពេលខ្ញុំសម្រេចចិត្តហើយ ខ្ញុំមិនដែលគិតពីវាម្ដងទៀតឡើយ។

៩) មនុស្សខ្លះចង់ជោគជ័យ មនុស្សខ្លះប្រាថ្នាចង់ជោគជ័យ ប៉ុន្តែមនុស្សធ្វើវាឲ្យជោគជ័យ។

១០) ពេលខ្លះអ្នកត្រូវវាយក្បាលខ្លួនឯងមួយដៃ ហើយប្រាប់ខ្លួនអ្នកថាអ្នកកំពុងស្ថិតក្នុងការប្រកួត។

ដោយ៖ លង់ វណ្ណៈ

X
5s