សម្ដីដកស្រង់ចំនួន ១០ឃ្លា របស់លោកស្រី Oprah Winfrey ដែលពោរពេញដោយថាមពល​



ចាប់កំណើតនៅទីជនបទនិងរស់នៅក្នុងភាពក្រីក្រ លោកស្រី Oprah Winfrey ដែលមនុស្សជាច្រើននាក់នៅជុំវិញពិភពលោកស្គាល់គាត់ថាជាមហាសេដ្ឋីស្បែកខ្មៅដំបូងគេបង្អស់របស់អាមេរិកខាងជើង និងស្ថិតក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតមួយរួប ធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរចត់ក្នុងកុមារភាពរបស់ខ្លួន។ គាត់ធ្លាប់ត្រូវបានគេចាប់បង្ខំ ហើយពពោះក្នុងវ័យទើបតែ១៤ឆ្នាំ ឯកូនរបស់គាត់ក៏បានស្លាប់ដោយសារកើតមុនពេលកំណត់។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ របស់គាត់ដែលពោរពេញដោយថាមពល៖

១) «ចូរកែប្រែរបួសរបស់អ្នកទៅជាគតិបណ្ឌិត»។

២) «ការផ្សងព្រេងដ៏ធំបំផុតដែលអ្នកអាចមានគឺជាការរស់នៅជីវិតមួយដែលអ្នកតែងតែប្រាថ្នាចង់រស់នៅ។»

៣) «ឧត្ដមគតិពិតប្រាកដគឺជាការធ្វើនូវរឿងដែលត្រឹមត្រូវ មិនខ្វល់ថាគេមើលឃើញអ្នកឬអត់។»

៤) «ខ្ញុំជឿថាអ្វីគ្រប់យ៉ាងសុទ្ធតែកើតឡើងដោយមានហេតុទាំងអស់ បើទោះជាពួកយើងមិនមានបញ្ញាគ្រប់គ្រាន់ក្នុងការមើលឃើញវាក៏ដោយ។»

៥) «អ្នកចាប់ផ្ដើមយល់ថាខ្លួនឯងជានរណាក្នុងពេលមានទុរភិក្ស។»

៦) «ស្រឡាញ់ខ្លួនឯងគឺជាដំណើរផ្សងព្រេងមួយដែលគ្មានទីបញ្ចប់នោះឡើយ។»

៧) «ភាពលំបាកលំបិននៅក្នុងជីវិតខ្ញុំបានបង្កើតនូវភាពអាណិតអាសូរដល់ខ្ញុំ ខ្ញុំអាចយល់ពីការឈឺចាប់ ការដែលត្រូវបានគេបោះបង់ចោល ការដែលមានមនុស្សដែលមិនស្រឡាញ់ខ្ញុំ។»

៨) «គ្រប់ការជំពប់ជើងទាំងអស់មិនមែនសុទ្ធតែជាការដួល ឯការដួលទាំងអស់ក៏មិនមែនសុទ្ធតែជាការបរាជ័យដែរ។»

៩) «អ្វីក៏ដោយដែលបានកើតឡើងចំពោះអ្នកនៅក្នុងអតីតកាលគ្មានអំណាចអ្វីមកលើខណៈពេលនេះនោះឡើយ ពីព្រោះជីវិតគឺជាពេលឥឡូវនេះ។»

១០) «ការយល់ឃើញរបស់ខ្ញុំចំពោះឋានសួគ៌គឺជាដំឡូងដុតយ៉ាងធំអស្ចារ្យមួយនិងមនុស្សដែលខ្ញុំអាចចែករំលែកជាមួយ។»

ដោយ៖ ស្រីពៅ

 

X
5s