លោកស្រី Oprah Winfrey៖ ការបរាជ័យធ្វើឲ្យខ្ញុំអាចកសាងភាពអស្ចារ្យឡើងដូចថ្ងៃនេះ!
ពាក្យមួយឃ្លារបស់លោកស្រី Oprah Winfrey ខាងលើនេះមិនមែនជារឿងភូតកុហកឡើយ។ អ្នកបើកជំនួញថ្មីថ្មោងពី ៨០ ទៅ ៩០% បានធ្លាក់ខ្លួនចូលទៅក្នុងអន្ទាក់ការបរាជ័យនៅពេលចាប់ផ្តើមដំបូង ហើយភាគច្រើននៃម្ចាស់ជំនួញទាំងនោះបានបោះបង់។ ពួកគេបោះបង់ដោយសារតែពួកគេមិនទាន់បានភ្លក់រសជាតិភាពជោគជ័យថា វាផ្អែមឆ្ងាញ់ប៉ុណ្ណា ប្រសិនបើពួកគេព្រមចាប់ផ្តើមវាម្តងទៀត។
ប្រសិនបើអ្នកគិតដូចទៅនឹងពិធីការនីដ៏ល្បីល្បាញរបស់អាមេរិករូបនេះដែលធ្លាប់បរាជ័យរាប់មិនអស់ ហើយចាប់ផ្តើមកសាងជីវិតតាំងពីបាតដៃទទេ អ្នកនឹងយល់ថា តាមពិតទៅពាក្យ "បរាជ័យ” មិនមែនជារឿងមួយគួរឲ្យខ្លាចនោះឡើយ។ ថ្វីត្បិតតែវាបានធ្វើឲ្យអ្នកខកចិត្ត ខាតបង់ អស់សង្ឃឹម និងចង់បោះបង់ ក៏ប៉ុន្តែវាក៏បានផ្តល់នូវគុណតម្លៃយ៉ាងសម្បើមមួយនោះគឺបទពិសោធន៍ដែលជាស្ពានថ្មដ៏រឹងមាំជួយឲ្យអ្នកឆ្ពោះទៅកាន់ភាពអស្ចារ្យ។
ក្នុងនាមជាស្ត្រីកំពូលមួយរូបនៅលើលោក និងត្រូវបានគេចាត់ទុកថា ជាស្ត្រីដែកថែបអាចរកលុយពីសមត្ថភាពខ្លួនឯងរហូតដល់មានទ្រព្យសម្បត្តិ ៣,១ ពាន់លានដុល្លារ លោកស្រី Oprah បានថ្លែងដូច្នេះថា៖« បើគ្មានភាពបរាជ័យ ខ្ញុំគ្មានថ្ងៃ នេះទេ! បរាជ័យគឺជាស្ពានបានធ្វើឲ្យខ្ញុំអាចកសាងភាពអស្ចារ្យឡើងដូចថ្ងៃនេះ»៕
ចុះអ្នកវិញ តើអ្នកយល់ឃើញដូចលោកស្រី Oprah Winfrey ដែរឬទេ?
ប្រភព៖ Inc