កិច្ចការ ៣ យ៉ាងដែលអ្នកដឹកនាំជោគជ័យគួរផ្ទេរអំណាច (ប្រតិភូកម្ម) ទៅថ្នាក់ក្រោម​



ចាប់ផ្តើមអាជីវកម្មរបស់អ្នកគឺអ្នកកំពុងធ្វើការងារមួយលើសពីអ្វីដែលអ្នកគ្រាន់តែស្រលាញ់ តែអ្នកកំពុងតែបំពេញមហិច្ឆតា​​របស់ខ្លួនឯង។ ភាពឯករាជ្យម្ចាស់ការជាអ្វីដែលសហគ្រិនគ្រប់រូបត្រូវតែមានដើម្បីសម្រេចក្តីបំណងដែលខ្លួនមាន។ 

ស្របពេលជាមួយគ្នានេះដែរសហគ្រិនដែលជោគជ័យតែងចែករំលែកការងារ និងការសម្រេចចិត្តមួយចំនួនទៅដល់មនុស្សក្រោមបង្គាប់ ឬបុគ្គលិកដែលបម្រើការងារឲ្យគេ ទោះបីគេជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ទ្រព្យក៏ដោយ។ ការធ្វើបែបនេះអាចបង្ហាញពីសមត្ថភាពនៃការគ្រប់គ្រងមនុស្ស និងការផ្តល់ទំនុកចិត្តការងារដល់នរណាម្នាក់ក្នុងនាមជាសហគ្រិន និងជាអ្នកដឹកនាំដែលជោគជ័យ។ ចុះតើកិច្ចការអ្វីខ្លះដែលអ្នកដឹកនាំគួរធ្វើការផ្ទេរអំណាចដល់ថ្នាក់ក្រោម ឬបុគ្គលិកនៅក្រោមបង្គាប់?

១) គំនិតច្នៃប្រឌិត ឬការបង្កើតថ្មី

ពិតណាស់ គំនិតនៃការច្នៃប្រឌិត ឬការបង្កើតអ្វីមួយថ្មីមិនអាចធ្វើឡើងបានតាមការបញ្ជាគ្រប់ពេលទេ។ និយាយបែបនេះមិនមែនមានន័យថា ធ្វើការងារឲ្យគេតែមិនគោរពតាមការចង់បានរបស់ម្ចាស់ក្រុមហ៊ុន ឬអ្នកបង្គាប់របស់អ្នកដឹកនាំទេ។ តែជាក់ស្តែងអ្នកដែលមានគំនិតច្នៃប្រឌិតត្រូវការតែ Concept តែប៉ុណ្ណោះ ហើយគេនឹងបង្កើតអ្វីមួយឲ្យស្របតាម Concept នោះ និងកែប្រែបន្តិចប្រសិនបើមានចំនុចខ្វះខាតណាមួយចំពោះអ្វីដែលគេបានបង្កើតរួច។ 

២) ការងារពាក់ព័ន្ធនឹងប្រព័ន្ធដំណើរការ

ការងារនេះវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន (IT) ការងារនេះទាល់តែអ្នកមានជំនាញលើប្រព័ន្ធប្រតិបត្តិការទើបអាចរៀបចំ និងដោះស្រាយបញ្ហាបាន។ បើយើងជាម្ចាស់ក្រុមហ៊ុន ឬជាអ្នកដឹកនាំមិនយល់ច្បាស់ពី ការងារនេះ ហើយព្យាយាមយកការងារទាំងអស់នោះមកគ្រប់គ្រងដោយខ្លួនឯងនោះអ្នកនឹងបរាជ័យ ហើយក៏គ្មានបុគ្គលិកណាមកធ្វើការឲ្យអ្នកទៀតដែរ។ 

៣) ទាក់ទងទៅនឹងការឆ្លើយតបអ៊ីម៉ែល

អ្នកធ្វើការងារ ពិសេសជាអ្នកគ្រប់គ្រងម្នាក់ទៀតច្បាស់ជាត្រូវមានការទាក់ទងតាមអ៊ីម៉ែលច្រើនហើយ តែមិនមែនអ៊ីម៉ែលទាំងអស់ដែលផ្ញើរចូលប្រអប់សាររបស់អ្នក អ្នកត្រូវធ្វើការឆ្លើយតបគ្រប់ទាំងអស់ដោយខ្លួនឯង ១០០% ទេ ព្រោះវាធ្វើឲ្យខាតពេលវេលាច្រើនណាស់។ ការងារនេះអ្នកគួរតែប្រគល់ទៅបុគ្គលិកអ្នកក្រោមបង្គាប់ខ្លះក្នុងការឆ្លើយតប ចំណែកខ្លួនអ្នកផ្ទាល់ត្រូវធ្វើការឆ្លើយតបតែចំពោះសាររបស់បុគ្គលសំខាន់ ដែលអាចមានឥទ្ធិពលខ្លាំងដល់អាជីវកម្មធ្នកទៅបានហើយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s